លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រកៀកប្រកិតគ្នាខ្លាំង
Your browser doesn’t support HTML5
កាលពីថ្ងៃអង្គារ អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចេញទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភា។ ប៉ុន្តែស្របពេលដែលកិច្ចការរាប់សន្លឹកឆ្នោតនៅបន្តធ្វើឡើងនៅឡើយនោះ ការប្រជែងយកតំណែងគ្នារវាងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមានភាពប្រកៀកប្រកិតគ្នាខ្លាំង។ ហើយគេនៅមិនទាន់ដឹងច្បាស់ថា តើគណបក្សប្រជាធិបតេយ្យនឹងនៅតែបន្តមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភានិងព្រឹទ្ធសភា ឬថា តើគណបក្សសាធារណរដ្ឋនឹងឡើងគ្រប់គ្រងសភាទាំងពីរថ្នាក់នេះឬយ៉ាងណានោះទេ។ អ្នកស្រី Katherine Gypson អ្នកឆ្លងឆ្លើយព័ត៌មានឱ្យវីអូអេប្រចាំសភាអាមេរិក រាយការណ៍លម្អិតពីរដ្ឋ Georgia។ អ្នកនាង ទែន សុខស្រីនិត ជូនសេចក្តីប្រែសម្រួល៕