ខេត្តព្រៃវែង —
ខេត្តព្រៃវែង៖ លោកព្រំ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រៃវែង បានរំពឹងទុករួចជាស្រេចពីជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅពេលដែលយុទ្ធនាការបោះឆ្នោតរយៈពេល៣០ថ្ងៃបានបិទបញ្ចប់នៅថ្ងៃសុក្រនេះ។
លោកបានស្រែកសួរសកម្មជនគណបក្សថា តើជ័យជំនះបានទៅលើគណបក្សមួយណា ហើយសកម្មជនទាំងនោះបានស្រែកថា គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤នឹងទទួលបានជ័យជំនះក្នុងខេត្តព្រៃវែង។
ឈរនៅលើរថយន្ត លោកព្រំ សុខា ពាក់អាវស និងមួកពណ៌ស ដែលមានរូបសញ្ញាទេវតាបាចផ្កា ដែលជានិមិត្តសញ្ញានៃគណបក្សកាន់អំណាច បានកាន់ក្បាលម៉េក្រូចំនួនពីរនិយាយម្តងងាកទៅឆ្វេង ម្តងងាកទៅស្តាំ មកងាកទៅខាងក្រោយខ្នងដើម្បីនិយាយទៅកាន់អ្នកគាំទ្ររបស់លោកដែលរោមជុំជិតនៅលើដងផ្លូវដ៏សំខាន់ក្នុងស្រុកបាភ្នំ ដែលស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងព្រៃវែង។
លោកសួរថា៖ «តើនៅស្រុកបាភ្នំមានវត្តប៉ុន្មាន? មានវត្តចំនួន៤០ ដែលក្នុងជំនាន់ខ្មែរក្រហម វត្តទាំងអស់នេះត្រូវបានកំទេចខ្ទេចខ្ទីរ។ ការបង្កើតការងារជូនបងប្អូនទាំងអស់គឺជាការបង្កើតដោយគណបក្សប្រជាជនកម្ពុជា។ ពីមុនយើងព្យួរដោយគោ ដោយក្របី ឥឡូវនេះយើងព្យួរដោយគោយន្ត។ ដោយសារជីវភាពមានការរីកចម្រើននេះ កូនចៅយើងប្រាកដជាមានអនាគតរុងរឿង»។
យោងតាមលោកព្រំ សុខាឲ្យដឹងថា អ្នកគាំទ្រនិងសកម្មជននយោបាយរបស់គណបក្សប្រជាជនកម្ពុជាមកចូលរួមដង្ហែក្បួនឃោសនានៅទឹកផ្តាច់ព្រ័ត្តនេះមានចំនួនជាងមួយម៉ឺននាក់។
ក្រុមសកម្មជនភាគច្រើនធ្វើដំណើរដោយម៉ូតូ។ ចាប់តាំងពីព្រឹកព្រលឹមពួកគេដែលខ្លះមានបិទសញ្ញាលេខបួនជាប់នឹងថ្ពាល់ទាំងសងខាង ខ្លះបិទរូបសញ្ញាទេវតាបាចផ្កា បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការគណបក្សជាជួរយ៉ាងវែងដែលធ្វើឲ្យចរាចរណ៍កកស្ទះមួយរយៈ។ ពួកគេពាក់អាវនិងមួកគណបក្សប្រៀបបានជាឯកសណ្ឋានតែមួយ។
ពួកគេបានបំបែកជាក្បួនហែតូចៗទៅតាមស្រុកមួយចំនួននៅក្នុងខេត្តព្រៃវែងនេះ បន្ទាប់ពីជួបជុំគ្នារយៈពេលខ្លី។
លោកព្រំ សុខា បានអធិប្បាយដោយវាយប្រហារមិនបញ្ចេញឈ្មោះចំៗទៅលើគោលនយោបាយគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា។
លោកនិយាយថា៖ «មិនដូចការជេរប្រមាថរបស់គណបក្សដទៃដែលចង់ដណ្តើមជ័យជំនះពីគណបក្សប្រជាជនកម្ពុជាទេ។ គេបានជេរប្រមាថយើង។ គេបានលួងលោមប្រជាពលរដ្ឋអំពីការងារ អំពីប្រាក់បៀវត្ស អំពីប្រាក់ឧបត្ថម្ភចាស់ៗ អំពីថ្លៃកសិផល។ តែតាមការណ៍ពិត រឿងទាំងអស់នេះ អំពីការងារ អំពីថ្លៃកសិផល អំពីប្រាក់បៀវត្ស អំពីការថែទាំ ការឧបត្ថម្ភចាស់ជរា យើងបានធ្វើជាង៣០ឆ្នាំមកហើយ»។
នៅក្នុងថ្ងៃនេះដែរ លោកស ខេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តព្រៃវែងនេះបានដឹកនាំក្បួនដង្ហែទៅតាមតំបន់មួយចំនួននៃស្រុកបាភ្នំ ហើយលោកបានឈរស្វាគមន៍ក្រុមប្រជាពលរដ្ឋពីលើរថយន្តទំនើបបើកដំបូល។ លោកបាននិយាយទៅកាន់ក្រុមអ្នកគាំទ្រគណបក្សរបស់លោកនៅពេលរថយន្តកំពុងធ្វើដំណើរថា គណបក្សរបស់លោកឈ្នះហើយ។
ខេត្តព្រៃវែងមានកៅអីតំណាងរាស្ត្រចំនួន១១អាសនៈ និងមានគណបក្សចំនួនប្រាំពីរចូលប្រកួតប្រជែងដណ្តើមយកសំឡេងឆ្នោត។ ក៏ប៉ុន្តែមានតែគណបក្សតែពីរប៉ុណ្ណោះបង្ហាញពីសក្តានុពលយ៉ាងប្រទាញប្រទង់គ្នាគឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។
ណបក្សចំនួនប្រាំផ្សេងទៀត ដូចជាគណបក្សហ៊្វុនស៊ីនប៉ិច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ធ្វើការឃោសនាជាទូទៅក្នុងទ្រង់ទ្រាយតូចៗ៕
លោកបានស្រែកសួរសកម្មជនគណបក្សថា តើជ័យជំនះបានទៅលើគណបក្សមួយណា ហើយសកម្មជនទាំងនោះបានស្រែកថា គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤នឹងទទួលបានជ័យជំនះក្នុងខេត្តព្រៃវែង។
ឈរនៅលើរថយន្ត លោកព្រំ សុខា ពាក់អាវស និងមួកពណ៌ស ដែលមានរូបសញ្ញាទេវតាបាចផ្កា ដែលជានិមិត្តសញ្ញានៃគណបក្សកាន់អំណាច បានកាន់ក្បាលម៉េក្រូចំនួនពីរនិយាយម្តងងាកទៅឆ្វេង ម្តងងាកទៅស្តាំ មកងាកទៅខាងក្រោយខ្នងដើម្បីនិយាយទៅកាន់អ្នកគាំទ្ររបស់លោកដែលរោមជុំជិតនៅលើដងផ្លូវដ៏សំខាន់ក្នុងស្រុកបាភ្នំ ដែលស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងព្រៃវែង។
លោកសួរថា៖ «តើនៅស្រុកបាភ្នំមានវត្តប៉ុន្មាន? មានវត្តចំនួន៤០ ដែលក្នុងជំនាន់ខ្មែរក្រហម វត្តទាំងអស់នេះត្រូវបានកំទេចខ្ទេចខ្ទីរ។ ការបង្កើតការងារជូនបងប្អូនទាំងអស់គឺជាការបង្កើតដោយគណបក្សប្រជាជនកម្ពុជា។ ពីមុនយើងព្យួរដោយគោ ដោយក្របី ឥឡូវនេះយើងព្យួរដោយគោយន្ត។ ដោយសារជីវភាពមានការរីកចម្រើននេះ កូនចៅយើងប្រាកដជាមានអនាគតរុងរឿង»។
Your browser doesn’t support HTML5