កំណត់និពន្ធ៖ សម្រាប់អ្នកជំនាញជាច្រើន សេដ្ឋកិច្ចអាមេរិកមើលទៅមានភាពរឹងមាំនៅក្នុងខែធ្នូកន្លងទៅនេះ។ ធនាគារកណ្តាលអាមេរិកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងនៃសេដ្ឋកិច្ច ដែលខ្លួនបានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូងតាំងពីមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨។ ទោះជាយ៉ាងនេះក៏ដោយ តាំងពីខែមករាមក ទីផ្សារសាកល គឺចាប់ពីទំនិញរហូតដល់ហ៊ុន តម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង។ បញ្ហានេះ បានចោទជាសំណួរអំពីស្ថានការណ៍សេដ្ឋកិច្ចអាមេរិក និងការសម្រេចរបស់ធនាគារកណ្តាលអាមេរិក។ ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានេះ ពីរដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។ បទសន្ទនាមានសេចក្តីជូនដូចតទៅ៖
Your browser doesn’t support HTML5