អាជ្ញាធរស.រ.អា.បានរារាំងការប៉ុនប៉ងអំពើមនុស្សឃាតក្នុងសហរដ្ឋអាមេរិក អំឡុងពេលជិតដល់ថ្ងៃឈប់សំរាកថ្ងៃបុណ្យឯករាជ្យជាតិ ដោយបានចាប់ខ្លួនមនុស្សជាង១០នាក់ ដែលត្រូវក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមបានលើកទឹកចិត្ត ដោយការជួលពួកគេតាមប្រព័ន្ធអ៊ិនធឺណិត។ នេះជាការអះអាងរបស់នាយកទីភ្នាក់ងារប៉ូលិស FBI លោក James Comey កាលពីថ្ងៃព្រហស្បតិ៍។
លោក James Comey បានប្រាប់ក្រុមអ្នកយកព័ត៌មានថា មានពលរដ្ឋអាមេរិកាំង រាប់សិបនាក់ដែលទទួលឥទ្ធិពលពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ហើយមិនត្រូវគេដឹង ដោយសារតែទិន្ន័យត្រូវគេរក្សាជាការសម្ងាត់។
លោកថ្លែងថា ការចាប់ខ្លួនជនទាំង១០នាក់នោះគឺបានធ្វើឡើងជាបន្តបន្ទាប់ក្នុង រយៈពេលបួនសប្តាហ៍នេះ៕