ភ្នំពេញ —
សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃច័ន្ទនេះ បានតម្កល់សាលក្រមតុលាការខេត្តស្វាយរៀង ដោយសម្រេចផ្តន្ទាទោសលោកឈូក បណ្ឌិតឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែពីបទបង្ករបួសស្នាមដោយអចេតនា។ សាលាឧទ្ធរណ៍ក៏បានសម្រេចពិន័យជាប្រាក់សរុប៣៨លានរៀលគឺប្រមាណជិតមួយម៉ឺនដុល្លារទៅឱ្យជនរងគ្រោះដែលជាកម្មការិនីចំនួនបីរូបនោះ ដូចសាលក្រមរបស់តុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី២៥ ខែមិថុនាដែរ។ ហើយតុលាការដដែលនេះក៏បានចេញដីកាបង្គាប់ផងដែរឱ្យតាមចាប់លោកឈូក បណ្ឌិត ដែលកំពុងបន្តគេចខ្លួននិងមិនទាន់ត្រូវបាននាំយកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ។
សាលដីការបស់សាលាឧទ្ធរណ៍នេះធ្វើឡើងបន្ទាប់ពីសវនាការរបស់ខ្លួនលើករណីលោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតកាលពីសប្តាហ៍មុន។
លោកតាំង ស៊ុនឡាយ ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានបកស្រាយថា តាមការត្រិះរិះរបស់អង្គជំនុំជម្រះឲ្យដឹងថា លោកឈូក បណ្ឌិតគ្មានចេតនាបាញ់កម្មករទេ ប៉ុន្តែកាំភ្លើងលោកបានរាលកៃ បន្ទាប់ពីខ្លួនបានប្រវាយប្រតប់ជាមួយហ្វូងបាតុករប៉ុណ្ណោះ។
លោកឈូក បណ្ឌិតមានទោសបាញ់លើស្ត្រីទាំងបីនាក់ដោយកាំភ្លើងខ្លីក្នុងពេលដែលពួកនាងនិងកម្មករជាង១.០០០នាក់ផ្សេងទៀតកំពុងធ្វើបាតុកម្មកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តស្វាយរៀងដើម្បីតវ៉ាឲ្យមានការគោរពលក្ខខណ្ឌការងារក្នុងរោងចក្រ។ ចៅក្រមជំនុំជម្រះក៏បានចេញដីកាភ្លាមៗបង្គាប់ឱ្យចាប់ខ្លួនលោកឈូក បណ្ឌិតក្រោយពីការសម្រេចទោសនោះដែរ។
លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា ការសម្រេចរបស់សាលាឧទ្ធរណ៍នេះមិនបានផ្តល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះទេ។
«បើយើងពិនិត្យមើលភាពអត្តនោម័ត សត្យានុម័តរបស់លោកឈូក បណ្ឌិតគួរណាស់តែចោទពីបទប៉ុនប៉ងមនុស្សឃាត ពីព្រោះយើងឃើញថា ជនរងគ្រោះបីនាក់នៅកន្លែងផ្សេងគ្នា ហើយត្រូវបាញ់ឱ្យរបួសធ្ងន់ធ្ងរទាំងបី។ ដូច្នេះបើថា ជាការបង្ករបួសស្នាមដោយអចេតនា ទាល់តែកាំភ្លើងរបស់គាត់នៅហ្នឹងចង្កេះ ក្នុងស្រោមមិនបានដកយកមកបាញ់ ហើយវារៀលកៃ។ ប៉ុន្តែនេះគាត់ដកយកមកបាញ់គេមនុស្សបីនាក់នៅកន្លែងផ្សេងគ្នា ហើយបាញ់ត្រូវទាំងអស់។ វាជាបទប៉ុនប៉ងមនុស្សឃាត។ ដូច្នេះយុត្តិធម៌មិនពេញលេញទេសម្រាប់ជនរងគ្រោះ នៅពេលនេះ»។
លោកជិន លីដា សហមេធាវីការពារជនរងគ្រោះ ថ្លែងថា កូនក្តីរបស់លោកបានសម្តែងការខកចិត្តនិងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីការប្រកាសសាលដីកានេះ។
«គាត់ដូចជាមិនសប្បាយចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទេ ដោយសារសំណងហ្នឹងវាតិច ហើយម៉្យាងទៀត ជនល្មើសគេចាប់មិនទាន់បាន ហើយកំពុងនៅក្រៅឃុំ។ គេជាអ្នកមានអំណាច ដូច្នេះគាត់បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ»។
ដោយឡែក លោកកៃ វិសាល មេធារីការពារជនជាប់ចោទលោកឈូក បណ្ឌិត នៅតែទាមទារឱ្យកូនក្តីខ្លួនរួចទោសដដែល។ លោកថ្លែងថា៖ «ខ្ញុំអត់ហ៊ាននិយាយថា ម៉េចទេ។ ប៉ុន្តែការការពារក្តីឱ្យជនជាប់ចោទ យើងលើកទឡ្ហីករណ៍ណាមួយដែលធ្វើឱ្យកូនក្តីយើងរួចទោស។ ដូច្នេះការសម្រេចរបស់សាលាឧទ្ធរណ៍មានភាពអត់សមស្របណាមួយចំពោះគាត់»។
មេធាវីភាគីទាំងសងខាងនៅមិនទាន់បញ្ជាក់ពីគម្រោងប្តឹងសារទុកទៅតុលាការកំពូលនៅឡើយទេ ដោយចាំពិភាក្សាជាមួយកូនក្តីរបស់ខ្លួនសិន។
នៅថ្ងៃជាមួយគ្នានេះ ក្រុមអ្នកភូមិបឹងកក់ប្រហែល៣០នាក់ក៏បានមកស្រែកធ្វើបាតុកម្មខាងមុខសាលាឧទ្ធរណ៍ដើម្បីទាមទារឱ្យអាជ្ញាធរពន្លឿនការចាប់ខ្លួនលោកឈូក បណ្ឌិតយកមកផ្តន្ទាទោស និងទាមទារឱ្យដោះលែងអ្នកស្រីយ៉ោម បុផ្ផាដោយឥតលក្ខខណ្ឌ។ អ្នកស្រីគឺជាសកម្មជនការពារដីធ្លីដ៏លេចធ្លោក្នុងសហគមន៍របស់ពួកគេ។ ពួកគេអះអាងថា ករណីទាំងពីរនេះឆ្លុះបញ្ចាំងពីអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការកម្ពុជា៕