ក្រុម​បះបោរ​ដាម៉ាស​អបអរ​ជ័យ​ជម្នះ​ ខណៈ​អនាគត​មិន​ប្រាកដ​ប្រជា

Your browser doesn’t support HTML5

ពួកអ្នករស់​នៅ​ទីក្រុង​ដាម៉ាស​កំពុង​អបអរ​សាទរ​ជ័យ​ជម្នះ​របស់​ក្រុម​បះបោរ​ដែល​វាយដណ្តើមយកស៊ីរី​យ៉ាង​ឆាប់រហ័ស ដោយបាន​​ទម្លាក់​ប្រធានាធិបតីស៊ីរី ​លោក Bashar al-Assad ចេញពីតំណែង​ ហើយលោកបាន​ភៀសខ្លួនចេញទៅ​ទីក្រុង​មូស្គូ​កាលពី​ចុង​សប្តាហ៍ ដែលជាការបញ្ចប់​ការដឹកនាំ​​កន្លះ​សតវត្សរ៍​ដោយ​ក្រុមគ្រួសារ​របស់​លោក។ អ្នកស្រី Heather Murdock នៃ VOA រាយការណ៍​ពីទីក្រុង​អ៊ីស្តង់ប៊ុល​ជាមួយ​លោក Moawia Atrash និង​លោក Ahmad Fallaha ដែល​រាយការណ៍​ពីស៊ីរី។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តី​ប្រែសម្រួល។