ភ្នំពេញ —
អស់រយៈពេលជាង១០ថ្ងៃហើយដែលលោកឃឹម សឿន បានរង់ចាំដំណឹងកូនប្រុសរបស់លោក។
កូនប្រុសរបស់លោក ឈ្មោះ ឃឹម សូផាត បានបាត់ខ្លួនក្នុងព្រឹត្តិការណ៍នៃបាញ់បង្រ្កាបបាតុករជាកម្មកររោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ាកាលពីថ្ងៃទី៣ខែមករាកន្លងទៅក្នុងទីក្រុងភ្នំពេញ។
មនុស្សចន្លោះពីបួនទៅប្រាំនាក់បានស្លាប់ របួស៣៩នាក់ និងមួយចំនួនទៀតត្រូវចាប់ខ្លួន។
ដោយក្តីអស់សង្ឃឹមបីថ្ងៃក្រោយពីព្រឹត្តិការណ៍នោះលោកឃឹម សឿន អាយុ៣៨ឆ្នាំបានសម្រេចចិត្តធ្វើពិធីបុណ្យសពដ៏តូចមួយនៅភូមិបឹងគ្រាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដើម្បីឧទ្ទិសកុសល្យដល់កូនប្រុសអាយុ១៦ឆ្នាំរបស់គាត់។
ក្នុងទឹកមុខស្រពាប់ស្រពោន កំពុងឈរនៅខាងមុខបន្ទប់ជួលរបស់កូនស្រីច្បងរបស់លោកនៅភូមិត្រពាំងថ្លឹងជិតកន្លែងកើតហេតុ លោក ឃឹម សឿន បានបញ្ជាក់ថា៖ «ខ្ញុំស្តាយណាស់ ស្តាយកូនណាស់ បើម៉ែវាវិញសន្លប់រហូតដុតភ្លើងឆ្អើរហូត។ ឈប់រកហើយបង ដោយសាររកអត់ឃើញ។ មានតែត្រឡប់ទៅស្រុកវិញទៅធ្វើបុណ្យព្រោះខ្ញុំដើររកឆ្អែតហើយគ្រប់វត្តមន្ទីរពេទ្យសព្វអស់ហើយ។ ឮគេថាឃើញខ្មោចនៅវត្តទួល ពេលខ្ញុំទៅមើលក៏អត់ឃើញ ឃើញតែសពគេ»។
លោកទើបតែវិលត្រឡប់ទៅស្រុកកំណើតវិញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យុវជន ឃឹម សូផាត ហៅក្រៅថា«ជ្រូក» មានអាយុ១៦ឆ្នាំ។ យុវជនរូបនេះបានមកធ្វើការរោងចក្រនៅភ្នំពេញជាងមួយឆ្នាំហើយ ដោយសារម្តាយឪពុកមានជីវភាពខ្សត់ខ្សោយ។
នៅថ្ងៃកើតហេតុមានសាក្សីខ្លះបានអះអាងថាពួកគេឃើញក្រុមកងកម្លាំងមានសមត្ថកិច្ចបាញ់សូផាតចំទ្រូងបណ្តាលឱ្យរបួសធ្ងន់ មុននឹងក្រុមសមត្ថកិច្ចចាប់បោះរូបគេដាក់លើឡានទាហាន។
អ្នកស្រី ខាត់ ស្រីរ័ត្ន អាយុ២៥ឆ្នាំជាសាក្សីម្នាក់និងជាកម្មកររោងចក្រម្នាក់មកពីខេត្តកណ្តាល។
«ខ្ញុំឃើញគេលើកដាក់ឡានទាហានទៅ។ ខ្ញុំឃើញផ្ទាល់ភ្នែកតែម្តង។ ខ្ញុំមើលតាមប្រឡោះសោទ្វារតូច ព្រោះខ្ញុំពួនក្នុងផ្ទះគេលក់ទូរស័ព្ទហ្នឹង។ ម្នាក់ហ្នឹងខ្ញុំអត់ដែលស្គាល់ដែរ ប៉ុន្តែយើងឈរជាមួយគ្នាពេលគេបាញ់ត្រូវអញ្ចឹងទៅ យើងក៏ជួយគ្រាគ្នាមកអញ្ចឹង។ ខ្ញុំខំប្រឹងអូសម្នាក់ហ្នឹងគ្នាពីរនាក់ ប៉ុន្តែពេលអូសអត់រួច វាក៏ដួល។ ពេលវាដួលអញ្ចឹងថាថាមិនចាំបាច់អូសវាទៀតទេ រត់យកឱ្យរួចតែខ្លួនទៅ។ ដល់ពេលទម្លាក់ទៅឃើញឈាមវាច្រើននៅដក់នៅកន្លែងហ្នឹងតែម្តង»។
ដោយយកដៃស្ទាបក្បាលនិងគ្រវីក្បាលតិចៗ លោក ឃឹម សឿន ថ្លែងថា លោកមិនសង្ឃឹមថាកូនប្រុសលោកនៅមានជីវិតទេ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថាក្នុងបញ្ជីឈ្មោះអ្នកជាប់ឃុំទាំង២៣នាក់នៅពន្ធនាគារត្រពាំងផ្លុងមិនឃើញមានឈ្មោះឃឹម សូផាតទេ។ ប៉ុន្តែលោក អំ សំអាតមិនទាន់បានបញ្ចូលយុវជនដែលបាត់ខ្លួនម្នាក់នេះចូលក្នុងបញ្ចីអ្នកស្លាប់នៅឡើយទេ។
«ខ្ញុំមិនទាន់សន្និដ្ឋានទេ ប៉ុន្តែបើតាមអ្វីដែលគេនិយាយ គាត់ទំនងជាស្លាប់។ ប៉ុន្តែឥឡូវមិនទាន់ច្បាស់ដោយសារយើងមិនទាន់រកព័ត៌មាន រកសាកសពឃើញ»។
លោក រ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានដឹកនាំកម្លាំងចុះបង្ក្រាបនៅកន្លែងកើតហេតុស្នើមិនធ្វើអត្ថាធិប្បាយនោះទេ ដោយបង្វែរសំណួរទៅលោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក ខេង ទីតូ អះអាងថា ក្រុមកម្លាំងមានសមត្ថកិច្ចមិនអាចធ្វើអំពើអមនុស្សធម៌អញ្ចឹងបានទេ ហើយលោកស្នើឱ្យសាក្សីដែលឃើញហេតុការណ៍ផ្ទាល់ដាក់ពាក្យបណ្តឹងទៅតុលាការ។
«មិនអមនុស្សធម៌ដល់ម្លឹងទេ។ សមត្ថកិច្ចមិនអាចធ្វើអញ្ចឹងបានទេ ព្រោះខុសក្រមសីលធម៌របស់មន្ត្រីអនុវត្តច្បាប់។ បើសាក្សីហ្នឹងឃើញឱ្យគាត់អះអាងទៅ ឱ្យគាត់ឡើងទៅតុលាការបង្ហាញភស្តុតាងទៅ។ ចេះតែចោទអញ្ចឹងយ៉ាងម៉េចបាន មានពីណាគេទទួលយក»។
ប៉ុន្តែលោក ឃឹម សឿន ថ្លែងថាលោកមិនបានដាក់ពាក្យបណ្តឹងទៅតុលាការទេ៕