តារាវិទូ​អឺរ៉ុប​រក​ឃើញ​រន្ធខ្មៅ​ក្នុង​អវកាស​​ថ្មី​ដែល​នៅ​​ជិត​​​ផែនដី​ជាង​គេ​​

រូបភាពផ្តល់ឲ្យដោយមន្ទីរសង្កេតតារា European Southern Observatory បង្ហាញពីរន្ធ​ខ្មៅ​ក្នុង​អវកាស​ដែល​ភាសា​អង់គ្លេស​ថា black hole នៅក្នុងចំណោមផ្កាយក្នុងគន្លងដទៃទៀត។

ក្រុម​អ្នក​តារាស្ត្រអឺរ៉ុប​បាន​រក​ឃើញ​រន្ធ​ខ្មៅ​ក្នុង​អវកាស​ដែល​ភាសា​អង់គ្លេស​ថា black hole នៅ​ចម្ងាយ​១.០០០​ឆ្នាំ​ពន្លឺ​ពី​ផែនដី ដែល​នេះ​ជា​រន្ធ​ខ្មៅ​ក្នុង​អវកាស​ដែល​ជិត​នឹង​ប្រព័ន្ធព្រះអាទិត្យជាង​គេ​បំផុត​ដែល​គេ​បាន​រក​ឃើញ។

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​កាល​ពី​ថ្ងៃ​ពុធនៅ​ក្នុង​ទស្សនាវដ្តី​តារាសាស្ត្រ​ឈ្មោះ Astronomy & Astrophysics ហើយ​ដែល​អះអាង​ថា រន្ធខ្មៅ​នេះ​នៅ​ជិតនឹង​ផែនដី​ខ្លាំង​រហូត​យើង​អាច​មើល​ឃើញ​ផ្កាយ​ពីរ​ដែល​រង​ឥទ្ធិពល​ដោយ​រន្ធខ្មៅ black hole នេះ​នឹង​ភ្នែក​ទទេ​បាន។

ក្រុម​តារាសាស្ត្រ​អឺរ៉ុប​បាន​រក​ឃើញ​រន្ធ​ខ្មៅ​ក្នុង​អវកាស​ដែល​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ផែនដី​នេះ​តាម​កែវយឹត​នៅ​ប្រទេស​ឈីលី។ ពួក​គេ​ថា​ ការ​រក​ឃើញ​នេះ​អាច​នឹង​នាំ​ដល់​ការ​រក​ឃើញ​រន្ធ​ខ្មៅ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ផែន​ដី​ច្រើន​ទៀត៕