Your browser doesn’t support HTML5
លោកថ្លែងដូច្នេះដោយយោងទៅលើការឃោសនាមុនកាលបរិច្ឆេទរបស់គ.ជ.ប.ដែលស្លាកគណបក្សនយោបាយខ្លះបានទទួលរងនូវការបំផ្លាញ ប្រព័ន្ធផ្សព្វផ្សាយហាក់ដូចជាបានផ្សព្វផ្សាយលើសលុបនូវអ្វីដែលជាការឃោសនាឲ្យគណបក្សនយោបាយ។
ថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ លោកពុទ្ធា ហង្សបានបញ្ជាក់ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកំដៅនយោបាយ ដោយសារ ពេលខ្លះអ្នកនយោបាយនៅតែប្រើពាក្យអសុរសរវាងគ្នានឹងគ្នា ឬក៏ឆ្លើយឆ្លងគ្នាដែលធ្វើឲ្យមហាជនមួយចំនួនលោកធុញទ្រាន់។ លោកអះអាងថា មានបញ្ហាខ្លះធ្វើឲ្យមានការរំខានដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែរ។
លោកបានអះអាងថា ដោយសារការបោះឆ្នោតរៀបចំមានការមិនស្រុះស្រួលគ្នា តាំងពីដំបូង លោកបារម្ភខ្លាចមានបញ្ហាក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ សូមអញ្ជើញស្តាប់កម្មវិធីហេឡូវីអូអេទាំងស្រុង កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភាឆ្នាំ២០១៣ស្តីពី «បរិយាកាសនៃការ បោះឆ្នោត និងការចូលរួមរបស់អ្នកសង្កេតការណ៍»៕