ពួក​អ្នក​ស្ម័គ្រចិត្ត​នៅ​តំបន់ Donetsk ក្នុងអ៊ុយក្រែន​រៀន​វិធី​ថែទាំ​អ្នក​របួស

Your browser doesn’t support HTML5

ពលរដ្ឋ​អ៊ុយក្រែន​រាប់ពាន់​នាក់​និង​អ្នក​ប្រយុទ្ធ​ខ្លះ​មកពី​ជុំវិញ​ពិភពលោក បាន​ស្ម័គ្រចិត្ត​ជួយ​ការពារ​អ៊ុយក្រែន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី។ ក៏ប៉ុន្តែ មាន​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ជួយ។ នៅ​ក្នុង​ទីក្រុង Donetsk ប្រជាពលរដ្ឋ កំពុង​ស្ម័គ្រចិត្ត​សិក្សា​អំពី​របៀប​ថែទាំ​អ្នក​ត្រូវ​របួស។ អ្នក​ស្រីYaroslava Movchan រាយការណ៍​អំពី​រឿង​នេះ។ លោក​ជឹង ប៉ូជីន ប្រែសម្រួល​សេចក្តីរាយការណ៍​នេះ​ដូច​តទៅ។