រថភ្លើង​ Eurostar ផ្អាក​ដំណើរការ​ដោយសារ​សកម្មភាព​ជនចំណាកស្រុក​

Irish Guards march at the Tyne Cot cemetery ahead of a commemoration to mark the centenary of Passchendaele, The Third Battle of Ypres, in Zonnebeke, Belgium.

រទេះភ្លើង Eurostar ដែល​ធ្វើ​ដំណើរ​រវាង​ប្រទេស​អង់គ្លេស​ និងបារាំង ​បានឈប់​កាល​ពី​ពេល​យប់អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង ​ពីព្រោះ​តែ​ការ​សង្ស័យ​ថា ​ជនចំណាក​ស្រុក​ខុសច្បាប់​បាន​បិទ​ផ្លូវ​រទេះភ្លើង​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្មី​បំផុតមួយ​នៅ​ក្នុង​វិបត្តិ​ជន​ចំណាក​ស្រុក​នៅក្នុង​តំបន់​អឺរ៉ុប។

ក្រុម​អ្នក​ដំណើរ​រាប់​រយ​នាក់​មាន​ការ​រកាំ​ចិត្ត ​និង​ខឹងសម្បារ​ បន្ទាប់​ពីការ​ពន្យា​ពេល​កាល​ពី​យប់​ថ្ងៃអង្គារ ​ដែល​បាន​ប៉ះ​ពាល់​រទេះភ្លើងចំនួន​៥​ខ្សែ ​ដែល​រត់​ពី​ទីក្រុង​ប៉ារីស​ទៅ​កាន់​ទីក្រុង​ឡុងដ៍។ នៅ​ទីបញ្ចប់ រទេះភ្លើង​៣​ខ្សែ ​បាន​រត់​ទៅ​ដល់​ទីដៅ​ ​ខណៈ​ដែល​រទេះភ្លើង​២​ខ្សែ​ទៀត ​បាន​វិលត្រឡប់​ទៅ​កាន់ស្ថានីយ៍​វិញ។ ក្រុម​អ្នក​ដំណើរ​បាន​ត្អូញត្អែរ​ថា ភ្លើង​អគ្គីសនី​ និង​ម៉ាស៊ីន​ត្រជាក់​បាន​បិទ​ ខណៈ​ពេល​ដែល​ពួកគេ​រង់​ចាំ​នៅ​លើ​រទេះ​ភ្លើង។

រទេះ​ភ្លើង​ទាំង​នោះ ​បាន​ឈប់​នៅ​ខា​ង​មុខ​ផ្លូវ​ក្រោម​បាត​សមុទ្រ Eurotunnel ​នៅពេល​ដែល​ក្រុម​មន្រ្តី​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ថា ​ជន​ចំណាក​ស្រុក​អាច​ស្ថិត​នៅ​ក្នុងផ្លូវ​ក្រោម​បាត​សមុទ្រ ឬ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ដំបូល​រទេះ​ភ្លើង​ដើម្បី​ឆ្លង​កាត់​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយទៀត។ ក្រុម​មន្រ្តី​មិន​បាន​និយាយ​ថា​តើ​ ពួកគេ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​ជន​ចំណាក​ស្រុក​ទាំង​នោះ​ដែរ​ ឬ​ទេ។

​ទីក្រុង​កំពង់ផែ Calais នៃ​ប្រទេស​បារាំង​ ​ជា​ទី​កន្លែង​ដ៏​សំខាន់​សម្រាប់​ជន​ចំណាក​ស្រុកប៉ុនប៉ង​ឆ្លង​កាត់​ទៅ​កាន់​ប្រទេស​អង់គ្លេស​តាមផ្លូវ​ក្រោម​បាត​សមុទ្រ Eurotunnel។ ក៏​ប៉ុន្តែ​ក្រុម​មន្រ្តី​និយាយ​ថា ​ចំនួន​មនុស្ស​ដែល​ប៉ុនប៉ង​ឆ្លង​កាត់​បាន​ធ្លាក់​ចុះ​មកត្រឹម​១០០​នាក់​ ទៅ​២០០​នាក់​ក្នុង​មួយ​យប់ ​បន្ទាប់​ពីចំនួន​ដ៏​ច្រើន​បំផុត​២​០០០​នាក់​ក្នុង​មួយ​យប់​កាល​ពី​ខែ​មិថុនា​មក។

បញ្ហា​នេះមាន​ភាព​កាន់​តែ​អាក្រក់​ឡើង​នៅ​ព្រំ​ដែន​ខាងកើត​របស់​តំបន់​អឺរ៉ុប។ កាល​ពី​ថ្ងៃ​អង្គារ​ ​អង្គការ​ជន​ចំណាក​ស្រុក​អន្តរជាតិ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជន​ចំណាក​ស្រុកជាង​ ៣៥០.០០០​នាក់ ​បាន​ធ្វើ​ដំណើរ​ប្រកប​ដោយប្រកប​គ្រោះ​ថ្នាក់​ឆ្លង​កាត់​សមុទ្រ​មែឌីទែរ៉ានេ​នៅឆ្នាំ​នេះ ​ដោយ​រត់​គេចចេញ​ពី​ភាព​ចលាចល​ និង​ភាព​ក្រីក្រ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា និង​ទ្វីប​អាហ្រ្វិក​ដើម្បី​ស្វែងរក​ជីវភាព​ប្រសើរ​ឡើង៕