ឯកអគ្គរដ្ឋទូត​អាមេរិក​ទាំង​អស់​ដែល​​ជ្រើស​តាំង​ដោយ​ប្រធានាធិបតី​ត្រូវ​លាលែង​ពី​តំណែង​មុន​ថ្ងៃ​​ប្រធានាធិបតី​ថ្មី​ស្បថ​ចូល​កាន់​តំណែង

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​លោក John Kirby ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយនៅ​រដ្ឋវ៉ាស៊ីនតោន កាល​ពី​ថ្ងៃសុក្រទី​០១ កក្កដា ២០១៦​ ​ថា «វា​ជា​រឿង​ធម្មតា​និង​ត្រូវ​បាន​អនុវត្ត» សម្រាប់អគ្គរដ្ឋទូត​ដែល​ត្រូវបាន​តែងតាំងត្រូវ​លាលែង​ពី​តំណែង​ពេល​រដ្ឋបាល​ចាស់​ផ្លាស់​ប្តូរ។​

សេតវិមាន​បាន​ចេញ​បញ្ជា​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក​ទាំង​អស់​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ប្រធានាធិបតី​ត្រូវ​លាលែង​ពី​តំណែង​មុន​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​មករា ខា​ង​មុខ​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក John Kirby បាន​ថ្លែងថា៖ «នេះ​គឺ​ជា​រឿង​ធម្មតា​នោះ​ទេ ហើយ​វា​ជា​ការ​អនុវត្ត​ដូច​សព្វ​ដង»។ ហើយ​លោក​បាន​បញ្ជាក់​ថា ឯកអគ្គរដ្ឋទូត​ដែល​ជា​សមាជិក​ភ្នាក់ងារ​តាំង​តែង​គោល​នយោបាយ U.S Foreign Service ដែល​មាន​ប្រមាណ៧០ភាគរយ​នៃ​ប្រេសិត​ពិសេស​កំពូលៗ​របស់​អាមេរិក​ដែល​បំពេញ​ការ​ងារ​នៅ​ក្រៅ​ប្រទេស​ មិន​ត្រូវ​បាន​ស្នើ​ឲ្យ​លាលែង​ពី​តំណែង​នោះ​ទេ។

ឯក​អគ្គរដ្ឋ​ទូត​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ប្រធានាធិបតីចាស់​ត្រូវ​លាលែង​ពី​តំណែង​ ដោយ​សារ​តែ​ពួក​គេ​តំណាង​ឲ្យ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Barack Obama ដែល​ជិត​ផុត​អាណត្តិ នេះ​បើ​យោង​តាម​លោក Ronald Neumann ប្រធាន​បណ្ឌិត​សភា​ការទូត​របស់​អាមេរិក។

លោក John Kirby អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ថ្លែង​ថា៖«​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ប្រធានាធិបតី​អាណត្តិចាស់ ​មិន​អាច​កាន់​តំណែង​ហួស​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​រដ្ឋបាល​ថ្មី​នោះ​ទេ»៕