ការយល់ខុសជំរុញឱ្យលោក Trump ដាក់សម្ពាធលើលោក Pence
Your browser doesn’t support HTML5
នៅថ្ងៃទី ៣ នៃសវនាការរបស់សភាសហរដ្ឋអាមេរិកអំពីការវាយប្រហារថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ លើវិមានសភាអាមេរិក សមាជិកសភាបានចោទប្រកាន់អតីតប្រធានាធិបតី លោក Donald Trump ថាបានធ្វើយុទ្ធនាការដាក់សម្ពាធជាច្រើនសប្ដាហ៍លើអតីតអនុប្រធានាធិបតី លោក Mike Pence ឱ្យច្រានចោលដោយខុសច្បាប់នូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភា រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖