ប្រទេស​ចិន​ព្រមាន​កោះតៃវ៉ាន់​កុំ​ឲ្យ​គិតពីការ​ប្រកាស​ឯករាជ្យ

គណបក្ស​វឌ្ឍនភាពប្រជាធិបតេយ្យរបស់​លោកស្រី​ដែលចង់​បាន​ឯករាជ្យ​​បាន​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត​សភាជាលើក​ទីមួយ។ នេះ​ជាការ​វិវត្តន៍​មួយ​ដែល​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ធំ​លើ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​គោលនយោបាយ​ដទៃ​ទៀត​ជាមួយ​នឹង​ប្រទេស​ចិន។

ក្រុមអ្នកបោះឆ្នោត​តៃវ៉ាន់​បាន​ជ្រើសរើសលោកស្រី​ Tsai Ing-wen ​ជា​ប្រធានាធិបតី​ស្រ្តី​សម្រាប់​ដែនកោះ​នេះ​ជាលើក​ដំបូង ដោ​យបាន​ធ្វើ​ឲ្យគណបក្ស​ជាតិនិយម​គួកមិញតាំង​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​តែ​គណបក្ស​កាន់​អំណាច​នេះ​ផ្តោត​យ៉ាងខ្លាំង​លើ​ការបង្កើនទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​ចាប់​តាំង​ពី​បាន​ចូលកាន់​អំណាច​កាលពី ៨ឆ្នាំមុន។​

គណបក្ស​វឌ្ឍនភាពប្រជាធិបតេយ្យរបស់​លោកស្រី​ដែលចង់​បាន​ឯករាជ្យបាន​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត​សភាជាលើក​ទីមួយ។ នេះ​ជាការ​វិវត្តន៍​មួយ​ដែល​អាច​មាន​ផល​ប៉ះពាល់​យ៉ាង​ធំ​លើ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​គោលនយោបាយ​ដទៃ​ទៀត​ជាមួយ​នឹង​ប្រទេស​ចិន។​

មួយ​រយៈពេល​ខ្លី​បន្ទាប់​ពី​លទ្ធផល​ឆ្នោត​ត្រូវ​បាន​ប្រកាស​ ការិយាល័យ​មួយ​របស់​ប្រទេស​ចិន​ទទួល​បន្ទុក​កិច្ច​ការ​តៃវ៉ាន់ ដែល​មាន​ភារកិច្ច​រក្សា​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន​និយាយ​ថា​ ខ្លួន​នឹង​នៅ​តែបន្ត​ប្រឆាំង​សកម្មភាព​ណាមួយ​របស់​តៃ​វ៉ាន់​ក្នុង​ការ​ប្រកាស​ឯករាជ្យ​។ សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បោះពុម្ភផ្សាយ​ដោយ​ទីភ្នាក់ងារ​ស៊ីនហួរ​របស់​រដ្ឋ​និយាយ​ថា ​ការប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិនក្នុងការ​ការពារ​ទឹកដី​គឺ​«រឹងដូចថ្ម‍»។