គណបក្ស​ប្រជា​ធិបតេយ្យ​ថា ​ប្រធានា​ធិបតី​ត្រាំ ​បាន​រំលោភ​អំណាច​ប្រធា​នា​ធិបតី​ជា​ញឹកញាប់និង​ជាក់​ស្តែង

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​មួយ

​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ចោទប្រកាន់​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​ពីការ​រំលោភ​អំណាច​ប្រធានា​ធិបតី «ជា​ញឹកញាប់និង​ជាក់​ស្តែង» ជា​សកម្មភាព​ដែល​ពួកគេ​សភា​ខាង​គណ បក្ស​ប្រជា​ធិបតេយ្យ ​បាន​និយាយថា អំពើ​ទាំង​នេះ​ជាសកម្មភាព​ដែលឧក្រិដ្ឋ​ធ្ងន់​ធ្ង​រដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ដែល​តម្រូវ​ឲ្យ​ដក​ចេញ​ពី​ដំណែង។

លោក Jerrold Nadler ជា​សមាជិក​សភា​ម្នាក់​ដែលកាត់​ទោសប្រធានា​ធិបតី​ត្រាំ​នៅឯ​ការ​ជំនំ​ជម្រះការចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតី​ចេញពី​តំណែងរបស់​ព្រឹទ្ធសភា ​បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​ចំនួន​១រយរូប​ដែល​ធ្វើ​ជា​គណៈ​វិ​និច្ឆ័យ​នៅ​ក្នុង​រឿងក្តី​ថា ​ការ​ខំ​ប្រឹង​ប្រែង​របស់​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែន​ស៊ើបអង្កេត​លោក Joe Biden ដែល​ជា​គូ​ប្រជែង​ដ៏​សំខាន់​ម្នាក់​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០២០ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​អ្នក​បង្កើត​ប្រទេស​អាមេរិក​មាន​ការភ័យ​ខ្លាច​បំផុត។

លោក Nadler បាន​ពោល​អះអាង​ថា «វាជាការ​ខុស។ វា​ជា​ការ​ខុស​ច្បាប់»។ លោក និយាយ​បន្ត​ទៀត​ថា ប្រធានាធិបតី​ចំនួន​៤៤​រូប​របស់​ប្រទេស​អាមេរិក​ដែល​បាន​កាន់​ដំណែងមុន​ប្រធានា​ធិបតី​ត្រាំ នឹង​មាន​ការតក់ស្លុត​ចំពោះ​បញ្ហា​នេះ។ លោក Nadler ​បាននិយាយ​បន្ថែម​ទៀត​ថា ការរំលោភ​អំណាច​របស់​លោក​ត្រាំ ​បាន​ធ្វើ​ឲ្យ​ប្រធានា​ធិបតី ​និចសុន ​មានការ​ខ្មាស់អៀន ​ជា​រឿង​អាស្រូវ​ក្នុង​សករាជ​ឆ្នាំ​១៩៧០​ ​ដែល​បាន​ធ្វើ​ឲ្យ​ប្រធានា​ធិបតី​លា​ចេញ​ពី​ដំណែង​ដោយ​អាម៉ាស​មុន​ពេល​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ដកហូតចេញពី​តំណែង។

លោក Nadler បាន​ហៅសំណើរបស់​លោក​ត្រាំឲ្យអ៊ុយក្រែន​សើប​អង្កេត​លោក Biden ថា ​ជា​ដំណើរ​ការ​បោះឆ្នោត​ដ៏​អាក្រក់​បំផុត​មួយ​ដែល​បានកើត​មាន​ឡើង​នៅពេល​ជា មួយ​ដែល​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​ផ្អឹប​ជំនួយ​យោ​ធា​ដែលមាន​ទឹក​ប្រាក់​ចំនួន​៣៩១លាន​ដុល្លារ​ឲ្យទៅ​រដ្ឋាភិបាល​អ៊ុយក្រែន​ដែលចង់​បានជំនួយ​នោះ​ដើម្បី​ប្រយុទ្ធ​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

លោក Nadler បាន​ពណ៌នា​ថា «នេះ​មិន​មែន​ជា​សកម្មភាព​ដើម្បីផល​ប្រយោជន៍​អាមេ រិក​មុន​ទេ។ វាជា​សកម្មភាព​ដើម្បី​ផលប្រយោជន៍​លោក​ដូណាល់ ​ត្រាំ​មុន»៕