ការ​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​របស់​កម្ពុជា​ប្រសើរ​ជាង​មុន

  • VOA

រូបឯកសារ៖ បុគ្គលិក​ហាង​កាហ្វេ​ប្រោន​ទទួល​ការកម្ម៉ង់​ទិញ​ពី​ភ្ញៀវ​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥។​ (VOA)

​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ ស្ថាប័ន​ដដែល​នេះ​បាន​វាយតម្លៃ​ថា​កម្ពុជា​បាន​ទទួល​ពិន្ទុ​ខ្ពស់​បំផុត​ផ្នែក​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច សុខភាព ផ្នែក​ទី​ផ្សារ​ពលករ និង​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ។

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ដែល​ជា​ស្ថាប័ន​វាយតម្លៃ​លើ​ភាព​ប្រកួត​ប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ដ៏​ធំ​ក្នុង​ពិភព​លោក ចាត់​ទុក​ថា​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា​មាន​ភាព​រីក​ចម្រើន​។

​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ ស្ថាប័ន​ដដែល​នេះ​បាន​វាយតម្លៃ​ថា​កម្ពុជា​បាន​ទទួល​ពិន្ទុ​ខ្ពស់​បំផុត​ផ្នែក​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច សុខភាព ផ្នែក​ទី​ផ្សារ​ពលករ និង​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ។ ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក បញ្ជាក់​បន្ថែម​ថា ប្រទេស​កម្ពុជា​ ក៏ដូចជា​ប្រទេស​វៀតណាម ប្រ៊ុយណេ និង​ប្រទេស​សិង្ហបុរី​ដែរ បាន​បង្ហាញ​នូវ​ការ​រីក​ចម្រើន​ផ្នែក​ប្រកួត​ប្រជែង​គួរឲ្យ​កត់​សម្គាល់ នៅ​ពេល​ដែល​ប្រទេស​ដទៃ​ទៀត​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ផ្នែក​សមត្ថភាព​ប្រកួត​ប្រជែង។

ទោះ​ជា​យ៉ាង​ណា សូចនាករ របស់​វេទិកា​នេះ បង្ហាញ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ខ្សោយ​ក្នុង​ភាពប្រកួត​ប្រជែង​ផ្នែក​ស្ថាប័ន ខ្សោយ​ផ្នែក​ជំនាញ​វិជ្ជាជីវៈ និង​ខ្សោយ​ផ្នែក​សមត្ថភាព​ច្នៃ​ប្រឌិត៕