Your browser doesn’t support HTML5
នៅថ្ងៃនេះលោកឱក សេរីសុភ័ក្រ អ្នកឯកទេសខាងអភិបាលកិច្ចនឹងផ្តល់ការពិនិត្យនិងវិភាគលើគោលនយោបាយអភិបាលកិច្ចនៃគណបក្សទាំងនោះ។
លោកឱក សេរីសុភ័ក្របានបញ្ជាក់ថាមានតែគោលនយោបាយគណបក្សពីរប៉ុណ្ណោះដែលមើលឃើញពីសក្តានុពលក្នុងការឈ្នះបានដែលអាចនឹងយកមកអនុវត្តបាននោះគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សសង្រ្គោះ ជាតិរបស់លោកសម រង្ស៊ី។
លោកបានបញ្ជាក់ថាគណបក្សសង្រ្គោះជាតិមានគោលនយោបាយ៧ចំណុចដែលគេមិនដែលធ្លាប់មានអ្នកណាឃើញពីពេលមុនមកដែលងាយស្រួលចាំនិងទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់អ្នកបោះឆ្នោត។
ដោយឡែកគោលនយោបាយ១១ចំណុចរបស់គណបក្សប្រជាជនកម្ពុជាគឺជាការបន្តនូវអ្វីដែលបានអនុវត្តកន្លងមក។ លោកសុភ័ក្របានបញ្ជាក់ថាការកែទម្រង់រដ្ឋបាលសាធារណៈនិងប្រព័ន្ធតុលាការមានលក្ខណៈយឺតយ៉ាវខ្លាំងបើទោះបីជារដ្ឋាភិបាលបានបង្ហាញចេតនាល្អយ៉ាងណាក៏ដោយ៕