រៀងរាល់ឆ្នាំកាកសំណល់ប្លាស្ទិកប្រមាណ១២លានតោនត្រូវបានទម្លាក់ចូលក្នុងមហាសមុទ្រនានាក្នុងពិភពលោកដែលបានបំពុលទឹកសម្លាប់សត្វព្រៃនិងបង្កើតជាមីក្រូប្លាស្ទិកក្នុងបណ្តាញចំណីអាហារ។ឥឡូវនេះ ក្រុមអ្នកនេសាទមួយក្រុមនៅទីក្រុង Barcelona ប្រទេសអេស្បាញបានចាប់ផ្តើមគម្រោងថ្មីដែលពួកគេទទួលបានជំនួយហិរញ្ញវត្ថុដើម្បីរើសប្លាស្ទិក។
លោក Carlos Martin និងគ្នារបស់គាត់តែងទៅលើកសំណាញ់ម៉ោង៥ព្រឹកនៅកំពង់ផែក្រុងBarcelonaនៃសមុទ្រមេឌីទែរ៉ាណេ។
ពីមួយឆ្នាំទៅមួយឆ្នាំការងារនេះកាន់តែលំបាកឡើង។មិនសូវមានត្រីជាប់សំណាញ់ទេ ប៉ុន្តែបែរជាមានកាកសំណល់ប្លាស្ទិកច្រើនទៅវិញ។
លោកCarlos Martinជាអ្នកនេសាទថ្លែងថា៖
«ខ្ញុំបង់សំណាញ់ក្នុងទន្លេដែលមានសំរាមច្រើន។ មានប្លាស្ទិកកាន់តែច្រើននៅមាត់ទន្លេ»។
លោក Martinត្រូវចំណាយច្រើនជិះទៅឆ្ងាយចៀសវាងកាកសំណល់។
«យើងដាក់ប្លាស្ទិកនៅដោយឡែកហើយយកវាមកគោកវិញ ប៉ុន្តែបំណែកប្លាស្ទិកជាប់នៅសំណាញ់។ដូច្នេះពេលវាសើមប្រឡាក់ដីវាធ្វើឲ្យសំណាញ់កាន់តែធ្ងន់ហើយធ្វើឲ្យសំណាញ់រហែក»។
រដ្ឋាភិបាលថាដំណោះស្រាយគឺឲ្យក្រុមអ្នកនេសាទជាអ្នកនាំមុខប្រមូលប្លាស្ទិកក្នុងសមុទ្រ។
ដំបូងឡើយសហភាពអឺរ៉ុបនិងរដ្ឋាភិបាលCatalan ថាយកថវិកា១លានអឺរ៉ូមកគាំទ្រអ្នកនេសាទរាប់សិបនាក់ដូចជាលោក Martin។ប៉ុន្តែពួកគេបានប្តូរវិធានការមកជួយពួកគេទាញយកប្លាស្ទិកវិញ។
លោក Sergi Tudela អគ្គនាយកដ្ឋាននេសាទប្រទេសCatalanថ្លែងថា៖
«ពួកគេអាចយកថវិកានេះទិញសម្ភារៈដោះស្រាយបញ្ហាប្លាស្ទិក។ស្របពេលគ្នានេះពួកគេអាចសិក្សាអំពីប្រភពនៃសំរាមក្នុងសមុទ្រនេះ។យើងសង្ឃឹមថាបើយើងជោគជ័យក្នុងគម្រោងនេះដែលអាចយកទៅអនុវត្តនៅតំបន់ផ្សេងទៀតក្នុងសមុទ្រមេឌីទែរ៉ាណេ»។
រដ្ឋាភិបាលថាចំនួនកាកសំណល់ប្លាស្ទិកនៅឆ្នេរសមុទ្រអេស្បាញកើន៦៤ភាគរយរយៈពេលត្រឹម៦ឆ្នាំ។លោក Martinថាសហគមន៍នេសាទឥឡូវយល់ពីបញ្ហានេះ។
«ពីមុនយើងមិនយល់អ៊ីចឹងទេ។សំណាញ់យើងជាប់សំរាមយើងបោះវាចូលសមុទ្រវិញ។យើងមិនបានគិត។ឥឡូវយើងលែងបោះអ្វីចូលក្នុងទឹកវិញហើយ។យើងប្រមូលគ្រប់យ៉ាងទៅគោកវិញ»។
មានសន្ទូចត្រីភាគច្រើននៅក្នុងកាកសំណល់ប្លាស្ទិកពី៨ដល់១២លានតោនចោលក្នុងសមុទ្រនានាក្នុងពិភពលោករៀងរាល់ឆ្នាំ។
លោកម៉ាទីននិងសហគមន៍នេសាទប្តេជ្ញាថានឹងផ្លាស់ប្តូរមុខមាត់វិស័យនេះហើយចូលរួមសម្អាតសមុទ្រ៕