អាជ្ញាធរ​ហូឡង់​កំពុង​ស៊ើប​អង្កេតអំពី​ហេតុផល​​ភេរវកម្ម​នៅ​លើ​រថភ្លើង​ដឹក​មនុស្ស​ក្នុង​ក្រុង

រូបឯកសារ៖ ក្រុមជួយសង្រ្គោះគ្របសាកសព​ និងរុំព័ទ្ធកន្លែងដែលរងការវាយប្រហារភេរវកម្មនៅក្រុង Utrecht ប្រទេសហូឡង់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ 

លោក​នាយក​រដ្ឋមន្ត្រី​ Marpk Rutte បាន​និយាយ​កាលពី​ពេលមុននេះថា​អាជ្ញាធរ​ «មិន​អាច​ផាត់​ចោល» ហេតុផល​ឯទៀតៗទេ ដោយ​មានរួម​បញ្ចូល​ជម្លោះ​ក្នុង​គ្រួសារ​ផង​ដែរ។

កាល​ពី​ថ្ងៃ​អង្គារ​ អាជ្ញាធរ​ក្នុងប្រទេសហូឡង់​បាន​និយាយថា ​ពួក​គេ​ស៊ើបអង្កេត​អំពី​ភេរវកម្មនៅ​ពី​ក្រោយ​ការ​បាញ់កាំភ្លើង​នៅក្នុង​រថភ្លើង​ដឹក​មនុស្ស​ក្នុង​ក្រុងមួយ ​ដែល​បាន​បណ្តាល​ឱ្យមនុស្ស​បីនាក់​ស្លាប់ និង​ប្រាំនាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ក្រុង Utrecht។​

​ប៉ូលិស​និងរដ្ឋអាជ្ញា​ហូឡង់​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​ថា៖ «ហេតុផលភេរវកម្ម​កំពុង​ត្រូវលើកយកមកពិចារណា​ដោយ​ហ្មត់ចត់... ដោយផ្អែក​លើ​លិខិតមួយ​ច្បាប់​ត្រូវរក​ឃើញ​នៅ​ក្នុង​ទូរថ​ត្រាំវ៉ៃ​ក្នុង​ចំណោម​វត្ថុឯទៀតៗ ​និង​ផ្អែក​ទៅ​លើ​សភាពនៃការ​ពិត​ជាក់ស្តែង។

លោក​នាយក​រដ្ឋមន្ត្រី​ Marpk Rutte បាន​និយាយ​កាលពី​ពេលមុននេះថា​ អាជ្ញាធរ​ «មិន​អាច​ផាត់​ចោល» ហេតុផល​ឯទៀតៗទេ ដោយ​មានរួម​បញ្ចូល​ជម្លោះ​ក្នុង​គ្រួសារ​ផង​ដែរ។​ ទីភ្នាក់ងារ​ព័ត៌មាន​តួកគី​ Anadolu បាន​រាយការណ៍ថា​ បង​ប្អូន​របស់​ឈ្មោះ Tanis នៅក្នុង​ប្រទេស​តួកគី ​បាននិយាយ​ថា​ ការ​បាញ់​កាំភ្លើងនេះអាចជា​ផ្នែក​មួយនៃ​ជម្លោះ​ក្នុង​គ្រួសារ។

ប៉ូលិស​បាន​ចាប់ខ្លួន​ជនជាប់សង្ស័យមា្នក់​ឈ្មោះ​ Gokmen Tanis អាយុ៣៧ឆ្នាំ កើត​នៅ​ក្នុងប្រទេស​តួកគី​ ក្នុង​ពេល​តែប៉ុន្មាន​ម៉ោង​នៅក្រោយការ​តាម​ប្រមាញ់ចាប់ជនជាប់សង្ស័យ​ដែលមានរយៈពេល​បីបួន​ម៉ោងកាល​ពី​ថ្ងៃ​ចន្ទ៕