ប្រធានា​ធិបតី​​ហ្វីលីពីន​លោក Duterte៖ មេដឹកនាំ​អាស៊ាន​ត្រូវ​តាំង​ចិត្ត​ធ្វើ​ឲ្យ​អាស៊ាន​លែងមាន​ថ្នាំ​ញៀន

មេដឹកនាំអាស៊ាន​ពី​ឆ្វេង​មកស្តាំ​គែ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក Najib Razak ទេសាភិបាល​រដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​អ្នកស្រី​អង់សាន ស៊ូជី នាយករដ្ឋមន្រ្តី​ថៃ​លោក Prayuth Chan-ocha នាយករដ្ឋមន្រ្តី​វៀតណាម​លោក Nguyen Xuan Phuc លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte លោក​នាយករដ្ឋមន្រ្តី​​សិង្ហបុរី​លោក Lee Hsien Loong រដ្ឋមន្រ្តី​នៃ​ប្រទេស​ប្រ៊ុយណេលោក Sultan Hassanal Bolkiah នាយករដ្ឋមន្រ្តីកម្ពុជាលោក​ហ៊ុន សែន ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo និង​នាយករដ្ឋមន្រ្តី​ឡាវ​លោក Thongloun Sisoulith ចាប់ដៃគ្នា​នៅពេល​ពួកគេ​ថត​រូប​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី​៣០​នៅ​រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​២៩ មេសា ២០១៧។

ប្រធានា​ធិបតី Rodrigo Duterte ​នៃ​ប្រទេស​ហ្វីលីពីន ​បាន​បើក​សន្និសីទ​កំពូល​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​ដោយព្រមានថា ពួកគេ​កំពុង​ប្រឈមបញ្ហាជួញ​ដូ​រ​ថ្នាំ​ញៀន​ខុសច្បាប់។ លោក​បាន​និយាយ​បន្ថែម​ភ្លាមៗ​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​មិនមែន​ជាការណ៍​មិន​អាច​ជម្នះ​បាន​ទេ​ហើយ​អាច​ត្រូវបំផ្លាញ​ចោល​ដោយ​ឆន្ទៈ​នយោបាយ​និងកិច្ច​សហប្រតិបត្តិការ។

លោក​ប្រធានា​ធិបតី Duterteបាន​ជំរុញ​ឲ្យ​មេដឹកនាំ​មក​ពី​ប្រទេស​១០​របស់​សមា​គម​អាស៊ាន​ដែល​បានជួបជុំ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ឲ្យ​ធ្វើការតាំង​ចិត្ត​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​គ្មាន​ថ្នាំ​ញៀន។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា សន្និសីទ​កំពូល​នោះមិន​បាន​បន្ទន់​តាម​ការ​រឹះគន់​មក​ពី​ពួក មេ ដឹកនាំ​ផ្សេង​ទៀត​អំពី​ប្រទេសចិន​ដែល​កំពុង​ពង្រីក​ទឹកដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​មាន​ជម្លោះជាសញ្ញា​មួយ​នៃ​ឥទ្ធិ​ពល​ខាង​សេដ្ឋ​កិច្ច​និង​ការទូត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

​អ្នក​វិភាគ​និង​បណ្តាញ​ព័ត៌មាន​បាន​រាយការណ៍​កាល​ពី​ដំបូង​នៅ​ក្នុង​សប្តាហ៍​នេះ​ដែល​រំពឹង​ថា មាន​សេចក្តី​ថ្លែងការណ៍​បិទ​សន្និសីទ​កំពូលដែល​មាន​ពាក្យ​ពេចន៍​មិន​ខ្លាំង​ក្លា​ដោយ​គ្មាន​និយាយ​ប្រទេស​ណា​មួយ​ថា​ជា​អ្នក​បង្ក​បញ្ហា​ទេ។

លោក Collin Koh អ្នកសិក្សា​ស្រាវជ្រាវ​ខាង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​នៅឯ​សាកល​វិទ្យា ល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបូរី ​បាន​និយាយ​ថា ​ភាគ​ច្រើន​នៃ​សេចក្តី​ថ្លែងការណ៍​ទាំង​នោះដែល​ទាក់​ទិន​ទៅ​នឹង​បញ្ហាស្មុគស្មាញ​បែប​នោះ​ដូចជា​សមុទ្រ​ចិន​ខាងត្បូងទោទន់​ទៅជា​បញ្ហា​ទូទៅ ​ហើយ​មិនមែន​ជា​បញ្ហា​ជាក់លាក់ ​រួម​ទាំង​ការ​សង្កត់លើ​ប្រទេស​ណាមួយ​ថា​ត្រូវ​បាន​គេ​ស្តី​បន្ទោស​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ‍»៕