ប្រទេសដាណឺម៉ាកបើកចំហរធ្វើការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីការពារផលប្រយោជន៍សហរដ្ឋអាមេរិកនៅក្នុងសមុទ្រទឹកកកអាក់ទិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump បានច្រានចោលការបដិសេធប្រើចំណាត់ការយោធាដើម្បីត្រួតត្រាកោះ Greenland ។ នេះបើតាមក្រសួងការបរទេសរបស់ដាណឺម៉ាក ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃពុធ។
លោក Trump ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ មករាខាងមុខនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលថ្មីកាលពីថ្ងៃអង្គារនៅពេលដែលលោកបានច្រានចោលការបដិសេធការធ្វើអន្តរាគមន៍យោធាត្រួតត្រាព្រែកជីកប៉ាណាម៉ានិងកោះ Greenland ដែលលោកបាននិយាយថាលោកចង់ឱ្យសហរដ្ឋអាមេរិកត្រួតត្រា។
អត្ថាធិប្បាយរបស់លោក Trump បានកើតមានឡើងនៅពេលដែលកូនប្រុសរបស់លោកគឺលោក Donald Trump Jr. បានធ្វើទស្សនកិច្ចជាលក្ខណៈឯកជនទៅកាន់កោះនៅសមុទ្រទឹកកកអាក់ទិកដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកលោក Lars Lokke Rasmussen បានប្រាប់ពួកអ្នកយកព័ត៌មានថាព្រះរាជាណាចក្រដាណឺម៉ាកដែលរួមមានដាណឺម៉ាក Greenland និងប្រជុំកោះ Faroe គឺ«បើកឱ្យមានការសន្ទនាជាមួយអាមេរិកាំងអំពីថាតើយើងអាចសហប្រតិបត្តិការ លទ្ធភាពកាន់តែជិតស្និទ្ធឡើងជាងដែលយើងមានដើម្បីធ្វើឱ្យប្រាកដថាមហិច្ឆិតារបស់អាមេរិកត្រូវបានបំពេញ»។
លោក Lokke Rasmussen បានកត់សម្គាល់ថាសហរដ្ឋអាមេរិកនិងអង្គការអូតង់មាន«ផលប្រយោជន៍ខាងផ្លូវច្បាប់»នៅក្នុងតំបន់ពីព្រោះតែព្រឹត្តិការណ៍អន្តរជាតិ៕