Your browser doesn’t support HTML5
ក្នុងពេលជាមួយគ្នានេះដែរ កម្ពុជាហាក់ដូចជាមានទំនោរទៅរកប្រទេសចិនដែលបានផ្តល់ជំនួយឲ្យកម្ពុជាដែលអ្នកខ្លះថា ជំនួយរបស់ចិនមានភ្ជាប់លក្ខខណ្ឌតិចជាងនិងខុសពីលោកខាងលិចនិងសហរដ្ឋអាមេរិក។ តាមពិតចិនសម្លឹងឃើញធនធានរបស់កម្ពុជាហើយចង់ឲ្យកម្ពុជាជាប្រទេសរណបរបស់ខ្លួន។
ក្នុងករណីនេះ តើកម្ពុជាត្រូវធ្វើយ៉ាងដូចម្តេចដើម្បីចៀសវាងប្រវត្តិសាស្ត្រដែលកម្ពុជាបានប្រឈមក្នុងទសវត្សរ៍១៩៦០ និង៧០?
បណ្ឌិតផាត កុសលគឺជាសាស្ត្រាចារ្យជំនួយផ្នែកវិទ្យាសាស្ត្រនយោបាយនៃមហាវិទ្យាល័យ Brooklyn សាកលវិទ្យាល័យ City University of New York សហរដ្ឋអាមេរិក។ លោកបង្រៀនទំនាក់ទំនងអន្តរជាតិហើយជំនាញខាងទំនាក់ទំនងចិនវៀតណាម។
បណ្ឌិតផាត កុសល បានចំណាយពេលជាច្រើនឆ្នាំលើការស្រាវជ្រាវស្តីពីជំនួយយោធានិងសេដ្ឋកិច្ចរបស់ចិនទៅសម្ព័ន្ធមិត្តជាប់មាត់សមុទ្ររបស់ខ្លួនគឺវៀតណាមខាងជើងក្នុងសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងទសវត្សរ៍១៩៦០និងពាក់កណ្តាល១៩៧០។ លោកបានចូលរួមចំណែកទស្សនៈរបស់លោកស្តីអំពីកិច្ចការនិងគោលនយោបាយបរទេសរបស់កម្ពុជានៅក្រោមឥទ្ធិពលមហាអំណាចចិននិងអាមេរិក៕