ភ្នំពេញ —
យ៉ាងតិចមានសមាជិកដែលគាំទ្រគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនចំនួន៦នាក់បានទទួលរងរបួសស្រាលនិងសមាជិកគាំទ្រខាងគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ីចំនួនម្នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងពីរដាច់ដោយឡែកៗពីគ្នា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីក្រសួងមហាផ្ទៃ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងក្នុងខណៈពេលដែលសកម្មជនគណបក្សនយោបាយទាំងពីរបានចូលរួមឃោសនារកសំឡេងឆ្នោតឈានដល់ថ្ងៃទីពីរ។ ក៏ប៉ុន្តែពុំបណ្តាលឱ្យឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធអ្នកនាំពាក្យអគ្គស្នងការនគបាលជាតិបាននិយាយថានៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតក្បួនរថយន្តរបស់គណបក្សប្រជាជនកម្ពុជានៅឃុំដំណាក់អម្ពិល ស្រុកអង្គស្នួលខេត្តកណ្តាលបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកអ្នកគាំទ្រគណបក្សបានក្រឡាប់។
លោកបានបញ្ជាក់ថាហេតុការណ៍នេះបានបណ្តាលឱ្យមនុស្សចំនួន៦នាក់រងរបួស។ ចំណែកឯនៅក្នុងខេត្តកំពង់ចាមវិញម៉ូតូមួយគ្រឿងដែលបើកបរដោយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានជួបឧប្បទ្ទវហេតុគ្រោះថ្នាក់ចររាចរណ៍បណ្តាលឱ្យរងរបួសម្នាក់នៅព្រឹកថ្ងៃសុក្រនេះ។
បើទោះបីជាមានគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងទៅលើក្រុមអ្នកគាំទ្រគណបក្សនយោបាយនៅក្នុងពេលឃោសនាបោះឆ្នោតក៏ដោយក៏លោកគៀត ច័ន្ទថារិទ្ធបានវាយតម្លៃថារយៈពេលពីរថ្ងៃនេះសភាពការណ៍ជារួមបានប្រព្រឹត្តទៅយ៉ាងល្អ។
លោកនិយាយថា៖ «ពីរថ្ងៃកន្លងផុតទៅនេះខ្ញុំវាយតម្លៃថាសភាពការណ៍មិនមានអ្វីកត់សម្គាល់ទេ។ ដំណើរការឃោសនាគ្រប់គណបក្សទាំងអស់បានប្រព្រឹត្តទៅតាមកម្មវិធីរៀងៗខ្លួនដោយរលូនមិនមានបញ្ហាអ្វីទេ»។
មានគណបក្សនយោបាយចំនួន៨ដែលបានចុះបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៥។ក៏ប៉ុន្តែមានតែគណបក្សធំៗតែបីប៉ុណ្ណោះដែលបានធ្វើសម្មភាពឃោសនារកសំឡេងឆ្នោតលក្ខណៈទ្រង់ទ្រាយធំ។
គណបក្សទាំងបីនោះរួមមានគណបក្សប្រជាជនកម្ពុជាដែលបានត្រួតត្រាប្រទេសអស់រយៈពេលជាង៣០ឆ្នាំ គណបក្សសង្គ្រោះជាតិដែលទើបបង្កើតថ្មីរវាងគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ី និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃសុក្រនេះមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបានទេអំពីភាពមិនប្រក្រតីក្នុងអំឡុងពេលបោះឆ្នោត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថាសកម្មភាពឃោសនារបស់គណបក្សសង្គ្រោះជាតិមិនបានប្រព្រឹត្តទៅដោយរលូនទេ។ លោកបានបញ្ជាក់ថាស្លាកសញ្ញារបស់គណបក្សសង្គ្រោះជាតិនៅខេត្តកណ្តាលត្រូវបានជនមិនស្គាល់មុខហែកចោល។
លោកថ្លែងថា៖ «មានគេហែកស្លាកនៅខេត្តកណ្តាល»។
គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចនៅថ្ងៃសុក្រនេះបានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតយ៉ាងធំនៅក្នុងខេត្តកំពង់ធំ។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចបាននិយាយថាគណបក្សរបស់លោកបានទទួលការស្វាគមន៍យ៉ាងច្រើនពីប្រជាជននៅតាមជនបទ។ លោកបានបញ្ជាក់ថាជាគោលការណ៍គណបក្សបានណែនាំសមាជិកមិនឱ្យប្រព្រឹត្តអំពើហិង្សាទេនៅពេលឃោសនាហើយរយៈពេលពីរថ្ងៃនេះបានប្រព្រឹត្តទៅយ៉ាងល្អ។
លោកឲ្យដឹងថា៖ «មិនមានទេ។ ក្បួនយើងខ្ញុំប៉ះជាមួយបក្សប្រជាជន ប៉ះទាំងសង្គ្រោះជាតិតែយើងខ្ញុំមិនមានការជេរប្រទេចទេ។ គោលនយោបាយអត់មានទៅប៉ះពារអ្វីអ្នកណាទេ»។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេលមួយខែនេះយ៉ាងតិចមានកម្លាំងមានសមត្ថកិច្ចប្រមាណ២ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីការពារសុវត្ថិភាពហើយរយៈពេលមួយថ្ងៃនៅថ្ងៃបោះឆ្នោតកម្លាំងមានសមត្ថកិច្ចនឹងកើនឡើងដល់៧ម៉ឺននាក់៕