គណបក្សប្រជាជនអភរិក្សនិយមអូទ្រីសឬ (OVP) បានទទួលជោគជ័យក្នុងការធ្វើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះកាលពីថ្ងៃសៅរ៍ជាមួយគណបក្សសេរី ភាពស្តាំនិយមឬ (FPO) ដែលប្រកាន់គោលនយោបាយតឹងរ៉ឹងជាមួយជនអន្តោ ប្រវេសន៍។
កិច្ចព្រមព្រៀងនោះធ្វើឲ្យប្រទេសអូទ្រីសក្លាយជាប្រទេសនៅតំបន់អឺរ៉ុបខាងលិចតែមួយគត់មានគណបក្សស្តាំនិយមនៅក្នុងរដ្ឋាភិបាល។
ពួកអភិរក្សនិយមអូទ្រីសដែលដឹកនាំលោក Sebastian Kurz ហើយនិងលោក Heinz-Christian Stracheមេដឹកនាំគណបក្សសេរីភាពស្តាំនិយមឬ (FPO)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា នេះ«ជាកិច្ចព្រមព្រៀងពណ៌ខៀវបៃតង»ដែលសំដៅដល់ពណ៌ខាងនយោបាយរបស់គណបក្សនីមួយៗ។
លោក Kurz បាននិយាយថា៖ «យើងចង់កាត់បន្ថយបន្ទុកលើពួកអ្នកបង់ពន្ធដារ ហើយសំខាន់ជាងនេះទៀត យើងចង់ធ្វើឲ្យមានសន្តិសុខកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរបស់យើង រួមមានការប្រយុទ្ធប្រឆាំងជនអន្តោប្រវេសន៍ខុសច្បាប់។លោក Kurz អាយុ៣១ឆ្នាំនឹងក្លាយជាអធិការបតីថ្មីរបស់ប្រទេសអូទ្រីសហើយនឹងក្លាយជាប្រមុខរដ្ឋាភិបាលដ៏ក្មេងបង្អស់នៅក្នុងពិភពលោក។ លោក Strach នឹងក្លាយជាអធិការបតីរង។
យោងតាមការិយាល័យរបស់ប្រធានាធិបតី Alexander Van der Bellen នៃប្រទេសអូទ្រីសបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលចម្រុះនឹងត្រូវស្បថចូលកាន់តំណែងនៅខាងចន្ទខាងមុខនេះ។
ជនភៀសខ្លួននិងជនចំណាកស្រុកជាងមួយលាននាក់បានទៅដល់ទ្វីបអឺរ៉ុបនៅឆ្នាំ២០១៥៕