មេដឹកនាំ​អឺរ៉ុប​ឈាន​ដល់ ដំណាក់កាល​ទីពីរ​នៃ Brexit ​

មេដឹកនាំ​សហភាព​អឺរ៉ុប​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​ប្រ៊ុចសែល​កាលពី​ថ្ងៃទិ​១៥ ធ្នូ ២០១៧។

មេដឹកនាំ​អឺរ៉ុប​បានបញ្ចប់​សន្និសីទ​កំពូល​មួយ​នៅ​ក្នុង​ក្រុង Bruxelles ដោយ​បាន​យល់ស្រប​គ្នា​ថា​ប្រទេស​អង់គ្លេសបានចាត់​វិធាន​ការ​គ្រប់គ្រាន់​ដើម្បី​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ទី​ពីរនៃ​កិច្ចចរចាដើម្បី​ចាកចេញពី​សហភាព​អឺរ៉ុប​ ក៏​ប៉ុ​ន្តែ​ដោយ​គ្មាន​សញ្ញា​អំពី​ការ​ព្រមព្រៀង​គ្នា​ស្តី​ពី​បញ្ហា​អន្តោប្រវេសន៍​ទេ។​

លោក Donald Tusk មេដឹកនាំ​ក្រុមប្រឹក្សា​អឺរ៉ុបបាន​ដាក់​អន្តោប្រវេសន៍​នៅ​ក្នុង​កម្រិត​ខ្ពស់​នៃ​របៀបវារៈ​សម្រាប់​ការ​ប្រជុំ​សន្និសីទ​កំពូល​ពីរ​ថ្ងៃ​នេះ។​ លោក​បាន​និយាយ​កាល​ពី​ថ្ងៃសុក្រ​ថា​ពួក​មេដឹកនាំសហភាព​អឺរ៉ុប​នឹង​មាន «ការពិបាក​ណាស់» ក្នុង​ការ​សម្រេចការ​សម្របសម្រួលគ្នា​មួយ​នៅ​ក្នុង​កិច្ចចរចា​អំពី​គោល​នយោបាយ​ថ្មី​មួយ​ដើម្បី​ទទួលយក​ពួក​ជនភៀសខ្លួននៅមុនថ្ងៃ​កំណត់ចុង​ក្រោយ​បង្អស់​មួយក្នុង​ខែ​មិថុនា។​

លោក Tusk បានមាន​ប្រសាសន៍ប្រាប់​សន្និសីទ​កាសែត​មួយនៅពេល​បញ្ចប់​សន្និសីទ​កំពូល​នេះ​ថា​ «ចំនួន​កម្រិត​ជា​ចាំបាច់នៅ​តែ​ជា​បញ្ហា​នាំ​ឱ្យមាន​ការ​ ពិភាក្សា​គ្នា​ច្រើនទោះ​ណា​បរិយាកាសតឹង​តែង​បានថម​ថយ​ច្រើនគួរ​សម​ហើយ​ក៏ដោយ»។

លោក​បាននិយាយ​ថា​ «តើ​អាចមាន​ការ​សម្របសម្រួល​គ្នា​មួយ​ឬទេ? វា​ហាក់ដូច​ជា​ពិបាក​ណាស់»។

ពួកមន្ត្រី​បាននិយាយ​ថា​ពួកមេដឹកនាំ​សហភាព​អឺរ៉ុបបានបន្ត​ការពិភាក្សា​គ្នា​អំពី​អន្តោប្រវេសន៍​កាលពី​ថ្ងៃសុក្រនៅក្រោយ​មានការ​ជជែក​ដេញ​ដោលគ្នា​ក្តៅ​គគុក​មួយ​ចំនួន​ជាង​ពីរម៉ោង​អំពី​អន្តោប្រវេសន៍​កាលពី​យប់ថ្ងៃព្រហស្បតិ៍​មក​នោះ៕