ការ​បោះឆ្នោត​ឃុំ​សង្កាត់​ជាការ​សាក​ល្បង​ដ៏​ធំមួយ​សម្រាប់​លោក​ ហ៊ុន ​សែន

គណបក្សនយោបាយនានាងនៅកម្ពុជា បាន​ចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសរើសក្រុមប្រឺក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០១៧ ​កាលពី​ថ្ងៃសោរ៍​កន្លងទៅ​នេះ។ (VOA Khmer)

សម្រាប់​នាយករដ្ឋ​មន្រ្តីហ៊ុន ​សែន​និង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជឿជាក់​ថា ​ការ​បោះឆ្នោតឃុំសង្កាត់​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា ​នឹងក្លាយជា​ការ​សាក​ល្បង​ដ៏​សំខាន់​មួយ​អំពី​ប្រជាប្រីយ៌ភាព​​ដែល​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ដ៏​ខ្លាំង​តាំង​ពីការបោះឆ្នោត​ដ៏ខ្លាំង​របស់​យុវជន​ហើយ​នឹងការ​ផ្លាស់​ប្តូរឥរិយាបទ។

ប្រជា​ពលរដ្ឋ​កម្ពុជា​ទៅ​ស្ថានីយ​បោះឆ្នោត​នៅ​ដើម​ខែ​ក្រោយ​ដើម្បី​បោះ​ឆ្នោត​ជ្រើសរើសពួក​មន្រ្តី​សង្កាត់​ជាង​១ម៉ឺន​២​ពាន់​នាក់ ក៏ប៉ុន្តែ សន្លឹក​ឆ្នោត​ក៏​កំពុង​លេចចេញ​ជាការ​តទល់​ដាក់​គ្នា​រវាង​គណបក្ស​សំខាន់​ៗ២នៅពេល​ដែល​មានការ​គំរាម​កំហែង​ពី​សង្គ្រាម​ស៊ី​វិល​និង​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ប្រឆាំងរហូត​ដល់​ការបោះឆ្នោត​ជាតិ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។​

សម្រាប់​នាយករដ្ឋ​មន្រ្តីហ៊ុន ​សែន​និង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ជឿជាក់​ថា ​ការ​បោះឆ្នោតឃុំសង្កាត់​នៅ​ថ្ងៃ​ទី៤ ​ខែ​មិថុនា ​នឹងក្លាយជា​ការ​សាក​ល្បង​ដ៏​សំខាន់​មួយ​អំពី​ប្រជាប្រីយ៌ភាពដែល​បាន​ស្ថិត​នៅ​ក្រោម​សម្ពាធ​ដ៏​ខ្លាំង​តាំង​ពីការបោះឆ្នោត​ដ៏ខ្លាំង​របស់​យុវជន​ហើយ​នឹងការ​ផ្លាស់​ប្តូរឥរិយាបទ។

ពេល​ដែល​យុទ្ធនាការ​កំពុង​ចាប់​ផ្តើម ​លោកផៃ ស៊ី​ផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ទាំង​នេះ នឹង​ពង្រីក​វប្បធម៌​របប​ពហុបក្ស​នៅថ្នាក់​មូលដ្ឋាន​ហើយ​នឹង​ធ្វើ​ឲ្យ​ប្រាកដថា ឋានៈ​ភាព​របស់​កម្ពុជា​ជា​សង្គម​បើក​ចំហ។​ក៏ប៉ុន្តែ ​លោក​និយាយ​ទៀត​ថា ​ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ប្រយុទ្ធ​ជាបញ្ហាធម្មតា​និង​ជារៀង​រាល់​ថ្ងៃ។

​លោកផៃ ស៊ី​ផាន​និយាយបន្ត​ទៀតថា៖ «សំខាន់​ជាងគេ មនុស្សវណ្ណៈ​ថ្នាក់​កណ្តាល​បាន​រីកកាន់​តែ​ធំឡើង។​ពលរដ្ឋ​មាន​ទឹក​ស្អាត​ ​ភ្លើង​អគ្គីសនី ​សាលារៀន ការថែទាំ​សុខ ភាព។​ជាការពិត ​ការណ៍​នេះ​មិន​ល្មម​គ្រប់​គ្រាន់​ទេ ក៏ប៉ុន្តែ វាមាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ‍។យើង​មាន​មនុស្ស​វណ្ណៈ​ថ្នាក់​កណ្តាល​ ដែល​ត្រូវការ​រីកធំ​ឡើង»។

លោក​និយាយ​ទៀត​ថា ​មាន​សេចក្តី​រាយការណ៍ពីការ​ប្រឈម​ដ៏តូច​មួយ​រវាង​ពួក​អ្នកគាំ​ទ្រ​មក​ពី​គណបក្សសំខាន់​ៗ​ទាំង២​ចាប់តាំង​ពីយុទ្ធនាការ​បាន​ចាប់​ផ្តើម​ជាផ្លូវការ​កាល​ពី​ថ្ងៃ​សៅរ ​ក៏ប៉ុន្តែ ​ការ​ប៉ះទង្គិច​គ្នា​នោះបាន​ត្រូវ​បំ​បែក​យ៉ាង​ឆាប់​រហ័ស។លោក​ក៏​បាន​ការ​ពារការ​បង្ក្រាបរបស់​រដ្ឋាភិបាលលោក​ទៅ​លើ​ពួក​ប្រឆាំង​ដោយ​និយាយថា ​វា​ជា​បញ្ហា​ច្បាប់និង​តុលាការ​ក៏ប៉ុន្តែ មនុស្ស​មាន​សេរីភាព​ដើម្បី​ធ្វើ​ការរឹះគន់។

លោក​ផៃ ស៊ីផាន ​បាន​និយាយចំពោះ​ការ​ចាប់​ខ្លួន​ពួក​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ថា៖ «​យើង​មិន​បានបង្ក្រាបពី​ព្រោះ​តែ​នយោបាយ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​សកម្ម ភាព​ទេ។យើង​បង្ក្រាប ​ពួកគេបាន​បង្កហេតុ ​ពួកគេ​មាន​បំណង​ធ្វើ​ដូច្នេះ ​ដូច្នេះ ​យើង​ត្រូវដោះ​ស្រាយ​ដោយ​ប្រើ​ច្បាប់‍»។

លោក​និយាយ​ទៀត​ថា៖ «មនុស្ស​ទាំង​នោះ បាន​ប្រឆាំង​នឹង​ច្បាប់ដូច្នេះ​ពួកគេ​ត្រូវ​តែ​គោរព​ច្បាប់​កម្ពុជា ​ពួកគេ​ត្រូវ​តែ​គោរព​តុលាការ‍»។

ពួក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ​ដែល​ជា​គណបក្ស​ប្រឆាំង​បាន​ទទួល​ការ​លើកទឹក​ចិត្តដោយ​គោល​ជំហរ​របស់​គណបក្ស​ខ្លួន​នៅឯការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នៅពេល​ដែល​គណបក្ស​កាន់​អំណាច (CPP) បាន​ត្រឡប់​ទៅកាន់​អំណាច​វិញ ក៏ប៉ុន្តែ ដោយបាន​កាត់​បន្ថយ​អាសនៈ​ភាគ​ច្រើនរបស់​ខ្លួន​ពី​៩០​អាសនៈ​មក​នៅ​៦៨​អាសនៈ​នៅ​ក្នុង​សភាជាតិ​ដែល​មាន​អាសនៈ​១២៣។

គណបក្ស​សង្គ្រោះ​ជាតិ (CNRP)បាន​ទទួល​៥៥​អាសនៈដោយ​យក​ជ័យ​ជម្នះ​លើ​គណបក្ស​តូច​ៗទាំងអស់ ​បន្ទាប់​ពីពួក​យុវជន​ក្មេងៗងាក​ទៅ​គាំទ្រ​គណបក្ស​ប្រ​ឆាំង​ហើយ​ទាមទារ​ឲ្យ​មានការ​ផ្លាស់​ប្តូរ។ ពលរដ្ឋ​កម្ពុជាជាង​៧០​ភាគរយ​មាន​អា​យុ​ស្ថិត​នៅក្រោម​៣០​ឆ្នាំ ​ជា​កេរ្តិ៍ដំណែល​នៃ​យុវជន​កើតក្រោយ​សម័យ​សង្គ្រាម។ លោក​បូ ប៉ាវ ​ជានាយក​ប្រតិបត្តិ​នៃ​អង្គការអប់រំ​សម្រាប់​ការអភិវឌ្ឍន៍និង​សន្តិភាព​យុវជន (YEDP) បាន​និយាយ​ពី​ភាព​ខុស​គ្នា​រវាង​យុវជន​និង​មនុស្ស​ចាស់មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។ ពួក​អ្នក​បោះ​ឆ្នោត​ចាស់​ៗ​បាន​ទទួលការ​ទាក់ទាញ​ចិត្ត​ខាង​សន្តិសុខ​ដែល​បាន​ផ្តល់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP)​ដែល​បាន​បញ្ចប់​សង្គ្រាម​នៅ​ឆ្នាំ​១៩៩៨​ហើយ​បាន​ធ្វើ​ឲ្យ​ប្រាកដថាមាន​សន្តិភាព​ដែល​អាច​ឲ្យ​មានការ​រីកលូតលាស់​ខាង​សេដ្ឋ​កិច្ច។

លោក​បាន​និយាយ​ថា «អ្នក​បោះឆ្នោត​ចាស់​ៗ​ខ្លះ​ប្រាប់​កូន​ចៅ​របស់​គាត់​ថា ​ពួកគាត់​មិន​ចង់​ឃើញ​សង្គ្រាម​ទេ ​ដូច្នេះ​ពួកគាត់​នឹង​ប្រកាន់​យក​ស្ថាន​ភាពនៅ​ពេល​បច្ចុប្បន្ន​នេះ។វា​ជា​ការ​ពិបាក​ដើម្បី​ទស្សន៍ទាយ​ពី​អ្វី​ដែល​នឹង​កើត​មាន​ឡើងឬ​លទ្ធ​ផល​អ្វី​ដែល​នឹង​កើត​មាន​ឡើង​នោះ​ ​ក៏ប៉ុន្តែ ​ជារឿយ​ៗ ​យើង​មានភាព​ជាប់​គាំង​ខាង​នយោ បាយ​បន្ទាប់​ពីការ​បោះឆ្នោត‍»។

លក្ខណៈ​នៃ​ការ​បោះឆ្នោតមូលដ្ឋានទាំង​នោះ​មិន​បានបញ្ឈប់​លោកហ៊ុន ​សែន​ មិនឲ្យ​បង្កើត​បញ្ហា​នៅ​កម្រិតជាតិ​ដោយ​បាន​ព្រមាន​ថា ​កម្ពុជា​អាច​វិលត្រឡប់​ទៅកាន់​សង្គ្រាម​វិញ ​ប្រសិនបើ ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ចាញ់​ឆ្នោត​នោះ។ រឿង​នយោបាយ​ក៏​មានការ​សៅហ្មង​ដោយការវាយ​ដំ​ទៅ​លើសមាជិកសភា​គណបក្ស​ប្រឆាំង ប្រើ​ប្រាស់​ច្បាប់​បរិហាកេរ្តិ៍​ដាក់​ទោស​ព្រហ្មទ័ណ្ឌ​និង​ហាមឃាត់​បុគ្គលណា​ដោយ​មាន​ទោសខាង​ព្រហ្មទ័ណ្ឌ​មិន​ឲ្យ​ចូល​រួម​ក្នុងការ​បោះឆ្នោត។

បណ្តឹង​បរិហាកេរ្តិ៍​និងការ​គំរាម​កំហែង​ចាប់​ដាក់គុក​ឥតឈប់​ឈរ​បាន​បណ្តាល​ឲ្យ​លោក​សម ​រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​លា​ចេញ​ពី​ដំណែង​ហើយនិរ​ទេស​ខ្លួន​នៅប្រទេស​បារាំង​ដោយ​លោកកឹម ​សុខា ​អនុ​ប្រធានរបស់​លោក​ទទួល​ដំណែង​ជា​មេដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)។

លោកហ៊ុន ​សែន ​ក៏​បាន​រារាំង​ការ​ដង្ហែក្បួន​យុទ្ធនាការ​ឃោស​នា​នៅ​តាម​ផ្លូវ​ដែរ។លោកសុន ​ឆៃ ​ជាឥស្សរៈ​ជន​ជាន់​របស់បក្ស​សង្គ្រោះ​ជាតិ​ចង់​ឃើញ​ការកើន​ឡើង​នូវការគាំទ្រ​ឆ្នាំ​២០១៣​ឆ្លុះបញ្ចាំង​ការ​បោះ​ឆ្នោតឃុំ ​សង្កាត់ ​ទោះ​យ៉ាង​នោះ​ក៏ដោយ ​លោក​បានមាន​ប្រសាសន៍​ទៀត​ថា ​ការ​បោះឆ្នោត​ឃុំសង្កាត់មានការ​ពិបាក​បំផុត​ដើម្បី​ទស្សន៍ទាយ​ហើយ​លោក​បាន​បដិសេធ​ពុំ​ព្រម​និយាយ​តួលេខថាតើ​អាសនៈ ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ប៉ុន្មាន​ដែល​លោក​រំពឹង​នឹងបាន​ទទួល​នោះ។

លោកសុន ឆៃបាន​មាន​ប្រសាសន៍ទៀត​ថា៖ «ដូច​លោក ​អ្នក ​ដឹងហើយ​ថា ​យើង​បាន​ប្រឈមការ​គំរាម​កំហែង​យ៉ាងច្រើន ​ចាប់​តាំង​ពី​ការ​គំរាម​កំហែង​សង្គ្រាម‍»។ លោកសុន ឆៃ មាន​ប្រសាសន៍​ទៀតថា៖ «យើង​មិន​ដឹងថាតើ​ការ​គំរាម​កំហែង​បែប​នេះ​នឹង​ប៉ះពាល់​សមត្ថភាព​របស់ប្រជា​ពលរដ្ឋ​ដើម្បី​បោះឆ្នោត​ដោយ​សេរីយ៉ាង​ដូចម្តេច​ទេ‍»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ចៀស​ការគំរាម​កំហែង​ហើយ​នឹង​ការ​បំភិត​បំភ័យ​ខាង​នយោបាយ។

ក៏ប៉ុន្តែ សេចក្តី​សង្ឃឹមមាន​កម្រិត​ខ្ពស់​ថា ​នឹង​មិនមាន​អំពើ​ហឹង្សាកើត​ឡើង​ម្តង​ហើយ​ម្តងទៀតដែល​បាន​កើត​មាន​ឡើងនៅក្នុង​ការ​បោះឆ្នោត​សាកល​ឆ្នាំ២០១៣ នៅពេល​មនុស្ស​យ៉ាងហោច​ណាស់​ក៏​៥​នាក់​ដែរ​បាន​ស្លាប់។

លោក Son Chun Chuon នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និងការ​អភិវឌ្ឍនិយាយថា ​ការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​ឆ្នាំ​នេះត្រូវ​បាន​រៀប​ចំឡើង​ប្រសើរ​ជាងកាល​ពីពេល​មុនៗ​បន្ទាប់​ពីធ្វើ​កំណែទម្រង់​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ (NEC)​ មក។

លោក​បាន​និយាយ​ទៀត​ថា ការធ្វើ​កំណែទម្រង់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ ឆ្នោត​រួមមាន​ការបញ្ចូល​គណបក្ស​ទាំង២ ​ម្ចាស់​ជំនួយ​អន្តរជាតិនិង​សហភាព​អឺរ៉ុប។ពួក​អ្នក​សង្កេតការណ៍​បោះឆ្នោត​មកពី​គណបក្ស​ទាំងអស់​នឹង​មាន​វត្តមាន​ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​បន្ទន់​ជំហរ​ចូល​ចិត្ត​បង្កជម្លោះដាក់​គ្នា។

លោក Son Chun Chuon បាន​និយាយ​ទៀត​ថា «ខ្ញុំគិតថា​ អំពើ​ហឹង្សា​នឹង​មិន​កើត​មាន​ឡើង​ទេ ​ទោះ​បី​សារ​មក​ពីនាយករដ្ឋ​មន្រ្តី​អំពី​សង្គ្រាម​ដែល​បាន​បង្កើន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ក៏ដោយ‍»។

ដំណែងឃុំ​សង្កាត់​ប្រហែល​១ម៉ឺន​២​ពាន់ ​រួមមាន​ប្រធាន​ឃុំ​សង្កាត់​និង​ក្រុម​ប្រឹក្សាឃុំ ​នឹង​ត្រូវ​ប្រកួត​ប្រជែង​ដោយ​ដោយ​គណបក្ស​នយោបាយ​ចំនួន​១២៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន