ហាណូយ —
ប្រទេសចំនួន៨បានចូលរួមក្នុងការស្វែងរកជើងយន្តហោះម៉ាឡេស៊ីដែលបានបាត់កាលពីព្រឹកថ្ងៃសៅរ៍ ក៏ប៉ុន្តែរហូតមកទល់ពេលនេះគ្មានឃើញសញ្ញាវិជ្ជមានរបស់យន្តហោះនោះទេ។
វាជាថ្ងៃទី៣ហើយនៃការរុករកជើងយន្តហោះអាកាសចរណ៍ម៉ាឡេស៊ីលេខ MH370 ដែលបានបាត់នៅផ្ទៃទឹករវាងប្រទេសវៀតណាមនិងម៉ាឡេស៊ីកាលពីព្រឹកថ្ងៃសៅរ៍។
នាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី ប្រាប់ឲ្យដឹងថា ប្រទេសចំនួន៨មាននាវាចំនួន៤០គ្រឿងនិងយន្តហោះ៣៤គ្រឿង បានពាក់ព័ន្ធក្នុងការស្វែងរកយន្តហោះនេះ។
មានការឃើញវត្ថុគួរឲ្យសង្ស័យជាច្រើន បានត្រូវគេរាយការណ៍កាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យសប្តាហ៍មុន រួមមានអ្វីដែលត្រូវបានគេ ជឿជាក់ថាជាបង្អួចឬទ្វាររបស់យន្តហោះ។ ក៏ប៉ុន្តែ លោក Azharuddin Rahman អគ្គនាយកនាយកដ្ឋានអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃច័ន្ទម្ស៉ិលមិញថា គ្មានអ្វី ត្រូវបញ្ជាក់ច្បាស់ទេ។
«ជាអកុសល លោកស្រីនិងអស់លោកជាទីគោរព យើងមិនបានរកឃើញអ្វីដែលទំនងជាវត្ថុមកពីយន្តហោះទេ កុំថាឡើយយន្តហោះទាំងមូល។ យើងនឹងពង្រីកកិច្ចខំប្រឹងប្រែងរបស់យើងដើម្បីរកយន្តហោះនោះ»។
លោកមានប្រសាសន៍បន្តទៀតថា សំណាកខ្លះរបស់រំអិលប្រេងដែលបានប្រទះឃើញក្នុងតំបន់នោះ ត្រូវបានគេវិភាគដើម្បីមើលថាតើវា អាចមកពីយន្តហោះនោះដែរទេ។ ក៏ប៉ុន្តែ លោក Azharuddin និយាយបន្តទៀតថា ជោគវាសនារបស់យន្តហោះនោះនៅមិនទាន់ដឹងនៅឡើយទេ។
«ចំពោះយើងខ្ញុំ យើងខ្ញុំក៏ មានការព្រួយកង្វល់ យើង ងឿងឆ្ងល់ដូចគ្នាដែរ។ លោកនាយករដ្ឋមន្រ្តី បានប្រើពាក្យងឿងឆ្ងល់។ យើងមានការងឿងឆ្ងល់ដែរ ហើយនឹងបញ្ជាក់ពីអ្វីដែលបានកើតមានឡើងពិតប្រាកដនៅថ្ងៃមួយនោះស្តីពីជោគវាសនាអាក្រក់របស់យន្តហោះនោះ យើងត្រូវការភស្តុតាងជាក់ស្តែង យើង ត្រូវការភស្តុតាងពិតប្រាកដ យើងត្រូវការបំណែកនានារបស់យន្តហោះ»។
យន្តហោះបានដឹកមនុស្ស២៣៩នាក់ ជាង១៥០នាក់នៃអ្នកដំណើរទាំងនោះ ជាជនជាតិចិន។ ចិនបានបញ្ជូននាវារុករកនិងជួយសង្គ្រោះ៤គ្រឿងហើយនឹងកប៉ាល់ចំបាំង២គ្រឿងដើម្បីជួយបេសកម្មនោះ។
ក្រសួងការបរទេសវៀតណាម បានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា វៀតណាមបានដាក់ពង្រាយយន្តហោះ២គ្រឿងនិងនាវា៧គ្រឿងដើម្បីរុករកយន្តហោះនោះ។ គណៈកម្មាធិការជាតិដើម្បីស្វែងរកនិងជួយសង្គ្រោះប្រាប់ឲ្យដឹងថា យន្តហោះចំនួន៥គ្រឿងហើយនឹងនាវា៤គ្រឿងទៀត បានប្រុងប្រៀបសម្រាប់សកម្មភាពស្វែងរក។
លោកGreg Waldron បណ្ណាធិការការបោះពុម្ភផ្សាយរបស់គេហទំព័រពាណិជ្ជកម្មសម្រាប់ផ្នែកអាកាសចរណ៍ និយាយថា លោកគិតថា ការសម្របសម្រួលនៃនាវារុករកនិងជួយសង្គ្រោះ បានក្លាយជាការខំប្រឹងប្រែងជួយសង្គ្រោះជាលក្ខណៈអន្តរជាតិ។ លោកបាននិយាយថា បញ្ហាដ៏ប្រឈមគឺរកឲ្យឃើញកម្ទេចបំណែកយន្តហោះ។
«កម្ទេចបាក់បែកមិនងាយបង្ហាញនៅក្នុងប្រព័ន្ធរ៉ាដាទេ ហើយវាមិនទំនងបង្ហាញនៅក្នុងប្រព័ន្ធកាំរស្មី Infra red ដែរ ពីព្រោះវាមានសីតុណ្ហភាពដូចគ្នាដូចនឹងផ្ទៃទឹក។ ដូច្នេះចំពោះការស្វែងរកបំណែករបស់យន្តហោះនេះ ប្រសិនបើ បំណែកទាំងនេះរបស់យន្តហោះ ពិតជាអណ្តែតនៅក្នុងសមុទ្រមែន លោកអ្នកប្រាកដពឹងផ្អែកលើកែវភ្នែករបស់មនុស្ស។ ហើយចំពោះកម្ទេចបាក់បែកដែរនោះ បើមានកម្ទេចបាក់បែក វាបានអណ្តែតបាចសាចអស់រយៈពេលបីបួនថ្ងៃហើយ។ការណ៍នេះ អាចធ្វើឲ្យមានការប្រឈមកាន់តែខ្លាំងឡើងដើម្បីរកបំណែកទាំងនេះ»។
លោក Bleu Moore អ្នកនាំពាក្យការិយាល័យកិច្ចការសាធារណៈរបស់កងនាវាទី៧ និយាយថា សហរដ្ឋអាមេរិក បានបញ្ជូននាវា USS Pinckney ជានាវាពិឃាតដែលបំពាក់ដោយកាំជ្រួចមីស៊ីលថ្នាក់ Arleigh Burke។
«យើងក៏បញ្ជូននាវា USNS Ericsson ដែរ។ វាកំពុងធ្វើដំណើរទៅកាន់ទីនោះ វា មិនមែនក្នុងផ្ទៃទឹកដូចគ្នា ក៏ប៉ុន្តែ វា ក៏កំពុងធ្វើដំណើរទៅកាន់ទីនោះហើយ»។
លោកនិយាយបន្តទៀតថា បញ្ហាប្រឈមដ៏ធំបង្អស់ គឺពេលវេលា នៅពេលដែលពេលវេលាកាន់តែច្រើនឡើង បានកន្លងផុតទៅ មានឱកាសកាន់តែតិចទៅដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
គេ អាចរង់ចាំកាន់តែយូរឡើងមុនពេល គេ រកឃើញចម្លើយ។ នៅពេលដែលយន្តហោះអាកាសចរណ៍បារាំងបានបាត់ក្នុងមហាសមុទ្រអាត្លង់ទិកនៅពេលដែលវាហោះចេញពីទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលទៅកាន់ទីក្រុងប៉ារីសក្នុងឆ្នាំ២០០៩ ពួកអ្នកស៊ើបអង្កេត បានចំណាយពេលជិត២ឆ្នាំដើម្បីស្វែងរកនិងយកប្រអប់ខ្មៅប្រដាប់ថតទិន្នន័យរបស់យន្តហោះនោះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន