ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Georgia ពីរ​នាក់​ក្លាយជា​ជម្រើស​ដ៏​ពិបាក​ដល់​អ្នកបោះឆ្នោត​ស្បែកខ្មៅ


ក្នុងរូបថតផ្គុំគ្នានេះគឺលោក Herschel Walker (ឆ្វេង) បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​សម្រាប់​តំណែង​សមាជិក​​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​សម្រាប់​រដ្ឋ Georgia ថត​នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ និង​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក Raphael Warnock ថត​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Raphael Warnock ​បាន​ក្លាយ​ជាសមាជិក​ព្រឹទ្ធសភា​ស្បែក​ខ្មៅ​ដំបូងគេមក​ពី​រដ្ឋ Georgia ​បន្ទាប់ពី​ទទួល​បានជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ពិសេស​មួយ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២១។​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP​ បាន​រាយការណ៍​ថា ​នៅពេល​នេះ​លោក Warnock អាច​បន្ថែម​នូវ​លក្ខណៈ​ពិសេស​មួយ​ទៀត​ ​ប្រសិន​បើ​លោក​យក​ឈ្នះ​លើ​ការ​បោះឆ្នោត​ផ្តាច់​ព្រ័ត្រសម្រាប់អាសនៈ​ព្រឹទ្ធសភា​អាមេរិក​ ដែល​មាន​រយៈពេល​៦​ឆ្នាំ​ពេញ​។​

គូប្រជែង​របស់​លោក Warnock គឺ​បេក្ខជន​ស្បែក​ខ្មៅ​មួយ​រូប មក​ពី​គណបក្ស​សាធារណរដ្ឋ​ គឺ​លោក Herschel Walker។

បេក្ខជន​ទាំងពីរ​នាក់​នេះ​មាន​ជំហរ​និង​ទស្សនៈ​ផ្ទុយគ្នា​សម្រាប់​សហរដ្ឋ​អាមេរិក ដែល​ក្នុង​នោះ​រួមមាន​បញ្ហា​រឿង​ពូជសាសន៍ បើទោះបីជា​លោក​ទាំងពីរ​មាន​ឫសគល់​ចេញ​មក​ពី​ចលនា​ទាមទារ​សិទ្ធិ​ស៊ីវិល ​និង​ការធានា​នូវ​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​លើ​ការប្រកួត​ប្រជែង​ដណ្តើម​អាសនៈ​ព្រឹទ្ធសភា​អាមេរិក​ក្តី។

នៅ​ថ្ងៃ​អង្គារ​នេះ ​គឺ​ជា​ថ្ងៃ​បោះឆ្នោត​ផ្លូវការ​ ហើយ​ក្រុមអ្នក​បោះ​ឆ្នោត​ស្បែក​ខ្មៅ​នៅក្នុង​រដ្ឋ Georgia ដែល​ស្ថិត​នៅ​ភាគខាង​ត្បូងសហរដ្ឋ​អាមេរិក​នេះ​ ​និយាយ​ថា​ គេ​មាន​ជម្រើស​ដ៏​លំបាក​មួយ៕

XS
SM
MD
LG