ភ្នំពេញ —
ភាពយន្តឯកសារថ្មីមួយឆ្លុះបញ្ចាំងពីផលប៉ះពាល់ដ៏មហន្តរាយនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេសេកុង ស្រែពកនិងសេសាននៃអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។ ភាពយន្តថ្មីនេះក៏ផ្តល់អនុសាសន៍អំពីជម្រើសផ្សេងៗទៀតដើម្បីទាញយកថាមពលក្រៅពីវារីអគ្គិសនី។
ភាពយន្តឯកសារថ្មីមួយដែលមានចំណងជើងថា«ថាមពលវារីអគ្គិសនី៖ ផលប៉ះពាល់និងជម្រើសផ្សេងៗ»បានពិនិត្យមើលទៅលើរបៀបដែលគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេសេកុង ស្រែពក និងសេសាន អាចប៉ះពាល់ដល់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន មានគម្រោងសាងសង់ទំនប់យ៉ាងតិចចំនួន៨នៅលើទន្លេទាំងបី ដែលជាដៃទន្លេដ៏សំខាន់នៃទន្លេមេគង្គ ហើយនាំទឹកហូរចូលក្នុងបឹងទន្លេសាប ជាទីដែលប្រជាជនខ្មែររាប់លាននាក់ពឹងអាស្រ័យទៅលើ សម្រាប់ស្បៀងអាហារនិងវិស័យកសិកម្ម។
ភាពយន្តឯកសារ ដែលមានរយៈពេលជាង១៥នាទីនេះ បង្ហាញថា ពូជត្រីដែលផ្លាស់ទីទៅមកជិត២០០ប្រភេទនៅក្នុងទន្លេទាំងបី នឹងរងផលប៉ះពាល់ដោយសារទំនប់ទាំងនេះ។
លោកអាឡាន ម៉ីឆុត Allan Michaudគឺជាអ្នកផលិតភាពយន្តឯកសារនេះ។ លោកមានប្រសាសន៍ថា វីដេអូឯកសារនេះមានគោលបំណងអប់រំប្រជាពលរដ្ឋឲ្យយល់អំពីការណ៍ពិតជាក់ស្តែង ថាតើអ្វីនឹងកើតឡើងចំពោះជលផល ប្រសិនបើទំនប់ទាំងនោះនឹងត្រូវបានសាងសង់មែននោះ។
«ទំនប់ធំៗ ដូចជាទំនប់សេសានក្រោម២ជាដើម អាចបង្កមហន្តរាយយ៉ាងធំធេង ហើយបញ្ហាទាំងនេះ ពិបាកនឹងដោះស្រាយ ឲ្យត្រឡប់មកដូចដើមវិញណាស់ នៅពេលដែលអ្នកសាងសង់ទំបន់ទាំងនោះរួចហើយ»។
ភាពយន្តនេះត្រូវបានថតនៅទីកន្លែងផ្សេងៗ ជាច្រើននៅក្នុងប្រទេសឡាវ និងជាពិសេសគឺក្នុងប្រទេសកម្ពុជាតែម្តង ដោយមានបញ្ចូលនូវបទសម្ភាសន៍ជាច្រើនជាមួយក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញខាងការអភិរក្ស។
ផលិតករត្រូវចំណាយពេលអស់បីខែដើម្បីផលិតខ្សែភាពយន្តឯកសារនេះសម្រាប់អង្គការអភិរក្សអន្តរជាតិ ឬហៅជាភាសាអង់គ្លេសថា Conservation International។
លោកស្រីបណ្ឌិត ត្រេស៊ី ហ្វារែល Tracy Farrellគឺជានាយកបច្ចេកទេសជាន់ខ្ពស់នៃអង្គការនេះ ដែលត្រូវបានសម្ភាសនៅក្នុងភាពយន្តឯកសារនេះផងដែរ។
«ទំនប់វារីអគ្គិសនីខ្នាតធំដែលគ្រោងសាងសង់នៅលើទន្លេមេគង្គនិងដៃទន្លេនេះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំងមកលើសន្តិសុខស្បៀង»។
ដោយត្រូវបានផលិតជាភាសាអង់គ្លេសផង និងខ្មែរផងនោះ ភាពយន្តនេះក៏ប្រើប្រាស់ក្រាហ្វិកបែបទំនើបស៊្រីឌី (3D)ដើម្បីបង្ហាញពីផលប៉ះពាល់នៃទំនប់នេះ ឲ្យកាន់តែមើលទៅគួរឲ្យទាក់ទាញទៀតផង។
លោកមៀច មានគឺជាអ្នកសម្របសម្រួលបណ្តាញការពារទន្លេសេសាន ស្រែពកនិងសេកុង។ លោកបានទស្សនាខ្សែភាពយន្តនេះ ដែលត្រូវបានចាក់បញ្ចាំងក្នុងទីក្រុងភ្នំពេញកាលពីថ្មីៗនេះ។
«ខ្សែភាពយន្តនេះគឺមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលចូលរួមតាមដានក៏ដូចជាអ្នកធ្វើការសម្រេចចិត្ត ដោយសារឯកសារវីដេអូខ្លីហ្នឹងគឺបញ្ជាក់យ៉ាងច្បាស់អំពីបញ្ហាដែលអាចកើតមានឡើងចំពោះការអភិវឌ្ឍវារីអគ្គិសនីទៅលើធនធានធម្មជាតិដែលមាននៅលើទន្លេទាំងបី»។
ភាពយន្តឯកសារនេះក៏បានព្រមានផងដែរអំពីការជាន់ដានកំហុសដែលត្រូវបានធ្វើដោយប្រទេសមួយចំនួន បន្ទាប់ពីទំនប់ត្រូវបានសាងសង់រួច ហើយបន្សល់ទុកនូវផលវិបាកដែលគេនឹកស្មានមិនដល់ ទៅលើប្រជាជនរបស់ពួកគេ។
លោកស្រីផៃផន ឌីតេ(Pianporn Deetes)គឺជាអ្នកសម្របសម្រួលនៃអង្គការទន្លេអន្តរជាតិ ប្រចាំនៅប្រទេសថៃ។
លោកស្រីមានប្រសាសន៍ថា ទំនប់វារីអគ្គិសនី ដែលត្រូវបានសាងសង់នៅលើដៃទន្លេក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃកន្លងមក បានបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនថៃនៅតាមមូលដ្ឋាន ហើយបានបង្ខំពួកគេឲ្យចាកចេញពីភូមិករទៅធ្វើការជាកម្មករស៊ីឈ្នួលគេនៅតាមទីក្រុងវិញ។
«អ្នកអាចមើលឃើញតាមរយៈបទពិសោធន៍ពីប្រទេសថៃស្រាប់ហើយថា ទោះបីជាទំនប់ដែលសង់នៅលើដៃទន្លេក៏ដោយ ក៏វាអាចបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ដែលពឹងអាស្រ័យទៅលើទន្លេមេគង្គដែរ»។
លោកណៅ ធួកគឺជាប្រធានរដ្ឋបាលជលផលកម្ពុជា ដែលត្រូវបានសម្ភាសន៍នៅក្នុងភាពយន្តឯកសារនេះផងដែរ។
«ការអភិវឌ្ឍវាតែងតែមានការប៉ះពាល់ខ្លះហើយ ប៉ុន្តែ យើងធ្វើយ៉ាងណាដើម្បីឲ្យផលប៉ះពាល់ដល់ជីវចម្រុះ ឬបរិស្ថានជលផលហ្នឹងវាទាបបំផុត។ វិធីសាស្ត្រដ៏ល្អនៅក្នុងប្រទេសខ្លះដែលគេធ្វើគឺគេមិនធ្វើនៅតាមដៃទន្លេធំទេ ប៉ុន្តែ គេធ្វើជាច្រកបញ្ជៀសទៅគឺគេអាចនៅយកអគ្គិសនីបានដូចគ្នា»។
«ទោះជាយ៉ាងនេះក្តី លោកស្រីត្រេស៊ី ហ្វារែលនៃអង្គការអភិរក្សអន្តរជាតិមានប្រសាសន៍ថា សហគមន៍អ្នកវិទ្យាសាស្ត្របានផ្តល់យោបល់ថា គេគួរតែផ្អាកគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីនៅលើទន្លេទាំងបីនោះជាបណ្តោះអាសន្នសិន រហូតទាល់តែមានការវាយតម្លៃផលប៉ះពាល់ឲ្យបានហ្មត់ចត់ជាងនេះ។
«ប្រសិនបើរដ្ឋាភិបាលអាចអនុវត្តវិធាននេះបាន យើងគិតថា ទន្លេមេគង្គនិងដៃនានានៃទន្លេនេះនឹងអាចស្ថិតក្រោមការគ្រប់គ្រង់ដែលកាន់តែមាននិរន្តរភាព ហើយអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋជាអ្នកពឹងផ្អែកទៅលើទន្លេនេះ ទទួលបានពីប្រព័ន្ធអេកូឡូស៊ីក៏ប្រសើរជាងមុនផងដែរ»។
ភាពយន្តឯកសារនេះក៏បានផ្តល់អនុសាសន៍អំពីជម្រើសទាញយកថាមពលផ្សេងៗទៀត ក្រៅពីវារីអគ្គិសនី ដូចជាថាមពលពន្លឺព្រះអាទិត្យ ជីវឧស្ម័ននិងកំដៅផែនដីជាដើម៕