ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​​ជាផល​ប្រយោជន៍​ដល់​សាកលលោក

អនុរដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​លោក Wang Shouwen ថ្លែង​ទៅកាន់​សន្និសីទ​កាសែត​នៅ​ក្នុង​ការិយាល័យ​ទីប្រឹក្សា​ព័ត៌មាន​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី២៨ មិថុនា ឆ្នាំ ២០១៨។

ចិន​បាន​ការពារ​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថាជា​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​ពិភពលោក​នៅពេល​ដែល​ខ្លួន​ព្យាយាម​បន្ធូរ​បន្ថយការដាក់​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុបដើម្បី​បោះបង់​ចោល​អ្វី​ដែល​ពួកគេ​ចាត់​ទុក​ជា​គោល​នយោបាយ​ការ​ពារ​ទំនិញ​ក្នុង​ស្រុក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំង។

លោក Wang Shouwen អនុ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​និយាយ​នៅឯ​សន្និសីទ កាសែត​ក្នុង​ទីក្រុង​ប៉េកាំងថា «ការរីកលូតលាស់​សេដ្ឋ​កិច្ច​ដ៏​ឆាប់​រហ័ស​របស់​ចិន ​បាន​ធ្វើ​ឲ្យ​មានឱកាស​ដ៏​ច្រើន​ដល់​ដៃគូ​ពាណិជ្ជកម្ម​ទាំងអស់​នៅ​លើ​ពិភព​លោក»។

លោក Wang បាន​បញ្ចេញ​របាយការណ៍​ដែល​សង្កត់​លើ​ការ​ធ្វើ​កំណែទម្រង់​ដែល​ចិនបាន​ធ្វើ​ចាប់​តាំង​ពីការ​ចូលរួម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០១​មក។លោក​បាន​និយាយថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ទៅតាមការ​សន្យា​ចាប់​តាំង​ពី​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក WTO មក។

ការការពារ​របស់​លោកWangដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ចិន​កើត​មាន​ឡើង​នៅ ពេល​ដែល​មានការ​គំរាម​កំហែង​ធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អា​មេរិក​ហើយ​នឹង​ការជជែក​ឲ្យហេតុផល​ដោយ​អឺរ៉ុប​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា ចិន​បង្ខំ​ប្រ ទេស​ផ្សេងទៀត​ឲ្យ​ប្រគល់​បច្ចេក​វិទ្យា​របស់​ខ្លួន។

ការ​គំរាម​កំហែង​បង្កើន​ពន្ធគយ​របស់​រដ្ឋបាល​លោកត្រាំ​លើទំនិញ​ចិន​ដែល​មាន​តម្លៃ​រហូត​ដល់​៤៥០ពាន់​លាន​ដុល្លារឆ្លុះ​បញ្ចាំង​ថា ​ចំណាត់​ការ​របស់​ចិន​ជាការ​គំរាម​កំ ហែង​ដល់​ការ​ដឹកនាំ​ខាង​បច្ចេក​វិទ្យា​របស់​សហរដ្ឋ​អាមេរិក៕