វ៉ាស៊ីនតោន៖ ប្រទេសកម្ពុជានិងវៀតណាមបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធនឹងការជួញដូរគ្រឿងញៀនឆ្លងដែន។
ការប្រកាសនេះបានធ្វើឡើងកាលពីថ្ងៃពុធរវាងលោកកែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងគ្រឿងញៀនជាមួយនឹងលោកNguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធគ្រឿងញៀនវៀតណាមនិងស្របពេលដែលមន្ត្រីច្រកព្រំដែនកម្ពុជាចាប់បានគ្រឿងញៀនប្រមាណជាង៣០គីឡូក្រាម។
លោកកែ គឹមយ៉ានបានស្នើសុំឱ្យវៀតណាមបន្តសហការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់និងបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងដែន។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថាមានពលរដ្ឋកម្ពុជារហូតដល់៤៦.០០០នាក់កំពុងប្រើប្រាស់ថ្នាំញៀនក្នុងនោះគឺភាគច្រើនជាក្រុមយុវជនក្មេងៗ។
ប៉ុន្តែអាជ្ញាកម្ពុជាបញ្ជាក់ថាមានតែជាង៦០០០នាក់ប៉ុណ្ណោះ។ លោក កែ គឹមយ៉ានបានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះអាជ្ញាធរបានបង្ក្រាបទាន់ពេលវេលាលើទីតាំងជាច្រើនដែលរៀបចំផលិតគ្រឿងញៀនក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា។