ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ប្រព័ន្ធ​តុលាការ​មិន​យុត្តិធម៌​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ


អ្នក​គាំទ្រ​លោក​ម៉ម សុណង់ដូ តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​
អ្នក​គាំទ្រ​លោក​ម៉ម សុណង់ដូ តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

វ៉ាស៊ីនតោន៖ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ព្រមាន​ថា ភាព​អយុត្តិធម៌​ដែល​បង្កើត​ដោយ​តុលាការ​គឺ​ជា​មូលហេតុ​នាំ​ឲ្យ​អន្តរាយ​ដល់​ឯកភាព​ជាតិ​និង​បង្ក​ឲ្យ​មាន​សង្គ្រាម ការ​បំផ្លិចបំផ្លាញ​ដូច​សម័យ​ខ្មែរក្រហម។​ នេះ​ជា​ការ​អះអាង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។


លោក ​ឡៅ ម៉ុងហៃ​ បាន​អះអាង​ថា​ នៅ​ពេល​ពលរដ្ឋ​ពឹងពាក់​តុលាការ​ជា​ស្ថាប័ន​ រដ្ឋ​មិន​បាន​ តុលាការ​ស្ថិត​នៅ​ក្រោម​អំណាច​អ្នក​មាន​អំណាច​ និង​អ្នក​មាន​លុយ​ អំពើ​អយុត្តិធម៌​កើត​ឡើង​ចំពោះ​តែ​អ្នក​ទន់ខ្សោយ​ ពលរដ្ឋ​សាមញ្ញ​ តែ​អ្នក​មាន​ អំណាច​ចេះ​តែ​រួច​ខ្លួន ​ពេល​នោះ​ហើយ​សង្គម​នេះ​ងាយ​នឹង​ត្រូវ​គេ​បំបែក​ដូច​ សម័យ​ខ្មែរ​ក្រហម​ជា​ឧទាហរណ៍​ស្រាប់។

លោក​ថ្លែង​យ៉ាង​ដូច្នេះ ​ដោយ​យោល​ថា​មាន​ការ​កាត់​ទោស​មិន​យុត្តិធម៌​ គឺ​រួម​ទាំង​ សំណុំរឿង​លោក​ ម៉ម សូណង់ដូ​ ប្រធាន​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​ពី​បទ​អបគមន៍​ សំណុំរឿង​ ប៊ន សំណាង ​និង​ សុក សំអឿន​ដែល​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ឃាតករ​ សិប្បនិម្មិត​នៃ​ឃាតកម្ម​លើ​មេដឹកនាំ​កម្មករ​ដ៏​ល្បីល្បាញ​គឺ​ លោក​ ជា វិជ្ជា ​កាល​ពី​ ឆ្នាំ​២០០៤​ ការ​កាត់​ទោស​អ្នកស្រី​ យ៉ោម បុប្ផា​ អ្នក​ភូមិ​បឹងកក់​ដែល​តវ៉ា​រឿង​ដីធ្លី​ របស់​គាត់។ ​ការ​កាត់​ទោស​សំណុំរឿង​លោក ​ឈុត វុទ្ធី​ ជា​អ្នក​អភិរក្ស​ខាង​ព្រៃឈើ​ដ៏​កម្រ​ម្នាក់​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ក៏​មិន​ត្រូវ​បាន​ផ្តល់​យុត្តិធម៌​និង​សំណុំរឿង​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ។ ​តែ​ដោយ​ឡែក​តុលាការ​ខេត្ត​ស្វាយរៀង​បាន​ទម្លាក់​បទ​ចោទ​រឿង លោក ឈូក បណ្ឌិត​ អភិបាល​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ពី​បទ​បាញ់​កម្មករ​ទៅ​វិញ៕
XS
SM
MD
LG