ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាបានសន្យាធ្វើកំណែទម្រង់សំខាន់ៗក្នុងការបោះឆ្នោត បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាងគណបក្សនេះជាមួយនឹងគណបក្សសង្គ្រោះជាតិកាលពីខែមុន។
ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួននៅថ្ងៃទី១៤តុលានិងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ គណបក្សប្រជាជនកម្ពុជា គ្រោងនឹងស្នើធ្វើវិសោធនកម្មច្បាប់និងនីតិវិធីទាំងឡាយដែលពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជាច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាដើម។
ក្រៅពីនេះគណបក្សនេះក៏គ្រោងនឹងអនុម័តច្បាប់ថ្មីៗមួយចំនួនបន្ថែមទៀតដើម្បីពង្រឹងសុក្រិតភាពនិងតម្លាភាពនៃដំណើរការបោះឆ្នោតនាពេលខាងមុខ។ សេចក្តីថ្លែងការណ៍ដដែលនេះគូសបញ្ជាក់បន្ថែមថាខ្លួននឹងស្នើសេចក្តីព្រាងច្បាប់ស្តីពីថវិកាគណបក្សនយោបាយ ច្បាប់និងលិខិតបទដ្ឋានមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជានឹងទទួលយកមកសិក្សានូវអនុសាសន៍នានាពីភាគីជាតិនិងអន្តរជាតិ។ ជាមួយគ្នានេះ យន្តការសមស្របមួយនឹងត្រូវបង្កើតឡើង ដើម្បីសិក្សាស្រាវជ្រាវបង្កើតក្របខណ្ឌកំណែទម្រង់ការបោះឆ្នោតដែលអាចទទួលយកបានមួយតាមរយៈអង្គការនីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ។
លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាថ្លែងថាសេចក្តីសម្រេចចិត្តនេះជាផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរនាពេលកន្លងមក។
«ក្នុងការចរចានៃគណៈប្រតិភូកំពូលនៃគណបក្សទាំងពីរ យើងបានឯកភាពគ្នាឱ្យមានការកែទម្រង់ការបោះឆ្នោត។ ការកែទម្រង់នេះមានរចនាសម្ព័ន្ធទូទៅនៃការដឹកនាំ វាមានតាំងពីច្បាប់នៃការប្រព្រឹត្តិទៅនៃការបោះឆ្នោត រហូតដល់បទបញ្ជាដែលគ.ជ.បត្រូវរៀបចំ»។
លោក ជាម យៀប ស្នើឱ្យគណបក្សសង្គ្រោះជាតិចូលរួមប្រជុំសភាដើម្បីពិភាក្សាស៊ីជម្រៅបន្ថែមទៀតអំពីកំណែទម្រង់នេះ។
នីតិវិធីនិងការរៀបចំការបោះឆ្នោតនាពេលកន្លងមកបានទទួលរងការរិះគន់ពីគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលថាមានការលម្អៀងទៅខាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច តាមរយៈមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលសុទ្ធតែមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា។
តាមការស្រាវជ្រាវរបស់អង្គការNDIរបស់អាមេរិកនិងអង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុកនិកហ្វិកនិងខុមហ្វ្រែល បង្ហាញថាមានអ្នកបោះឆ្នោតចំនួនជាង១០ភាគរយឬ១,២៥លាននាក់បានបាត់ឈ្មោះចេញពីបញ្ជីបោះឆ្នោត។ ក្នុងនោះក៏មានការរកឃើញឈ្មោះខ្មោច និងឈ្មោះស្ទួនជាច្រើនម៉ឺននាក់ផងដែរ។ គណបក្សសង្គ្រោះមកទល់ពេលនេះនៅតែធ្វើពហិកាមិនព្រមចូលប្រជុំសភាដោយចោទថាការបោះឆ្នោតនាពេលកន្លងមកមានភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលធ្វើឱ្យខ្លួនចាញ់ឆ្នោតទៅខាងគណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថាលោកមិនទាន់ឃើញថាគណបក្សប្រជាជនកម្ពុជាមានសុឆន្ទៈលើកំណែទម្រង់នេះពិតប្រាកដនៅឡើយទេ។ លោកកឹម សុខា បន្ថែមថាតុល្យភាពអំណាចក្នុងរដ្ឋសភាជាគន្លឹះដើម្បីឱ្យកំណែទម្រង់នេះមានប្រសិទ្ធភាពនិងអាចទទួលយកបាន។
«ដើម្បីឱ្យមតិជាតិនិងអន្តរជាតិមានជំនឿទាល់តែមានតុល្យភាពអំណាចដើម្បីធានាការកែទម្រង់នេះ។ បើគណបក្សប្រជាជនកាន់កាប់សភាដដែល គឺអត់មានការពិតទេ គឺគ្រាន់តែនិយាយចោលនិងទ្រឹស្តីទេ បួនអណត្តិហើយ គេអត់ជឿទេ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) ថ្លែងស្រដៀងគ្នានេះដែរ។
«ចំណុចសំខាន់ពីរនៃការចរចារវាងគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ។ ទីមួយគឺកំណែទម្រង់ការបោះឆ្នោត ទីពីរគឺការត្រួតពិនិត្យអំណាចគ្នានៅក្នុងសភា។ ឥឡូវនេះគណបក្សប្រជាជនកម្ពុជាហាក់ដូចជាបន្ថែមឆន្ទៈបន្ថែមទៀតថាកំណែទម្រង់ការបោះឆ្នោតនឹងធ្វើឱ្យមាន ដូច្នេះជាការបោះជំហានមួយថ្មីទៀតសម្រាប់ការចរចានាពេលខាងមុខនេះ»។
លោក គល់ បញ្ញា យល់ឃើញថាជំហរបស់គណបក្សប្រជាជនកម្ពុជានេះជាការបន្ទន់ឥរិយាបទនិងបោះជំហានថ្មីមួយទៅរកការចរចាជាមួយគណបក្សសង្គ្រោះជាតិ។
ប៉ុន្តែ បើតាមលោក កឹម សុខា មកទល់ពេលនេះមិនទាន់មានគម្រោងចរចាជាថ្មីណាមួយរវាងគណបក្សទាំងពីរនៅឡើយទេ៕