ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាថ្នាក់ជាតិដ៏កម្រមួយកាលពីម្សិលម៉ិញ គណបក្សនយោបាយតូចៗចំនួនបីបានជជែកវែកញែកគ្នាអំពីគោលនយោបាយរបស់ខ្លួនជុំវិញបញ្ហាកំពុងប្រឈមនានាក្នុងសង្គមកម្ពុជា ស្របពេលដែលការបោះឆ្នោតកាន់តែខិតចូលមកដល់។ ក្នុងកិច្ចពិភាក្សានោះ វិធានការប្រឆាំងអំពើពុករលួយត្រូវបានផ្តោតការពិភាក្សាច្រើនជាងគេ។
គណបក្សនយោបាយតូចៗដែលកំពុងព្យាយាមឃោសនាប្រមូលសំឡេងឆ្នោតបានផ្តោតចំៗទៅលើការប្រយុទ្ធទៅនឹងអំពើពុករលួយ ដែលកំពុងរាលដាលក្នុងប្រទេសកម្ពុជា ក្នុងកិច្ចពិភាក្សានយោបាយថ្នាក់ជាតិមួយកាលពីរសៀលថ្ងៃទី១៧ខែកក្កដា។
លោកផូ សុធា តំណាងគណបក្សហ៊្វុនស៊ីនប៉ិច បានបញ្ជាក់ថា គណបក្សលោកនឹងផ្តោតលើការពង្រឹងការអនុវត្តច្បាប់ ដើម្បីដោះស្រាយបញ្ហាពុករលួយនេះ។
លោកនិយាយថា៖ «ច្បាប់ទាំងអស់មានហើយ មានទាំងច្បាប់ មានទាំងអនុក្រឹត្យ។ សំខាន់តើការអនុវត្តច្បាប់បានកម្រិតណា? ដូច្នេះគណបក្សហ៊ុនស៊ិនប៉ិចយល់ឃើញថា ដើម្បីធ្វើឱ្យអំពើពុករលួយសាបរលាប យើងត្រូវតែពង្រឹងការអនុវត្តច្បាប់»។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០០នាក់ដែលបានចូលរួម បានចោទសួរតំណាងគណបក្សចំនួនបីដែលចូលរួមក្នុងកិច្ចពិភាក្សានយោបាយនេះអំពីគោលនយោបាយប្រឆាំងនឹងអំពើពុករលួយ។
គណបក្សទាំងនោះរួមមានគណបក្សហ៊្វុនស៊ីនប៉ិច គណបក្សខ្មែរឈប់ក្រ និងគណបក្សសញ្ជាតិកម្ពុជា។ ដោយឡែកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស
សាធារណរដ្ឋប្រជាធិបតេយ្យមិនបានចូលរួមក្នុងកិច្ចពិភាក្សាវគ្គទី២ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក(NDI)នេះទេ។
លោកក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ លើកឡើងថា បញ្ហាពុករលួយកំពុងកើតមានជាប្រព័ន្ធយ៉ាងជ្រៅក្នុងសង្គមខ្មែរ ដូច្នេះដើម្បីដោះស្រាយវិបត្តិនេះ គណបក្សលោកនឹងផ្តោតលើការពង្រឹងនិតិរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោកនិយាយថា៖ «យើងត្រូវបង្កើតប្រព័ន្ធតម្លាភាពពីថ្នាក់លើដល់ថ្នាក់ក្រោម បោសឱ្យខ្ទេច គ្មានថ្នាក់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអ្វីទាំងអស់។ លោកត្រូវយកច្បាប់ជាធំ បង្កើតនិតិរដ្ឋឱ្យបាន បង្កើតការងារឱ្យបានច្រើន លុយឱ្យបានគ្រប់គ្រាន់ ហើយយើងបង្កើតច្បាប់ឱ្យបានតឹងរឹង។ អ្នកណាមិនគោរពច្បាប់ ត្រូវប្រឈមមុខហ្នឹងតុលាការ ហើយបើតុលាការហ្នឹងមិនឯករាជ្យចាប់ទាំងតុលាការហ្នឹងទៀត»។
ដោយឡែក លោកសេង សុខេង តំណាងគណបក្សសញ្ជាតិកម្ពុជា ផ្តោតជាពិសេសលើការពង្រឹងឯករាជ្យភាពនិងគណនេយ្យភាពរបស់ស្ថាប័នកំពូលរបស់រដ្ឋ។
លោកនិយាយថា៖ «យើងត្រូវបែងចែកអំណាចទាំងបីឱ្យដាច់ពីគ្នា។ ទីពីរយើងត្រូវលើកកម្ពស់ការងារសវនកម្ម ហើយចំណុចទីបី យើងត្រូវពង្រឹងច្បាប់ និងស្ថាប័នប្រឆាំងអំពើពុករលួយ និងទីបួនយើងត្រូវបង្កើតតុលាការឯកទេស បង្កើនទំនុកចិត្តដល់អ្នកវិនិយោគក្នុងការប្រឆាំងអំពើពុករលួយ»។
បើតាមស្ថាប័នយូអេសអេអាយឌី (USAID) របស់សហរដ្ឋអាមេរិក កម្ពុជាបានបាត់បង់ថវិកាយ៉ាងតិច៥០០លានដុល្លារជារៀងរាល់ឆ្នាំទៅលើអំពើពុករលួយ។
ប៉ុន្តែក្នុងអំឡុងពេលឃោសនាបោះឆ្នោត គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបរិហារថា ការបាត់បង់ចំណូលជាតិដោយសារអំពើពុករលួយមានច្រើនជាងនេះ។ អង្គការតម្លាភាពអន្តរជាតិ កាលពីនាំ២០១២ បានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី១៥៧ក្នុងចំណោម១៧៤ប្រទេស ដែលមានអំពើពុករលួយធ្ងន់ធ្ងរជាងគេក្នុងពិភពលោក។
ក្រៅពីអំពើពុករលួយ ប្រធានបទផ្សេងៗក៏អ្នកចូលរួមស្នើឱ្យគណបក្សទាំងបីបង្ហាញពីគោលនយោបាយរបស់ខ្លួនផងដែរ ទាក់ទងទៅនឹងការបង្កើតការងារថ្មីៗបន្ថែមជូនប្រជាពលរដ្ឋ ការកាត់បន្ថយការចំណាកស្រុក បញ្ហាបរិស្ថាន សិទ្ធិមនុស្ស និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។
កិច្ចពិភាក្សាថ្នាក់ជាតិរបស់គណបក្សនយោបាយនេះត្រូវបានរៀបចំឡើងខណៈដែលការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅត្រឹមតែ២សប្តាហ៍ទៀតប៉ុណ្ណោះ ដែលមានការចូលរួមពីគណបក្សនយោបាយចំនួន៨ ក្នុងនោះគណបក្សសំខាន់ៗចំនួនពីរត្រូវគេមើលឃើញថា កំពុងតែស្រូបយកអ្នកគាំទ្របានយ៉ាងច្រើនគឺគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខា និងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
នៅក្នុងកិច្ចពិភាក្សានយោបាយដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃអាទិត្យទី២១ចាប់ពីម៉ោង៩ដល់១១ព្រឹក ប្រជាពលរដ្ឋដែលចូលរួមស្តាប់ក៏បានផ្តោតសំណួរលើបញ្ហាស្ត្រី និងមនុស្សចាស់និងបញ្ហាអប់រំដែរ ហើយពួកគេក៏បានត្អូញត្អែរពីការបាត់បង់ផលត្រីទឹកសាបនៅតាមទន្លេមេគង្គ និងបឹងទន្លេសាបផងដែរ៕