ខណៈវីរុសបំប្លែងថ្មីប្រភេទដែលតា(Delta)បានកើនឡើងពាសពេញប្រទេសវៀតណាមពីរខែមកនេះ ខេត្តមួយចំនួននៅភាគកណ្ដាលប្រទេសនេះត្រូវស៊ូទ្រាំនឹងវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុត រហូតមកទល់បច្ចុប្បន្ននេះ។
គិតត្រឹមថ្ងៃអង្គារ ប្រទេសនេះបានកត់ត្រាការឆ្លងចំនួន៦២៤.៥៤៧ករណី និងមានអ្នកស្លាប់ចំនួន ១៥.៦៦០នាក់។ នេះបើតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ទាំងជនបរទេស និងអ្នកក្នុងស្រុកបានត្អូញត្អែរថា ការផ្គត់ផ្គង់ម្ហូបអាហារនិងទឹករៀបចំមិនត្រឹមត្រូវសារតែការដាក់កំហិតលើការដឹកជញ្ជូនតាមម៉ូតូដែលគេហៅថា«អ្នកដឹកអីវ៉ាន់»។ នៅពេលប្រកាសការបិទខ្ទប់ទាំងស្រុងកាលពីបីថ្ងៃមុន ប្រជាជនប្រញាប់ប្រញាល់ទៅផ្សារទិញស្បៀងស្តុកទុក។
នៅថ្ងៃទី២២ខែកក្កដា រដ្ឋាភិបាលបានចេញ «សារាចរលេខ១៦»ដែលជាសេចក្តីជូនដំណឹងជាផ្លូវការឱ្យអនុវត្តតាមបទបញ្ជាឲ្យនៅផ្ទះ សម្រាប់ Da Nang ដែលជាទីក្រុងជាប់ឆ្នេរសមុទ្រ។ យោងតាមសេចក្តីណែនាំថ្មី អ្នកស្រុកមិនអាចចេញពីផ្ទះបានទេ។ អាជីវកម្មដែលមិនចាំបាច់ត្រូវបានបិទ ការដឹកជញ្ជូនម្ហូបអាហារត្រូវបានបញ្ឈប់ ហើយប្រជាជនត្រូវបានហាមឃាត់មិនឲ្យចាកចេញពីទីក្រុងDa Nang ដោយគ្មានការអនុញ្ញាតជាផ្លូវកា។
មេដឹកការយាមល្បាតនានាត្រូវបានគេបញ្ជូនទៅតាមភូមិឃុំដើម្បីពង្រឹងការដាក់បម្រាមគោចរ និងចេញក្រដាសស្នាមដល់ប្រជាពលរដ្ឋសម្រាប់ដឹកជញ្ជូនអាហារ និងទឹកដែលបានទិញ។ អ្នកស្រុកស្ថិតនៅក្នុងតំបន់បៃតងត្រូវបានអនុញ្ញាតឲ្យចេញរយៈពេលពីរម៉ោង ប៉ុន្តែចេញបានតែនៅជិតផ្ទះប៉ុណ្ណោះ។ មេដឹកការយាមល្បាតខ្លះចែកម្ហូបដោយឥតគិតថ្លៃ ដូចជាបន្លែ និងមីកញ្ចប់៕