ភ្នំពេញ៖ អវត្តមានរបស់លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិក្នុងការចូលរួមបោះឆ្នោតថ្ងៃទី២៨ខែកក្កដាខាងមុខនេះគឺជាប្រធានបទយ៉ាងសំខាន់ក្នុងការវាស់ស្ទង់ដល់ការបោះឆ្នោតថា នឹងអាចប្រព្រឹត្តទៅដោយយុត្តិធម៌ឬយ៉ាងណា?ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃស្នងការប៉ូលិសជាតិបានព្រមានថា នឹងអនុវត្តដិកាចាប់ខ្លួន បើលោកសម រង្ស៊ីវិលចូលកាន់មាតុប្រទេសវិញ។
កាលពីសប្តាហ៍មុន លោកសម រង្ស៊ីបានប្រកាសតាមរយៈបណ្តាញសង្គមFacebook របស់លោកថា លោកនឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅមុនការបោះឆ្នោត ក៏ប៉ុន្តែពេលវេលាពិតប្រាកដមិនទាន់ត្រូវបានកំណត់ឲ្យបានជាក់លាក់ទេ។
លោកមានប្រសាសន៍ថា «ខ្ញុំ សម រង្ស៊ី ជាតំណាងរាស្ត្រជាប់ឆ្នោតនិងជាប្រធានគណបក្សសង្គ្រោះជាតិ។ ខ្ញុំមានកិត្តិយស និងសោមនស្សជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពនិងជាទីនឹករឭកថា ខ្ញុំនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនិងមកដល់ទឹកដីមាតុភូមិឲ្យបានមុនការបោះឆ្នោតគឺថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣នេះ»។
លោកសម រង្ស៊ីបាននិយាយថា អ្វីៗដែលលោកបានធ្វើទាំងអស់មកទល់ពេលនេះគឺដើម្បីការពារទឹកដីនិងផលប្រយោជន៍ប្រទេសជាតិ ព្រមទាំងបម្រើប្រជារាស្ត្រខ្មែរ ហើយលោកសុខចិត្តបូជាជីវិតរបស់លោកដើម្បីជាតិមាតុភូមិ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននិរទេសដោយខ្លួនឯងនៅឯក្រៅប្រទេសកាលពីអំឡុងឆ្នាំ២០០៩ មុនពេលតុលាការខ្មែរបានកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំពីបទដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រាខេត្តស្វាយរៀង ការផ្សព្វផ្សាយព័ត៌មានមិនពិត និង ក្លែងឯកសារសារធារណៈ។
ក្រុមអ្នកតាមដានសភាពការណ៍នយោបាយនៅកម្ពុជាបានមើលឃើញថា វត្តមានរបស់លោកសម រង្ស៊ីក្នុងការចូលរួមបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៥នេះជាម៉ែត្រវាស់យ៉ាងសំខាន់ដល់លទ្ធផលបោះឆ្នោតថា តើបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវឬយ៉ាងណា។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំង បាននិយាយថា ការបោះឆ្នោតមួយអាចប្រព្រឹត្តទៅដោយសេរី និងយុត្តធម៌បានត្រូវតែមានវត្តមានរបស់លោកសម រង្ស៊ី។
លោកមានប្រសាសន៍ថា៖ «បើអត់មានមេដឹកនាំមានន័យថា អ្នកឈ្នះនិងអ្នកចាញ់គ្មានន័យអ្វីទាំងអស់ ទាល់មានការប្រកួតគ្នាដោយសេរី ដោយគ្មានការភ័យខ្លាច ដោយស្មើភាព ដោយមានអាជ្ញាកណ្តាល ជាអាជ្ញាកណ្តាលពិតប្រាកដដែលរក្សាអព្យាក្រិត្យភាពក្នុងការធ្វើជាតួនាទីអាជ្ញាកណ្តាលសម្រាប់ការបោះឆ្នោត»។
ចម្ងល់ត្រូវបានលើកឡើង ថាតើនៅពេលដែលលោកសម រង្ស៊ីបានជាន់ជើងក្នុងទឹកដីកម្ពុជា រដ្ឋាភិបាលអាចនឹងចាប់ខ្លួនលោកដាក់ពន្ធនាគារដែរឬក៏យ៉ាងណា?
លោកឧត្តមសេនីយ៍ឯក កៀត ច័ន្ទថារិទ្ឋ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ត្រូវបានគេហទំព័ររបស់ប៉ូលិសនិយាយថា លោកនឹងអនុវត្តន៍ដិកាចាប់ខ្លួន នៅពេលដែលលោកសម រង្ស៊ីវិលមកកាន់មាតុប្រទេស។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បាននិយាយថា រដ្ឋាភិបាលត្រូវប្រឈមមុខនឹងបញ្ហាធំៗពីរ នៅពេលដែលលោកសម រង្ស៊ីបានបោះបាល់ឲ្យរដ្ឋាភិបាលលេង។
លោកបាននិយាយថា បើមិនចាប់ខ្លួនទេ អានុភាពរបស់រដ្ឋាភិបាលគឺទន់ខ្សោយតែបើមានការចាប់ខ្លួនលោកសម រង្ស៊ីវិញ រដ្ឋាភិបាលអាចនឹងទទួលរងនូវគំនាបទាំងក្នុងនិងក្រៅប្រទេស។
លោកនិយាយថា៖ «បើមានការចាត់ការមិនស្រួលទេអាចមានការវឹកវរនៅក្នុងប្រទេស។ ទីមួយធ្វើការអាក់ខានរអាក់រអួលដល់ដំណើរការបោះឆ្នោតឬក៏ការបោះឆ្នោតទាំងមូលតែម្តងត្រូវលើកទៅវិញ។ នេះជាការមិនល្អសម្រាប់រដ្ឋាភិបាលគឺគ្រប់គ្រងប្រទេសអត់បាន»។
លោកសន ម៉ាកឃីនថត អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានប្រាប់តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃច័ន្ទនេះថា៖«យើងជឿជាក់ថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌តម្រូវឲ្យមានទីលានប្រកួតប្រជែងមួយនិងការចូលរួមដោយមិនអាចខ្វះបានមកពីគណបក្សប្រឆាំងនានារួមទាំងមេដឹកនាំមេដឹកនាំម្នាក់ដ៏លេចធ្លោក្នុងគណបក្សជំទាស់»។
លោកផៃ ស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលគ្មានវិធានការណាមួយប្រឆាំងនឹងលោកសម រង្ស៊ីទេ តែករណីនេះជារឿងរបស់តុលាការ។
លោកនិយាយថា មកដល់ពេលនេះ ក៏គ្មានការសម្របសម្រួលផ្នែកនយោបាយចំពោះករណីលោកសម រង្ស៊ីដែរ។
លោកគល់ បញ្ញា នាយកប្រត្តិបត្តិអង្គការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះថា Comfrel បានបញ្ជាក់ថា ស្ថានភាពក្នុងពេលបច្ចុប្បន្ននេះបញ្ហាច្បាប់ និងបញ្ហានយោបាយត្រូវតែចាំបាច់ឲ្យមានតុល្យភាពគ្នា ពីព្រោះករណីលោកសម រង្ស៊ីពាក់ព័ន្ធនឹងករណីនយោបាយ។
លោកនិយាយថា៖ «អញ្ចឹងគេត្រូវថ្លឹងថ្លែងគ្នា ព្រោះថា គេមិនអាចមើលតែច្បាប់ម៉្យាងទេ ពីព្រោះករណីលោកសម រង្ស៊ី គាត់មេដឹកនាំគណបក្សប្រឆាំង បញ្ហាដែលកើតឡើងចំពោះគាត់ភាគច្រើនគេមើលទៅទាក់ទិននឹងបញ្ហានយោបាយ។អញ្ចឹងនៅស្រុកគេមួយចំនួន ក៏គេគិតអំពីតុល្យភាពរវាងផលប្រយោជន៍នយោបាយ ហើយនិងផលប្រយោជន៍ការអនុវត្តច្បាប់ ពីព្រោះថា ការអនុវត្តច្បាប់នៅស្រុកយើងវាមានបញ្ហា មិនទាន់មានភាពរឹងមាំ»។
លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ បានសរសេរលិខិតមួយថ្វាយព្រះមហាក្សត្រដើម្បីស្នើសុំព្រះរាជអន្តរាគមន៍លើកលែងទោស មុនពេលដែលលោកសម្រេចចិត្តវិលមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមបោះឆ្នោត។
លោកសម ប្រជាមានិត នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយថា ក្រសួងមិនទាន់បានទទួលលិខិតលើកលែងទោសណាមួយនៅឡើយទេពាក់ព័ន្ធនឹងករណីលោកសម រង្ស៊ីនេះ។
លោកបានបញ្ជាក់ថា ប្រសិនណាបើលោកសម រង្ស៊ីវិលមកកាន់មាតុប្រទេស លោកប្រឈមមុខទទួលទោសដូចទណ្ឌិតដទៃទៀតដែរ៕