ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​រួបរួម​គ្នា​

ព្រះ​អម្ចាស់ នរោត្តម រណឫទ្ធិ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​លោក សុខ ខេមរា នៃ VOA នៅ​ក្នុង​គេហដ្ឋាន​របស់​ព្រះអង្គ​​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​​​១៥ ខែ​តុលា ឆ្នាំ​២០១៥ ដែល​ជា​ខួប​ទី​៣​ឆ្នាំ​នៃ​ការ​ចូល​ទី​វង្គត​នៃ​បីតា​របស់​ព្រះអង្គ គឺ​​ព្រះ​បរម​រតនកោដ្ឋ ព្រះបាទ​នរោត្តម​ សីហនុ។ (សុខ ខេមរា/VOA)

ព្រះអង្គ​បាន​លើក​យក​ការ​បន្ត​អំពាវនាវ​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហនុ​ ដែល​ជា​ក្សត្រ​មាន​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យមាន​ការ​ឯកភាពជាតិ​។

មេ​ដឹកនាំ​គណបក្ស​រាជានិយម​គឺ​ព្រះ​អង្គម្ចាស់​ នរោត្តម ​រណឫទ្ធិ ​ដែល​ជា​ ព្រះ​រាជ​បុត្រា​របស់​សម្តេច​ឪ​ បាន​អះអាង​ចំថ្ងៃ​បុណ្យ​ខួប​៣​ឆ្នាំ​របស់​ព្រះ​បិតា​ព្រះអង្គ​ថា​ មាន​ស្នាព្រះហស្តធំធេង​ច្រើន​របស់​សម្តេច​ឪ​ ដែល​ពលរដ្ឋ​ខ្មែរ​ចងចាំ​ រាប់ទាំង​ឯករាជ្យភាព។​

ព្រះអង្គ​បាន​លើក​យក​ការ​បន្ត​អំពាវនាវ​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហនុ​ ដែល​ជា​ក្សត្រ​មាន​ការ​គោរព​ស្រឡាញ់​ពី​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យមាន​ការ​ឯកភាពជាតិ​ ដើម្បី​ឲ្យ​អ្នក​នយោបាយ​កម្ពុជា​ក្នុង​គណបក្ស​ជំទាស់ ​និង​គណបក្ស​កាន់​អំណាច​គិត​ពិចារណា​ ហើយ​នឹង​ចាប់​ផ្តើម​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​សាមគ្គី​ជាតិ។

លោក​ សុខ ខេមរា ​នៃ​ VOA បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ដំណាក់​របស់​ព្រះអង្គ​នៅ​រាជធានី​ភ្នំពេញ ​ក្រោយ​ពី​ពិធី​បុណ្យ​បង្សុកូល​នៃ​ព្រះរាជ​ពិធី​បុណ្យ​ខួប​បី​ឆ្នាំ​របស់​សម្តេច​ឪ​ព្រះ​បរមរតន​កោដ្ឋ​ ដែល​បាន​សោយទិវង្គត​កាល​ពីថ្ងៃ​ទី១៥​ ខែ​តុលា​ឆ្នាំ​២០១២។​ តែ​ការ​អំពាវ​នាវ​របស់​ព្រះ​អង្គម្ចាស់ ​នរោត្តម ​រណឫទ្ធិ ​ដែល​មាន​ជាប់​ទាក់ទង​ជា​សារ​តាមទូរស័ព្ទ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​នោះ ​ត្រូវ​បាន​គណបក្ស​ជំទាស់​ ដែល​កំពុង​មាន​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ។ ​សូម​លោកអ្នក​ស្តាប់​កិច្ច​សម្ភាស​នេះ​ដូច​ទៅ៖

Your browser doesn’t support HTML5

ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​អំពាវនាវ​ឲ្យ​អ្នកនយោបាយ​រួបរួម​គ្នា​