ភ្នំពេញ —
គិតមកត្រឹមថ្ងៃច័ន្ទទី០៥ខែឧសភានេះយុទ្ធនាការនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌបានឈានដល់ថ្ងៃទី៤ហើយ។ សម្រាប់នៅក្នុងរាជធានីភ្នំពេញគេសង្កេតឃើញមានតែគណបក្សមួយចំនួនប៉ុណ្ណោះដែលបានបង្ហាញសកម្មភាពក្នុងយុទ្ធនាការនេះ។
មានគណបក្សចំនួនប្រាំដែលបានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតនៃការបោះឆ្នោតអសកលនេះ។ ក្នុងនោះមានដូចជាគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណៈរដ្ឋខ្មែរ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
គណបក្សប្រជាជនកម្ពុជាមានចងជាពាក្យស្លោកអំពីការអភិវឌ្ឍថ្ងៃ៧មករា និងផ្ទាំងរូបភាពរបស់មេដឹកនាំសំខាន់ៗនៅទីស្នាក់ការកណ្តាលរបស់ខ្លួន ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ខណៈដែលនៅតាមសាខារបស់បក្សនៅតាមខណ្ឌផ្សេងៗក្នុងរាជធានីភ្នំពេញមានសកម្មភាពច្រើន។
នៅតាមដងផ្លូវព្រះមុន្នីវង្ស ម្តុំធនាគារកាណាឌីយ៉ា គេអាចឭសូរបទចម្រៀង និងសារនយោបាយសំខាន់ៗរបស់បក្សដូចជាស្ថេរភាពនយោបាយ ការអភិវឌ្ឍ ការប្រឆាំងនឹងអំពើពុករលួយជាដើម។
លោក ជាម យៀបមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាចាប់តាំងតែពីថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតអសកលនេះ បានធ្វើពិធីជួបជុំសមាជិកក្រុមប្រឹក្សាឃុំរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ តាមខេត្ត ស្រុកដែលបេក្ខជនរបស់គណបក្សនេះបានឈរឈ្មោះ។
«យើងបានប្រាប់ទៅដល់ក្រុមប្រឹក្សាខេត្ត បេក្ខជនក្រុមប្រឹក្សាខេត្ត ស្រុកចុះទៅខ្លួនឯងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាថាបើគណបក្សនេះឈ្មោះឆ្នោតនឹងធ្វើអ្វីខ្លះនៅពេលខាងមុខ។ យើងបានធ្វើអស់ហើយ»។
ក្រឡេកមកមើលទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិដែលស្ថិតនៅសង្កាត់ចាក់អង្រែវិញ អ្នកធ្វើដំណើរអាចឮសូរពីសារនយោបាយសំខាន់របស់គណបក្សជំទាស់មួយនេះដែលចាក់ផ្សាយតាមរយៈឧគ្ឃោសនសព្ទ។ សម្រាប់គណបក្សមួយនេះ ការប្រឆាំងអំពើពុករលួយ ការតំឡើងប្រាក់ខែដល់ក្រុមកម្មករនិងមន្ត្រីរាជការនៅតែជាសារនយោបាយសំខាន់ដដែល។
ខុសប្លែកពីគណបក្សដទៃចាប់តាំងតែពីថ្ងៃឃោសនាបោះឆ្នោតដំបូង មេដឹកនាំគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់បានដឹកនាំអ្នកគាំទ្ររបស់ខ្លួនដើរដង្ហែរក្បួនឃោសនានៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្ត។
លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា រយៈពេលប៉ុន្មានថ្ងៃនេះគណបក្សសង្គ្រោះជាតិធ្វើការជួបប្រជុំជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននៅតាមទីក្រុង រាជធានី និងស្រុក ខណ្ឌ។
«សំខាន់យើងផ្តោតអារម្មណ៍លើអង្គបោះឆ្នោតដើម្បីឲ្យអង្គបោះឆ្នោតគោរពតាមប្រជារាស្រ្ត ហើយសូមគោរពតាមរាស្ត្រ។ បើសិនរាស្រ្តចង់បោះឆ្នោតបក្សណា គួរតែអង្គបោះឆ្នោតទាំងនោះបោះឆ្នោតឲ្យបក្សនោះ ជាពិសេសបក្សសង្គ្រោះជាតិ។»
ដោយឡែកសម្រាប់គណបក្សហ៊្វុនស៊ិនប៉ិចវិញ គេមិនមានឃើញសកម្មភាពឃោសនា ឬផ្សព្វផ្សាយជាសារនយោបាយអ្វីឡើយនៅស្នាក់ការបក្សរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែ លោក ញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិរបស់បក្សថ្លែងថា សម្រាប់រយៈពេល៤ថ្ងៃកន្លងមក មន្ត្រីដឹកនាំបក្សរបស់លោកបានចុះទៅស្រុកដែលជាគោលដៅដើម្បីពន្យល់ក្រុមប្រឹក្សាទាំងនោះឲ្យយល់ដឹងពីគោលនយោបាយរបស់បក្ស។
«មានការទំនាក់ទំនងជាមួយក្រុមប្រឹក្សាឃុំ។ ជារួមក្រុមប្រឹក្សាក្នុងឃុំអញ្ចឹង យើងមានការទំនាក់ទំនាក់ទំនងពន្យល់ឲ្យគេយល់ដឹងពីគោលនយោបាយរបស់បក្ស។ យើងនឹងបន្តធ្វើដូច្នេះរហូតដល់ថ្ងៃគេបិទការឃោសនា»។
ដោយឡែក លោក ចាន់ យ៉េត អនុប្រធានបក្សគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យវិញថ្លែងថាប៉ុន្មានថ្ងៃក្រោយការចាប់យុទ្ធនាការឃោសនាបោះឆ្នោត បក្សរបស់លោកបានធ្វើការចុះពន្យល់សមាជិករបស់ខ្លួននៅក្នុងខេត្តបាត់ដំបង និងតាមបណ្តាស្រុកក្នុងខេត្ត។
«ខ្ញុំបានទៅផ្សព្វផ្សាយដល់ក្រុមការងាររបស់យើងនៅខេត្តបាត់ដំបងក្នុងស្រុកសំពៅលូន ដើម្បីឲ្យគាត់យល់ដឹងអំពីការគូសសន្លឹកឆ្នោត និងលេខរៀងរបស់យើង»។
រីឯគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោកខឹម វាសនាវិញបានចុះផ្សព្វ ផ្សាយនិងណែនាំសមាជិកក្រុមប្រឹក្សារបស់ខ្លួននៅក្នុងខេត្តសៀមរាប។
«បានយកម៉េក្រូទៅចាក់នៅទីផ្សារ ហើយមានចាក់ស្លាយនៅពេលយប់ៗហ្នឹង។ យើងធ្វើតែនៅខេត្តសៀមរាបទេ។»
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឲ្យដឹងថា ជាទិដ្ឋភាពក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បួនថ្ងៃមកនេះមិនមានឧបទ្ទវហេតុធំដុំនោះទេ។
«ជាទូទៅដំណើរការឃោសនាបានដំណើរការទៅដោយល្អ។ យើងសង្កេតឃើញថាគណបក្សនយោបាយនីមួយៗបានធ្វើអ្វីទៅតាមលទ្ធភាពរបស់ខ្លួន។ គណបក្សខ្លះគាត់បានចាក់មេក្រូនៅតាមស្នាក់ការបក្សរបស់ខ្លួន។»
យោងតាមការឲ្យដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឲ្យដឹងថាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាធានី ខេត្តក្រុងស្រុកខណ្ឌអាណត្តិទី២ឆ្នាំ២០១៤នេះ នឹងមានអ្នកបោះឆ្នោតសរុប ១១.៤៥៩នាក់នៅទូទាំងប្រទេស។ ហើយយុទ្ធនាការនៃការឃោសនាបោះឆ្នោតដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ខែឧសភានឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៦ខែឧសភា គឺ២ថ្ងៃមុនថ្ងៃបោះឆ្នោតចាប់ផ្តើម៕