ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត​តៃវ៉ាន់​ទៅ​បោះឆ្នោត​ ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្រ្ត​មួយ

ប្រធាន​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ឬ Democratic Progressive Party (DPP) និង​ជា​បេក្ខជន​ប្រធានាធិបតី​គឺ លោកស្រី Tsai Ing-wen (រូប​កណ្តាល) ប្រកាស​ពី​ជ័យជម្នះ​របស់​លោកស្រី​ទៅ​កាន់​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​នៅ​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

ការ​បោះឆ្នោត​នានា​នៅ​កោះ​តៃវ៉ាន់​ត្រូវ​បិទ​ទ្វារ​នៅ​តាម​កន្លែង​ដែល​ក្រុម​អ្នក​បោះ​ឆ្នោត​គូស​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​សៅរ៍​នេះ​ ក្នុង​ការ​បោះ​ឆ្នោត​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដែនកោះ​នេះ​ជា​ប្រវត្តិសាស្ត្រ ​ឲ្យ​ទៅ​ជា​កន្លែង​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ខ្លាំង​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី។

ក្តីរំពឹង​យ៉ាង​ខ្ពស់​នោះ​គឺ​អ្នក​ឈ្នះ​ការ​ប្រកួត​ប្រជែង​ ហើយ​ជា​ បេក្ខជន​មក​ពី​គណបក្ស​ប្រឆាំង​ឈ្មោះ​ថា គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ឬ Democratic​ Progressive ​Party​ (DPP)​ គឺ​លោកស្រី ​Tsai Ing Wen អាច​ក្លាយ​ជា​ប្រធានាធិបតី​ស្រី្ត​ដំបូង​គេ​នៃ​កោះ​នេះ។

លោកស្រី ​Tsai ​បាន​គូស​សន្លឹក​ឆ្នោត​របស់​លោកស្រី​នៅ​ព្រឹក​ថ្ងៃសៅរ៍​នេះ​ នៅ​ឯ​សាលាបឋមសិក្សា ​Hsiu Lang​ ខាង​ក្រៅ​រដ្ឋធានី​តៃប៉ិ។

លោកស្រី​មាន​ប្រសាសន៍​ពី​ក្តី​សង្ឃឹម​ និង​ជោគជ័យ​ ហើយ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ស្រី​ក៏​មាន​ក្តី​សង្ឃឹម​ពី​ជ័យ​ជម្នះ​ដែរ។

មេដឹកនាំ​តៃវ៉ាន់​ត្រូវ​ដោះ​ស្រាយ​នៅពេល​ខាងមុខ​លើ​ដែន​កោះ​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ដី​គោក ​និង​ការ​ពង្រឹង​សេដ្ឋកិច្ច​អន់​ថយ ​ការ​ជាប់​គាំង​មិន ឡើង​ប្រាក់​ឈ្នួល​ ជាពិសេស​សម្រាប់​ពលករ​ជា​យុវជន​នោះ​ គឺជា​បញ្ហា​ប្រឈម មុខ​របស់​មេដឹកនាំ​តៃវ៉ាន់​នៅពេល​អនាគត។

តៃវ៉ាន់ និង​ចិន​បាន​បែកចេញ​ពី​គ្នា​ក្រោយសង្គ្រាម​ស៊ីវិល​កាលពីឆ្នាំ​១៩៤៩ តែ​ក្រុង​ប៉េកាំង​នៅ​តែ​ចង់​បង្រួបបង្រួម​ឡើងវិញ​នៅ​ថ្ងៃ​ណា​មួយ៕

XS
SM
MD
LG