មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាបើក​យុទ្ធនាការ​លើបណ្តាញ​ផ្សព្វផ្សាយ​សង្គម​ចំថ្ងៃទិវា សេរីភាព​សារព័ត៌មាន

លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​និយាយថា​ ក្នុង​យុទ្ធនាការ​លើប្រព័ន្ធ​អ៊ីនធឺណិត​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ នឹងផ្សព្វផ្សាយ​ទស្សនៈ​យល់ឃើញ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា​នានា​ក្នុង​ប្រធានបទ​ ឃ្លាំមើល​បុគ្គល​មាន​អំណាច៖ សារព័ត៌មាន យុត្តិធម៌ ​និង ​នីតិរដ្ឋ។​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹងបើក​យុទ្ធនាការ​លើបណ្តាញ​ផ្សព្វផ្សាយ​សង្គមដើម្បី​អបអរ​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក​នៅថ្ងៃទី៣ ​ឧសភា​ឆ្នាំ​២០១៨​នេះ។នេះបើតាម​សេចក្តី​ថ្លែងការណ៍​មួយដែល​ចេញផ្សាយ​ឲ្យដឹងកាល​ពីថ្ងៃ​ពុធ។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​និយាយថា​ក្នុង​យុទ្ធនាការ​លើប្រព័ន្ធ​អ៊ីនធឺណិត​នេះមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹងផ្សព្វផ្សាយ​ទស្សនៈ​យល់ឃើញ​របស់​អ្នកសារព័ត៌មាន​កម្ពុជា​នានា​ក្នុង​ប្រធានបទ​ឃ្លាំមើល​បុគ្គល​មាន​អំណាច៖ សារព័ត៌មាន យុត្តិធម៌ ​និង​នីតិរដ្ឋ។​ អ្នក​សារព័ត៌មាន​អ្នកធ្វើការ​ក្នុងវិស័យ​ព័ត៌មាន​នឹងចែក​រំលែកទស្សនៈ​របស់ខ្លួន​ពាក់ព័ន្ធ​នឹងសារៈ​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ឃ្លាំមើល បុគ្គល​មានអំណាច។ ​សម្រង់​សម្តី​របស់ពួកគេ​ម្នាក់ៗ​អមជាមួយ​នឹងរូបថត​របស់ពួកគេនឹងត្រូវ​បានចែក​រំលែក​នៅលើ​គេហទំព័រ​ហ្វេសប៊ុក​និង ទ្វីតទ័រ​របស់​មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា។

ក្រៅពីនេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏នឹងមាន​ការចេញ​ផ្សាយ​នូវរូបភាព​ស្តីពី​ទិដ្ឋភាព​រួម​នៃស្ថានភាព​ប្រព័ន្ធផ្សាយ​នៅកម្ពុជា​អម​ជាមួយនឹង​បទដ្ឋាន​ផ្នែកច្បាប់​គ្រប់គ្រង​លើ​សេរីភាព​សារព័ត៌មាន​និងសេរីភាព​ខាងការ​បញ្ចេញមតិ៕