កប៉ាល់ដឹកឧស្ម័ន​ធម្មជាតិ​របស់​អាមេរិក​ដំបូង​បាន​មក​ដល់​ប្រទេស​ប៉រទុយហ្គាល់

បំពង់​ដឹក​ឧស្ម័ន​រត់​ពី​ស្ថានីយ​ទៅ​កាន់​អាង​ស្តុកចំនួន​បួន​​នៅ​ឯ​រោងចក្រ​​ឧស្ម័ន​ Dominion Resources Inc. Liquefied Natural Gas នៅ​ក្រុង Cove Point រដ្ឋ​ Maryland។

កប៉ាល់​ដឹក​ឧស្ម័នធម្មជាតិ​លើក​ដំបូង​របស់​ស.រ.អា​បាន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន​ក្នុង​ប្រទេស​ប៉រទុយហ្គាល់ ហើយ។ ការ​វិវត្ត​នេះ​អាច​ជា​ការ​រំខាន​ដល់​ការ​គ្របដណ្តប់​ទីផ្សារ​ឧស្ម័ន​ក្នុង​តំបន់​អឺរ៉ុប​របស់​រុស្សី។

កប៉ាល់​ទំនិញ​របស់​ស.រ.អា Creole Spirit របស់​ក្រុមហ៊ុន Cheniere Energy ប្រចាំ​នៅ​រដ្ឋ​តិចសាស់ (Texas) បាន​ទៅ​ដល់​កំពង់ផែស៊ីនេស (Sines) ប្រទេសPortugal កាល​ពី​ថ្ងៃ​ពុធ​ដោយ​ផ្ទុក​ទំនិញ​ចេញ​ពី​ក្រុង​យូស្តុន (Houston )។

ស.រ.អា​គឺ​ជា ប្រទេស​ផលិត​ឧស្ម័ន​ធម្មជាតិ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ហើយ​បាន​ខិតខំ​ពង្រីក​ទីផ្សារ​ក្រៅ​ប្រទេស​នៅ​ដើម​ឆ្នាំ​នេះ។ នៅ​ខណៈ​ដែល​ការ​ដឹក​ឧស្ម័ន​តាម​កប៉ាល់​នេះ​ជា​លើក​ដំបូង​ទៅ​កាន់​សហភាព​អឺរ៉ុប អ្នក​ផលិត​ឧស្ម័ន​អាមេរិក​បាន​នាំឧស្ម័ន​តាម​កប៉ាល់​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន ប្រេស៊ីល និង​ឥណ្ឌា។

ជម្លោះ​នៅ​អ៊ុយក្រែន ដែល​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​រុស្ស៉ី បាន​ធ្វើ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​នាំ​ចេញ​ឧស្ម័ន​ដែល​សហភាព​អឺរ៉ុប​ពឹង​លើ​ឧស្ម័ន​ដល់​ទៅ​មួយ​ភាគ​បី​នោះ តែ​បាន​បើក​ទីផ្សារ​សម្រាប់​អ្នក​នាំ​ចេញ​ពី​ស.រ.អា​វិញ៕