អនុប្រធានាធិបតី​ចិន​ជួប​គណៈប្រតិភូ​ជប៉ុន

ឯកសារ៖ លោក​អនុប្រធានាធិបតី Li Yuanchao

អនុប្រធានាធិបតី​ចិន​ Li Yuanchao បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​ចំណង​ទាក់ទង​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​ប្រទេស​ជប៉ុន​ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​គណៈប្រតិភូ​អភិបាល​រដ្ឋ​ជប៉ុន​ដែល​កំពុង​បំពេញទស្សនៈ​កិច្ចទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះ។​

​ជំនួប​នោះ ​គឺ​ជា​សញ្ញា​ថ្មីៗ​បំផុតដែល​មេដឹកនាំ​នៅ​ក្នុង​ប្រទេស​ទាំង​២ ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ដែល​មាន​ការ​តាន​តឹងដោយ​សារ​ជម្លោះទឹក​ដី​និង​ប្រវត្តិសាស្រ្ត។

​គណៈប្រតិភូ​ដែល​ដឹកនាំ​លោក Keiji Yamada ​អភិបាល​ក្រុង​ក្យូតូ (Kyoto) ​បាន​ស្ថិត​នៅក្នុង​រដ្ឋធានី​ចិន​ដើម្បី​ចូល​រួម​វេទិការ​អភិបាល​ចិន​និង​ជប៉ុន។

​ទី​ភ្នាក់ងារ​ព័ត៌មាន​ Xinhua ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​ថា ​លោក​អនុប្រធានាធិបតី Li Yuanchao ​បាន​ប្រាប់​គណៈប្រតិភូ​អភិបាល​ក្រុង​ថា ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​ហើយ​នឹង​ប្រកប​ដោយ​ស្ថេរភាព​រវាង​ចិន​និង​ជប៉ុន ត្រូវ​ស្រប​នឹងផល​ប្រយោជន៍​យ៉ាង​សំខាន់របស់ប្រជា​ពលរដ្ឋប្រទេស​ទាំង​២។

​លោក Li ​ក៏​បាននិយាយ​ពី​ស្មារតី​ទាញ​មេរៀន​ពី​ប្រវត្តិ​សាស្រ្ត​ហើយ​នឹង​ការ​ប្រឈម​មុខ​នៅ​ពេល​អនាគត។

​ចិន​បាន​ត្អូញត្អែរ​ថា ​រដ្ឋាភិបាល​អភិរក្សនិយម​ជប៉ុន​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី Shinzo Abe ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​លទ្ធិ​យោធានិយមមុន​សង្គ្រាម​លោក​លើក​ទី២៕អនុប្រធានាធិបតី​ចិន​ Li Yuanchao បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​ចំណង​ទាក់ទង​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​ប្រទេស​ជប៉ុន​ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​គណៈប្រតិភូ​អភិបាល​រដ្ឋ​ជប៉ុន​ដែល​កំពុង​បំពេញទស្សនៈ​កិច្ចទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះ។​

​ជំនួប​នោះ ​គឺ​ជា​សញ្ញា​ថ្មីៗ​បំផុតដែល​មេដឹកនាំ​នៅ​ក្នុង​ប្រទេស​ទាំង​២ ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ដែល​មាន​ការ​តាន​តឹងដោយ​សារ​ជម្លោះទឹក​ដី​និង​ប្រវត្តិសាស្រ្ត។

​គណៈប្រតិភូ​ដែល​ដឹកនាំ​លោក Keiji Yamada ​អភិបាល​ក្រុង​ក្យូតូ (Kyoto) ​បាន​ស្ថិត​នៅក្នុង​រដ្ឋធានី​ចិន​ដើម្បី​ចូល​រួម​វេទិការ​អភិបាល​ចិន​និង​ជប៉ុន។

​ទី​ភ្នាក់ងារ​ព័ត៌មាន​ Xinhua ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​ថា ​លោក​អនុប្រធានាធិបតី Li Yuanchao ​បាន​ប្រាប់​គណៈប្រតិភូ​អភិបាល​ក្រុង​ថា ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ដ៏​យូរ​អង្វែង​ហើយ​នឹង​ប្រកប​ដោយ​ស្ថេរភាព​រវាង​ចិន​និង​ជប៉ុន ត្រូវ​ស្រប​នឹងផល​ប្រយោជន៍​យ៉ាង​សំខាន់របស់ប្រជា​ពលរដ្ឋប្រទេស​ទាំង​២។

​លោក Li ​ក៏​បាននិយាយ​ពី​ស្មារតី​ទាញ​មេរៀន​ពី​ប្រវត្តិ​សាស្រ្ត​ហើយ​នឹង​ការ​ប្រឈម​មុខ​នៅ​ពេល​អនាគត។

​ចិន​បាន​ត្អូញត្អែរ​ថា ​រដ្ឋាភិបាល​អភិរក្សនិយម​ជប៉ុន​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្រ្តី Shinzo Abe ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​លទ្ធិ​យោធានិយមមុន​សង្គ្រាម​លោក​លើក​ទី២៕