ជំងឺ​ទឹក​នោម​ផ្អែម​នៃ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ

  • នុច សារីតា

Your browser doesn’t support HTML5

ជំងឺ​ទឹក​នោម​ផ្អែម​នៃ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ


វ៉ាស៊ីនតោន៖ ជំងឺ​ទឹក​នោម​ផ្អែម​ជំពូក​នេះ​ កើត​មាន​ចំពោះ​ស្ត្រី​ពេល​មាន​ផ្ទៃពោះ​នៅ​ក្នុង​សប្តាហ៍​ទី​២៤។​ ការ​រក​ឃើញ​រោគសញ្ញា​ថា ​ស្ត្រី​ម្នាក់​មាន​ជំងឺ​ទឹក​នោម​ផ្អែម​នោះ ​មិន​មែន​មាន​ន័យ​ថា​ ស្ត្រី​នោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​មុន​ពេល​មាន​ផ្ទៃពោះ​ទេ​ ឬ​ក៏​ស្ត្រី​នោះ​នឹង​មាន​ជំងឺ​នេះ​នៅ​ក្រោយ​ពេល​សម្រាល​កូន​ហើយ​នោះ​ក៏​ទេ​ដែរ។

ប៉ុន្តែ​ អ្វី​ដែល​សំខាន់​ គឺ​ស្ត្រី​នោះ​ត្រូវ​តែ​ធ្វើ​តាម​ដំបូន្មាន​គ្រូពេទ្យ​ចំពោះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​គាត់​គិត​នឹង​ចង់​បាន​កូន។ ធ្វើ​ដូច្នេះ​ទើប​ស្ត្រី​នោះ​និង​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ។​

តើ​ស្ត្រី​គួរ​ដឹង​អ្វីខ្លះ​អំពី​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ​ ដើម្បី​ការពារ​សុវត្តិភាព​ផ្ទាល់​ខ្លួន​និង​ទារក​ក្នុង​ផ្ទៃ​នោះ?

ក្នុង​កម្មវិធី​ «ហេឡូវីអូអេ» ​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែ​មករា​ឆ្នាំ​២០១៣​ លោក​ វេជ្ជបណ្ឌិត​ តាំង តិកហុង​ បាន​បកស្រាយ​បន្ថែម​អំពី​ប្រធាន​បទ​នេះ។ សូម​ចុច​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូវីអូអេ។

ប្រសិនបើប្រិយមិត្ត​មាន​សំណួរ​បន្ថែម​ទៀត ប្រិយមិត្ត​អាច​ទាក់ទង​ផ្ទាល់​ទៅ​លោក​វេជ្ជបណ្ឌិត​តាំង​តិកហុង​តាម​រយៈ​ទំព័រ Facebook របស់​លោក​គឺ www.facebook.com/Dr.TaingTekHong