ភ្នំពេញ —
ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រកាលពីថ្ងៃទី២៨ខែកក្កដា បើទោះបីជាលទ្ធផលនេះមិនទាន់ផ្លូវការក៏ដោយ ប៉ុន្តែគេប្រហែលជាអាចមើលឃើញថា គណបក្សប្រជាជនកម្ពុជាបានដើរដល់ផ្លូវបំបែកមួយដែលគួរតែប្រុងប្រយ័ត្នបំផុត។
ដោយឡែក គណបក្សសង្គ្រោះជាតិហាក់បីដូចជាបានមកដល់ចំណុចកំពូលមួយដែលត្រូវស្ទុះហក់ឡើងសម្រាប់មកជំនួសអំណាចដែលកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជាជាងបីទសវត្សមកហើយ។
ទន្ទឹមគ្នានេះ គណបក្សទាំងពីរហាក់ដូចជាមានចំណុចខ្សោយរៀងៗខ្លួនដែលត្រូវតែពង្រឹងបន្ថែមដើម្បីរក្សាអំណាចសម្រាប់គណបក្សប្រជាជនកម្ពុជា និងដើម្បីឈានទៅគ្រប់គ្រងប្រទេសសម្រាប់គណបក្សសង្គ្រោះជាតិ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសង្កត់ធ្ងន់ទៅលើការកែទម្រង់ខ្លាំងក្លាមួយសម្រាប់គណបក្សប្រជាជនកម្ពុជា។
លោកនិយាយថា៖ «អនាគតគណបក្សប្រជាជនកម្ពុជាគឺបើសិនជាគាត់ហ៊ានកែទម្រង់ផ្ទៃក្នុងបក្ស ហើយនិងកែទម្រង់ផ្ទៃក្នុងរដ្ឋាភិបាលតាមរយៈដកមនុស្សចាស់ៗជាច្រើនដែលខ្ញុំមើលទៅមិនអាចបំពេញការងារដូចជំនាន់ថ្មីបាន ដើម្បីឲ្យពួកគាត់ដើរតាមស្ថានការណ៍បាន ហើយអាចលើកមុខមាត់ប្រទេសជាតិបាននៅក្នុងឆាកពិភពលោក ទើបគណបក្សប្រជាជនមានឱកាសឈ្នះនៅឆ្នាំ២០១៨»។
ដោយរង់ចាំការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅខែកញ្ញាខាងមុខ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រជែង សុទ្ធតែបានអះអាងពីជ័យជំនះរៀងៗខ្លួន។
គណបក្សប្រជាជនកម្ពុជាអះអាងថា ខ្លួនឈ្នះបាន៦៨អាសនៈក្នុងរដ្ឋសភាដែលមាន១២៣អាសនៈ។ រីឯគណបក្សសង្គ្រោះជាតិក៏អះអាងដែរថា ខ្លួនទទួលបាន៦៣អាសនៈក្នុងសភាជាន់ទាបនេះ ពោលគឺឈ្នះលើគណបក្សកំពុងកាន់អំណាចចំនួន៣អាសនៈ។
ទោះជាលទ្ធផលបែបណាក៏ដោយ លោកអ៊ូ វីរៈព្រមានថា គណបក្សសង្គ្រោះជាតិនៅតែត្រូវការចាំបាច់ធ្វើការកែទម្រង់ដូចគ្នាដែរ។
លោកនិយាយថា៖ «គណបក្សប្រឆាំងបើបានជ័យជំនះក៏មិនត្រូវភេ្លចខ្លួននិងជិះសេះលែងដៃដែរ គឺក្នុងពេលបច្ចុប្បន្នត្រូវតែយកឱកាសនេះឈានទៅមុខ។ ហើយធ្វើការកែទម្រង់ផ្ទៃក្នុង រៀបចំសារនយោបាយឲ្យរឹងមាំ ហើយទាញយកយុវជនឲ្យចូលរួមក្នុងថា្នក់ដឹកនាំផងដែរ»។
ក្រុមយុវជន ដែលមានសិទ្ធិបោះឆ្នោត មានចំនួនប្រមាណជាជាង៣៥ភាគរយនៃអ្នកបោះឆ្នោតសរុបក្នុងបញ្ជីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួនជាង៩,៦លាននាក់។
នៅក្នុងឱកាសនៃការឃោសនាបោះឆ្នោតកាលពីខែមិថុនា ក្រុមយុវជនភាគច្រើនបានចូលរួមចលនានយោបាយរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាក៏មានក្រុមយុវជនរបស់ខ្លួនគាំទ្រក្នុងការឃោសនាបោះឆ្នោតនោះដែរ។
យ៉ាងណាក៏ដោយ ក៏និន្នាការនៃការគាំទ្រគណបក្សទាំងពីរមានទិសដៅបញ្ច្រាសគ្នា ពោលគឺគណបក្សប្រជាជនកម្ពុជាបានជ្រុះបាត់កៅអីចំនួន២២នៅក្នុងរដ្ឋសភា បន្ទាប់ពីទទួលបានជ័យជំនះយ៉ាងភ្លូកទឹកភ្លូកដីកាលពីការបោះឆ្នោតឆ្នាំ២០០៨។ កាលនោះគណបក្សនេះទទួលបាន៩០អាសនៈក្នុងរដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានកើនពី២៩អាសនៈក្នុងរដ្ឋសភាទៅ៥៥ ឬ៦៣អាសនៈដែលមិនទាន់ជាក់លាក់នៅឡើយ។
លោក Pierre Gilletteជាអតីតនិពន្ធនាយកកាសែតភាសាបារាំង Cambodge Soir ដែលបំពេញការងារនៅប្រទេសកម្ពុជាអស់រយៈពេលជាងដប់ឆ្នាំនិងជាអ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា។
សម្រាប់លោក Gillette ទំនោរនយោបាយបែបនេះគឺជាសញ្ញាដាស់ស្មារតីដល់គណបក្សប្រជែងគ្នាទាំងពីឲ្យគិតពីអនាគតរៀងៗខ្លួន។
លោកនិយាយថា៖ «តើគណបក្សប្រជាជនកម្ពុជាមិនមែនជាគណបក្សនៃអតីតកាលទេឬ? ហើយតើគណបក្សជំទាស់មិនមែនជាគណបក្សនៃអនាគតកាលឬយ៉ាងណា? នេះគឺជាសំណួរក្នុងពេកបច្ចុប្បន្ននេះ ប្រសិនបើគេពិនិត្យមើលលទ្ធផលក្រោយពីការបោះឆ្នោត។ ដូច្នេះគណបក្សទាំងពីរត្រូវដឹងអំពីទិន្នន័យនេះ។ គណបក្សប្រជាជនកម្ពុជាត្រូវកែខ្លួន ប្រសិនបើចង់ស្ថិតនៅយូរអង្វែង។ ទាក់ទងនឹងគណបក្សជំទាស់ គឺត្រូវរៀបចំខ្លួនដើម្បីឡើងកាន់អំណាចនៅថ្ងៃណាមួយ។ ហើយបើការឡើងកាន់អំណាចរបស់គណបក្សនេះមិនស្ថិតក្នុងស្ថានភាពល្អបំផុតទេ នោះគណបក្សនេះនឹងជួបនូវភាពច្របូកច្របល់»។
អ្នកវិភាគជាច្រើនបានស្តីបន្ទោសថា ការធ្លាក់ដាំក្បាលនៃប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាបណ្តាលមកពីអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដែលគេអាចរកឃើញយ៉ាងងាយតាមរយៈការដែលសមត្ថកិច្ចនៅតាមចិញ្ចើមផ្លូវលូកដៃទៅយកលុយពីអ្នករកស៊ីកំប៉ិកកំប៉ុក។ ទំនាស់ដីធ្លីជ្រាលជ្រៅដែលជនរងគ្រោះមិនទទួលបានដំណោះស្រាយសមស្រប បក្ខពួក និងក្រុមគ្រួសារនិយម ការប្រើប្រាស់អំណាចខ្លាំងលើសពីព្រំដែនច្បាប់ និងប្រព័ន្ធតុលាការគឺជាមូលដ្ឋាន ដែលបានធ្វើឲ្យមានការមិនសប្បាយចិត្តក្នុងសង្គម និងបង្កឲ្យមានអយុត្តិធម៌សង្គម។
ការវិភាគមួយចំនួនទៀតផ្តោតលើការឲ្យតម្លៃដល់ស្ថិរភាពសេដ្ឋកិច្ចជាទូទៅ ក្របខណ្ឌសន្តិសុខ និងស្ថិរភាពនយោបាយ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យមានភក្តីភាពនៃអ្នកបោះឆ្នោតដែលនៅគាំទ្រដល់គណបក្សកាន់អំណាច។
ប៉ុន្តែដោយសារការត្រាំត្រែងក្នុងរបត់ដឹកនាំចំនួន៣៤ឆ្នាំដែលមិនមានការធ្វើទំនើបកម្ម ក្រុមអ្នកបោះឆ្នោតត្រូវគេមើលឃើញថា បានប្រថុយស្វែងរកផ្លូវដឹកនាំថ្មីមួយទៀតដែលគេរំពឹងថា នឹងអាចមានភាពល្អប្រសើរជាងអ្វីដែលពួកគេកំពុងជួបប្រទះ។ នោះគឺការទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងហិបដើម្បីចាប់យកគណបក្សសង្គ្រោះជាតិដែលពួកគេទំនងជាជឿជាក់លើភាពបើកទូលាយជាង ហើយឲ្យតម្លៃលើគោលនយោបាយសម្រាប់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋអ្នកទន់ខ្សោយជាដើម។
លោក Pierre Gillette មានទស្សនៈដូចលោកអ៊ូ វីរៈដែរថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាចង់ឈរជើងក្នុងអំណាចតទៅទៀត ផ្លូវតែម្យ៉ាងគឺធ្វើការកែប្រែរចនាសម្ព័ន្ធទាំងក្នុងរដ្ឋាភិបាល ទាំងក្នុងជួរគណបក្ស។
លោកនិយាយថា៖ «គណបក្សប្រជាជនកាន់អំណាចច្រើនឆ្នាំទៅហើយ។ អ្នកទទួលខុសត្រូវដដែលៗនៅតែបន្តកាន់អំណាចរាប់ឆ្នាំមកហើយ។ ប្រសិនបើគណបក្សប្រជាជនកម្ពុជាចង់រក្សាការដឹកនាំអំណាចនេះ គណបក្សនេះត្រូវតែកែទម្រង់ស៊ីជម្រៅ គឺកែទម្រង់អ្នកតំណាងឲ្យគណបក្ស និងកែទម្រង់របៀបដឹកនាំប្រទេសដែលប្រជារាស្ដ្រភាគច្រើនដែលជាម្ចាស់សន្លឹកឆ្នោត មិនសប្បាយចំពោះការដឹកនាំនេះ»។
ការកែទម្រង់ហាក់បីដូចជាការបោះជំហានមកក្រោយមួយជំហានសម្រាប់គណបក្សប្រជាជនកម្ពុជាដើម្បីផ្គុំថាមពលឡើងវិញដើម្បីកាន់កាប់វាសនាដឹកនាំប្រទេសបន្តទៀត។ ហើយវាក៏អាចជាចំណុចស្លាប់រស់ចុងក្រោយរបស់គណបក្សមានអំណាចខ្លាំងនេះដែរ។
ផ្ទុយទៅវិញ ការកែទម្រង់ក្នុងជួរគណបក្សសង្គ្រោះជាតិគឺជាការបោះជំហានទៅមុខមួយជំហានទៀតសម្រាប់ឈោងចាប់អំណាច។ ការឈានទៅរកចំណុចកំពូលនេះ គណបក្សប្រជែងបានប្រើពេលប្រៀបដូចជាការដើរឡើងភ្នំអស់រយៈពេល១៥ឆ្នាំមកហើយ។
អ្នកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវការភាពរុងរឿង ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ ដូច្នេះដើម្បីស្រូបយកជំនឿចិត្តពីអ្នកបោះឆ្នោត គណបក្សទាំងពីរត្រូវឲ្យតម្លៃខ្ពស់បំផុតចំពោះសេចក្តីត្រូវការទាំងនេះ។
អ្នកស្រីនិយាយថា៖ «គណបក្សទាំងពីរត្រូវដឹងថា ប្រជាពលរដ្ឋជាម្ចាស់អំណាច។ ប្រាំឆ្នាំទៀត ប្រជាពលរដ្ឋនឹងសម្តែងឆន្ទៈរបស់លោកតាមរយៈការបោះឆ្នោតទៀតហើយ។ នេះជាគោលដៅធំដែលគណបក្សទាំងពីរមិនត្រូវមើលត្រឹមតែគណបក្សខ្លួនឯងទេ។ ប៉ុន្តែត្រូវមើលដល់ប្រជាពលរដ្ឋដែលគាំទ្រ»។
ទោះជាមានការវែកញែកពីចំណុចខ្សោយមួយចំនួនរបស់គណបក្សជាប់ឆ្នោតទាំងពីរក៏ដោយ ក៏គេជឿថា រូបភាពនៃការកែទម្រង់ពិតប្រាកដនៃគណបក្សកាន់អំណាចនឹងត្រូវស្តែងចេញតាមរយៈការបង្កើតរដ្ឋាភិបាលថ្មីគឺ ថាតើនឹងមានការរុះរើរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ និងគណរដ្ឋមន្ត្រីឬយ៉ាងណា? ដោយឡែកគណបក្សសង្គ្រោះជាតិអាចនឹងត្រូវការពេលវេលាយូរជាងនេះដើម្បីសម្តែងឲ្យឃើញថា ខ្លួនសម្រេចចិត្តធ្វើកែទម្រង់តាមរូបភាពបែបណានោះ៕