យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង​គ្មាន​អំពើហិង្សា

លោក​គល់ បញ្ញា ​នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល​​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​​​ថ្ងៃទី​២៧ ​មិថុនា​ ២០១៣។​

Your browser doesn’t support HTML5

ការចាប់​ផ្តើម​យុទ្ធនា​ការឃោសនា​បោះឆ្នោត

វ៉ាស៊ីនតោន - ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​បាន​ថ្លែង​ថា​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ដំបូង​ប្រព្រឹត្ត​ទៅដោយ​គ្មាន​អំពើហិង្សា​ តែមាន​ភាព​មិន​ប្រក្រតី​ និង​បញ្ហា​បារម្ភ​ខ្លះ ​ដែល​ទាមទារ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោះស្រាយ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​គល់ បញ្ញា ​នាយក​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ខុមហ្រ្វែល​ ដែល​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ គណបក្ស​នយោបាយ​ជាច្រើន​ក្នុង​ចំណោម៨​គណបក្ស​នៅ​កម្ពុជា​ចាប់ផ្តើម​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈ​ពេល​១​ខែ​របស់​ពួកគេ​ជា​បន្ត​បន្ទាប់​កាល​ពី​ថ្ងៃទី​២៧​ ខែ​មិថុនា​នេះ។​

គណបក្ស​នីមួយៗ​រៀបចំ​បង្ហាញ​គោល​នយោបាយ​និង​ បង្ហាញ​បេក្ខជន​ជាដើម​ទៅដល់​អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស​តាមរយៈ​ប្រព័ន្ធ​ ឃោសនា​នានា​ មាន​ខិត្ត​បណ្ណ​មាន​ប្រដាប់​បំពង​សម្លេង ​មានការ​ដង្ហែ​ជាក្បួន​ មាន​ស្លាក​គណបក្ស​និង​ការ​ជួប​ប្រជុំ​គណបក្ស​ជាដើម។​

យុទ្ធនាការ​ឃោសនា​ បោះ​ឆ្នោត​នឹង​ត្រូវ​បញ្ចប់​មុន​មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ថ្ងៃទី​២៨ខែ ​កក្កដា​ឆ្នាំ ២០១៣។​

លោក​បញ្ញា​បាន​អះអាង​ថា​ បញ្ហា​ប្រព័ន្ធ​ឃោសនា​ដែល​លំអៀង​ខ្លាំង​ពេក​មិន ធ្លាប់​មាន​ពីមុន​ បញ្ហា​ចេញ​បណ្ណ​ប្រមាណ​៤០​ម៉ឺន​សន្លឹក​ បញ្ហា​ប្រើប្រាស់​ធនធាន​ រដ្ឋ​ដើម្បី​ឃោសនា​ និង​ការ​បិទ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​តាម​ភូមិ​ និង​ការិយា​ល័យ ដើម្បី​ឲ្យ​ពលរដ្ឋ​ផ្ទៀងផ្ទាត់​មុនការ​បោះឆ្នោត​ជាដើម​នោះ​គឺជា​រឿង​ដែល​គ.ជ.ប.​ត្រូវ​គិត​ពិចារណា​និង​មាន​វិធាន​ការ។​

សូម​ស្តាប់​ការបក​ស្រាយ​បំភ្លឺ​ដោយ​លោក​វាគ្មិន​គល់ បញ្ញា​និង​មន្ត្រី​ជាន់ខ្ពស់​គណបក្យ​ប្រជាជន​កម្ពុជា​ និង​មន្ត្រី​គ.ជ.ប.​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ទាំងស្រុង​កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី២៧​ខែ​មិថុនា​ឆ្នាំ​២០១៣​អំពី​«ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត»​ ដូច​តទៅ៖