ចិន​ប្រើ​ខ្សែ​ភាពយន្ត ល្បែង​លេង ភូគោល ទស្សនាវដ្តី អាវ​យឺត ដើម្បី​បង្កើន​ការទទួល​ស្គាល់​ការទាមទារ​ផ្លូវ​នាវាចរណ៍​ដែល​មាន​ជម្លោះ

  • Ralph Jennings

កោះ Thitu ក្នុង​ប្រជុំ​កោះ Spratly Islands

ប្រទេស​ចិន កំពុង​បង្កើនការផ្សព្វផ្សាយ​អំពីខ្សែ​បន្ទាត់៩ចំណុច​ក្នុង​សមុទ្រ​ចិនខាង​ត្បូង​នៅលើ​ផែនទី កាតប្រៃសណីយ អាវយឺត ភូគោល​និង​នៅ​ក្នុង​ខ្សែភាព​យន្តដើម្បី​ធ្វើ​ឲ្យ​ពួកអ្នក​ប្រើ​ប្រាស់​នៅលើ​ពិភពលោក​ចាប់អារម្មណ៍។ពួក​អ្នក​វិភាគ​និយាយ​ថា ការផ្សព្វផ្សាយ​របស់​ចិននេះ គឺ​ធ្វើឲ្យ​ការទាមទារ​របស់​ខ្លួនស្រប​ច្បាប់។

ពួក​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ចិន បាន​សរសេរ​របាយការណ៍​ជាច្រើន​ដែលបាន​បោះពុម្ភ ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​មាននិយាយ​អំពី​ខ្សែ​បន្ទាត់៩​ចំណុច​របស់​ប្រទេស​ពួកគេ​ដែល​ជាចំណុច​សំខាន់​មួយ​នៃ​ការទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ដែលមាន​ការប្រកួត​ប្រជែង​ដ៏ក្តៅ​គគុក។ នេះ​តាម​វិទ្យាស្ថាន​ស្រាវ ជ្រាវ​អាមេរិកាំង​មួយ​ដែល​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ខែ​មុន។​

ចិន កំពុង​ប្រើប្រាស់​អត្ថបទ​របស់​ទស្សនាវដ្តី​ដើម្បី​ផ្សព្វផ្សាយ​ការទាមទារ​ខ្សែបន្ទាត់​ព្រំដែន​របស់​ខ្លួន​នេះតាម​លោក Nguyen Thuy Anh អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​ដែល​បាន​សរ​សេរ​អត្ថបទមួយ​កាលពី​ថ្ងៃ​ទី១៥ ខែកក្កដា ឲ្យ​កម្មវិធី​កិច្ចផ្តួចផ្តើម​តម្លា ភាព​ផ្លូវ​នាវាចរណ៍​អាស៊ី​នៅ​ក្រោម​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ។

ពួក​អ្នក​វិភាគ និយាយ​ថា អត្ថបទ​ក្នុង​ទស្សនាវដ្តី​នោះ ជា​ការខំប្រឹងប្រែង​នៅពេល​ថ្មីៗ​បំផុត​របស់​ចិនដើម្បី​ផ្សព្វផ្សាយ​ខ្សែ​បន្ទាត់​៩របស់​ខ្លួន​សម្រាប់​ពួក​អ្នក​មើល​ទូទាំង​សា កលលោក​ក្នុង​ក្តីសង្ឃឹម​ថា ការដាស់តឿន​ជា​ប្រចាំ នឹង​ធ្វើឲ្យ​ស្រប​ច្បាប់​ដល់ការទាម ទារ​របស់ខ្លួន​លើ​ការទាមទារ​របស់​ប្រទេស​ផ្សេងៗទៀត។

ផែនទី ភូគោល កាត​ប៉ុស្ត​ស្តាល់ អាវយឺត វីដេ​អូហ្គេម​និង​ខ្សែ​ភាពយន្ត​ដែល​មាន​គេ​មើល​ច្រើន​យ៉ាង​ហោច​មួយ​រឿង​បាន​បញ្ចេញ​ឥទ្ធិពល​ដោយ​ប្រទេស​ចិន​និយាយ​សំដៅ​ខ្សែ​បន្ទាត់​ព្រំដែន​នោះ​ដែរ។ ចិន បាន​បង្កើត​របស់របរ​ទាំងនោះ​ដែល​ទាក់ទិន​នឹង​ព្រំ ដែន​យ៉ាងហោច​ណាស់អស់​ពេល១០ឆ្នាំ​ហើយ។​

លោក Gregory Poling នាយក​នៃ​កម្មវិធី​ផ្តួចផ្តើម​បាន​និយាយ​ទៀត​ថា៖ «ប្រសិន​បើ លោក អ្នក ដាក់​បញ្ចូល​ខ្សែ​បន្ទាត់​៩​ចំណុច​នៅ​ក្នុង​ខ្សែ​ភាពយន្ត​របស់​ផលិត​កម្ម DreamWorks ដែល​ត្រូវ​បាន​ចែកចាយ​នៅ​ជុំវិញ​ពិភព​លោក ខ្ញុំ​គិត​ថា វា​បាន​បញ្ជូន​សារ​យ៉ាង​ស្ងៀម​ស្ងាត់​មួយ​ថា ទស្សនៈ​ពិភព​លោក​គួរ​តែ​ចាត់ទុក​ខ្សែ​បន្ទាត់៩​ចំណុច​នេះ​ថា​ជា​រឿង​ពិត​ជាក់ស្តែង​និង​ស្រប​ច្បាប់»។

លោក​ស្រី Nguyenជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯ​វិទ្យាស្ថាន​សមុទ្រ​អាស៊ី​ខាង​កើត​នៃ​បណ្ឌិត​សភា​ការទូតវៀតណាម បាន​រកឃើញ​អត្ថបទ​ចំនួន​២៦០​ដែលប្រើ​ខ្សែ​បន្ទាត់​៩​ចំណុច​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ល្បី​ចំនួន​២០​របស់​ក្រុមហ៊ុន​បោះពុម្ភ​ផ្សេងៗ ។

ចិន បាន​ដណ្តើម​ត្រួតត្រា​ដែន​សមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ប្រទេស​ព្រុយណេ ហ្វីលីពីន កោះ​តៃវ៉ាន់​និង​ប្រទេស​វៀតណាម។ សមុទ្រ​ដ៏​មាន​តម្លៃ​ដែល​មាន​ទំហំ ៣​លាន​៥​សែន​គីឡូម៉ែត្រ​ការ៉េ​សម្បូរ​ត្រី ថាមពល​និង​ជា​ផ្លូវ​នាវា​ចរណ៍​ពាណិជ្ជកម្ម​ដ៏​សំខាន់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ទាមទារ​ផ្លូវ​ទឹក​នោះ​ប្រហែល​៩០​ភាគរយ​ហើយ​បាន​ធ្វើឲ្យ​ប្រទេស​ជិត​ខាង​ទន់​ខ្សោយ​ខឹង​សម្បា​កាលពី​ជាង​១​ទសវត្សរ៍​មុន​ដោយ​ការចាក់​ដី​ធ្វើ​កោះ​តូចៗ​នៅ​ក្នុង​សមុទ្រ​សម្រាប់​ការប្រើប្រាស់​ខាង​យោធា សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ។

ចិន​លើក​យក​ខ្សែ​បន្ទាត់៩​ចំណុច​ដើម្បី​គាំទ្រ​ការទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន។ខ្សែ​បន្ទាត់​នោះ​រួម​មាន​ខ្សែ​បន្ទាត់​ដែល​មាន​ចំណុច​ក្រាស់​៩ ដោយ​ចាប់ពី​ចិន​ដី​គោក​ភាគ​ខាង​ត្បូង​ដល់​ផ្ទៃ​ទឹក​ខាង​កើត​ប្រទេស​វៀតណាម​ជិត​ឆ្នេរ​សមុទ្រ​ខាង​ជើង​កោះ Borneo និង​បណ្តោយ​ឆ្នេរ​សមុទ្រ​កោះ Palawan នៃ​ហ្វីលីពីន​ទៅដល់​កោះ​តៃវ៉ាន់។

លោក​ស្រី Nguyen បាន​និយាយ​ក្នុង​របាយការណ៍​ថា ពួក​មន្ត្រីចិន​និង​ក្រុមហ៊ុន​ឯកជន​បង្ហាញ​ខ្សែ​បន្ទាត់​៩​ចំណុច​ក្នុង​លិខិត​ឆ្លងដែន​សៀវភៅ ហ្គេម​អនឡាញ​និង​សៀវភៅ​ទេសចរណ៍។

ក្នុង​ភាពយន្ត ឧទាហរណ៍​ដែល​ចាំជាប់​ជានិច្ច​ដោយ​អន្តរជាតិ​គឺ​ឆាក​មួយ​នៅ​ក្នុង​ខ្សែ ភាព​យន្ត​គំនូរ​ជីវចល​ដែល​មាន​ចំណង​ជើង​ថា «Abominable‍»ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន Studio Pearl ដែលមាន​ទីតាំង​ក្នុង​ប្រទេស​ចិន​និង DreamWorks Animation របស់អាមេរិក។ ខ្សែភាពយន្ត​នេះ បាន​ត្រូវហាមឃាត់​នៅប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន​និង​វៀតណាម​កាលពី​ឆ្នាំ​ទៅ​ពីព្រោះ​តែ​ឆាក​នោះ។​

ពួកមន្រ្តី​វៀតណាម​នៅក្នុង​ឆ្នាំ​២០១៨ បាន​រិះគន់​ការមកដល់​ទេសចរណ៍​ជនជាតិ​ចិន​១៤នាក់​ដែលបាន​ជិះ​យន្តហោះ​ចូលក្នុង​ប្រទេស​វៀតណាម​ដោយ​ពាក់​អាវ​យឺត​បង្ហាញ​ខ្សែ​បន្ទាត់​មាន​ជម្លោះ។ កាលពី​៥​ឆ្នាំ​មុន ពួក​អ្នកលក់​សៀវភៅ​ហ្វីលីពីន​បាន​ឈប់​លក់​ភូគោល​ដែលធ្វើ​នៅក្នុង​ប្រទេស​ចិន​ដែល​បង្ហាញ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ចិន។

កាសែត Online Global Times ដែល​ត្រួតត្រា​ដោយ​រដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា រដ្ឋា​ភិបាល​ចិន​ដែល​ជា​អ្នក​នាំចេញ​ដ៏​សំខាន់​នូវ​ភូគោល​កាលពី​ឆ្នាំ​ទៅ បាន​ចេញផ្សាយ​សេចក្តី ជូន​ដំណឹង​ដែល​មាន​គោល​បំណង​ធ្វើឲ្យ​ប្រាកដ​ថា សំភារៈណា​ដែល​មាន​រូប​ផែនទី​ធ្វើ​ការបញ្ជាក់​ពីទីតាំង​ទឹកដី​ចិន​ដល់​សហគមន៍​អន្តរជាតិ។

លោក Poling និយាយ​ទៀត​ថា ចិន​មាន​គោលបំណង​ប្រើ​សំភារៈ​ទាំង​នោះ​សម្រាប់«ពួក​អ្នក​ប្រើប្រាស់​»នៅ​បណ្តា​ប្រទេស​អារ៉ាប់ អាហ្វ្រិក​និង​ប្រទេស​ទី​៣​ផ្សេង​ទៀត​តែ​មិនមែន​សម្រាប់​ពួក​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​លោក​ខាង​លិច​ទេ។ លោក​បាន​និយាយ​ទៀត​ថា និស្សិត​ម្នាក់​ដែល​កំពុងធ្វើការ​ស្រាវជ្រាវ​ក្នុងទ្វីប​អាហ្វ្រិក​ប្រហែល​នឹង​ឃើញ​ខ្សែ​បន្ទាត់​៩ចំណុច​នៅលើ​ភូគោល​ហើយ​នឹង​មិន​ចោទ​សួរអំពី​រឿង​នេះទេ។

លោក Jay Batongbacal សាស្ត្រាចារ្យ​កិច្ចការ​ផ្លូវនាវាចរណ៍​អន្តរជាតិ​នៅឯ​សាកល​វិទ្យាល័យ​ហ្វីលីពីន និយាយ​ថា អ្នក​ប្រើ​ប្រាស់​តិចតួច​នៅលើ​ពិភព​លោក ស្គាល់​អ្វី​ដែល​ជា​ខ្សែ​បន្ទាត់​៩​ចំណុច​នោះ។

លោក Batongbacal បាន​និយាយ​ទៀត​ថា៖ «ពួកគេ​ភាគ​ច្រើន​មិន​ចាប់​អារម្មណ៍​អំពី​ខ្សែ​បន្ទាត់​៩​ចំណុច​នោះ​ទេ ពីព្រោះ​ពួក​គេ មិន​បាន​ដឹង​អំពី​ពិតប្រាកដ​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ន័យ​ថា និយាយ​ទៅ​ដូច​ជា​ចាក់​ទឹក​លើ​ក្បាល​ទា​អញ្ចឹង»។

ចិន​យោង​ដល់​ឯកសារ​ប្រវត្តិសាស្ត្រ​ដើម្បីគាំទ្រ​ការទាមទារ​ដែន​សមុទ្រ​របស់ខ្លួន។ នៅ​ឆ្នាំ២០១៦ តុលាការ​សម្រប​សម្រួល​ពិភព​លោក បាន​សម្រេច​ប្រឆាំង​មូលដ្ឋាន​ផ្លូវ​ច្បាប់​នៃ​ការទាមទារ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​បាន​ទាមទារ​អធិបតេយ្យភាព​ដែន​សមុទ្រ​នោះ ជួន​កាល​បាន​ប៉ះ​ទង្គិច​ជាមួយ​កប៉ាល់​ដឹក​ជញ្ជូន​ទំនិញចិន​ក្នុង​សមុទ្រ​មាន​ជម្លោះ។​ជា​ធម្មតា​ប្រទេស​ទាំង​នោះពឹងផ្អែក​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដែល​មានចម្ងាយ​៣៧០​គីឡូម៉ែត្រ​ការ៉េ​ពី​ឆ្នេរ​សមុទ្រ​របស់​ពួក​គេ។

លោក Huang Kwei-bo សាកល​វិទ្យាធិការ​រង​នៃ​មហា​វិទ្យាល័យ​កិច្ចការ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ជាតិ​Chengchi ក្នុង​ទីក្រុង​តៃប៉ិ​និយាយ​ថា ពលរដ្ឋ​ត្រូវតែ​យកចិត្ត​ទុកដាក់​ដល់​ខ្សែ​បន្ទាត់៩​ចំណុច​នៅ​លើ​ទំនិញ។ រដ្ឋា​ភិបាល​ចិន ជាទូទៅ​រំលឹក​ដាស់ តឿន​ពលរដ្ឋ​ពីសមិទ្ធិផល​របស់​ខ្លួន​នៅឯ​នាយ​សមុទ្រ​ដើម្បី​រក​ការ​គាំទ្រ​សម្រាប់​រដ្ឋ​និង​គណបក្ស​កុម្មុយនិស្តកាន់​អំណាច។

លោក Huang និយាយ​បន្ត​ទៀត​ថា៖ «ចំណាត់ការ​ប្រភេទ​នេះ​របស់​ចិន​មាន​២ចំណុច​ ទី១គឺ ខិត​ទៅជិត​សហគមន៍​អន្តរជាតិ​ហើយ​នឹងផ្សព្វផ្សាយ​ថា សាធារណរដ្ឋ​ប្រជាមា និត​ចិន មាន​សមុទ្រ​ចិន​ទាំង​មូលជា​រៀង​រហូត ក៏ប៉ុន្តែ ចំណុច​មួយ​ទៀត​គឺ​ការបង្កើន​ការអប់រំ​ឲ្យ​មាន​ការ​ស្នេហា​ជាតិ​នៅ​ក្នុង​ប្រទេស»៕

ប្រែស​ម្រួល​ដោយ​ជឹង ប៉ូជីន