ផែនការ​រួមគ្នា​ទទួល​បាន​ជន​ភៀស​ខ្លួន​របស់​សហភាព​អឺរ៉ុប​ជួប​ការ​ជំទាស់

Seorang pria dari Manggarai, Pulau Flores, NTT mengenakan lonceng-lonceng saat melakukan Caci, ritual berkelahi dengan pecut, di Nusa Dua, Bali.

សំណើ​មួយ​របស់​សហភាព​អឺរ៉ុប​ដែល​សុំ​ឱ្យ​សមាជិក​ទាំង​២៨​របស់​ផង​ខ្លួន​ទទួល​យក​ឱ្យ​បាន​ស្មើ​គ្នា​ជាង​មុន​នូវ​បន្ទុក​វិបត្តិជន​ចំណាក​ស្រុក​ដែល​កាន់តែ​កើន​ឡើង​ខ្លាំង​ជាង​មុន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​ជួប​ប្រទះ​ការ​ជំទាស់​ ទោះណា​ជា​មាន​ការ​គាំទ្រ​កាល​ពីថ្ងៃ​សុក្រ​ដោយ​អ.ស.ប.​ក៏ដោយ។​

នៅ​ក្នុង​ការ​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ប្រាក (Prague) ​អស់​លោក​រដ្ឋ​មន្ត្រី​ការបរទេស​នៃប្រទេស​ហុងគ្រី (Hungary) ​សាធារណរដ្ឋ​ឆែក ​ប្រទេស​ប៉ូឡូញ​និង​ប្រទេស​ស្លូវ៉ាគី​ បាន​ប្រកែក​មិន​ព្រម​ធ្វើ​តាម​ការ​សុំ​ដោយ​អង្វរ​ដោយ​ពួក​សមភាគី​របស់​ពួកគេ​មក​ពី​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​លុចសំបួ (Luxembourg) ដែល​មាន​ធនធាន​ច្រើន​ ហើយ​បាន​សុំ​ឱ្យ​ប្រទេស​ពួក​គេ​យល់ព្រម​តាម​ចំនួន​កម្រិត​ជា​ចាំបាច់​នៅ​ក្នុង​ផែនការ​របស់​សហភាព​អឺរ៉ុប​សម្រាប់​បែងចែក​ពួក​ជនទេសន្តរប្រវេសន៍​១៦០.០០០​នាក់ ​នៅ​ក្នុង​ចំណោម​ពួក​ប្រទេស​ជា​សមាជិកទាំង​អស់។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ឆែក Lubomir Zaoralek ដែល​ជា​ម្ចាស់​ផ្ទះ​ចាត់ចែង​ការ​ប្រជុំ​នេះ​បាន​និយាយថា «យើង​ត្រូវការ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​អំពី​ចំនួន​ជន​ចំណាក​ស្រុក​ប៉ុន្មាន​នាក់​ដែល​យើង​អាច​ទទួល​យក​បាន»។

លោក​ Frank-Walter Steinmeier រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​សុំ​ឱ្យ​មាន​របៀប​ដោះស្រាយ​រួមគ្នា​មួយ​ដល់​វិបត្តិ​ជនភៀស​ខ្លួន​ដ៏​ធំ​បំផុត​ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទីពីរ​មក​ ដែល​អាច​ជា «បញ្ហា​ធំបំផុត​សម្រាប់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន»៕