បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅតែរំពឹងថាទទួលការគាំទ្រខ្លាំង
Your browser doesn’t support HTML5
ក្រោយការរំលាយគណបក្សនយោបាយប្រឆាំងដ៏ធំមួយនៅឆ្នាំ ២០១៧ មក សកម្មភាពក្នុងវិស័យនយោបាយនៅកម្ពុជា មិនសូវសកម្មនិងពុំមាននិន្នាការនយោបាយចម្រុះពហុបក្សនោះទេ។ ក៏ប៉ុន្តែ នៅខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញថា សកម្មភាពនយោបាយពហុបក្សហាក់ដូចជាចាប់កំណើតឡើងវិញ នៅពេលដែលគណបក្សភ្លើងទៀន បានប្រកាសធ្វើសកម្មភាពនយោបាយរបស់ខ្លួនសាជាថ្មី ក្រោមរចនាសម្ព័ន្ធដឹកនាំថ្មី ដោយគ្មានវត្តមានស្ថាបនិកបក្សពីមុន។ វីអូអេបានចុះយកព័ត៌មាននៅខេត្តកំពង់ឆ្នាំង ដែលនៅទីនោះ សមាជិកនៃគណបក្សនយោបាយមួយនេះ បានបង្ហាញចិត្តរំភើប ត្រេកអរនៅពេលបានជួបជុំក្រុមការងារ និងលឺសម្លេងហ៊ោរកញ្ជៀវជាថ្មីម្តងទៀត ក្រោយខកខានធ្វើនយោបាយជាង ៤ ឆ្នាំមកហើយ។ អ្នកនាង ខាន់ សុគុំមនោ រាយការណ៍លម្អិតពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង៕