ភ្នំពេញ —
ក្រុមប្រជាពលរដ្ឋអតីតអ្នកភូមិបឹងកក់បានបរាជ័យក្នុងគម្រោងការបោះជំរំដើម្បីតវ៉ានៅមុខសាលារាជធានីភ្នំពេញនៅថ្ងៃច័ន្ទនេះបន្ទាប់ពីមានការរារាំងពីក្រុមកងកម្លាំងមានសមត្ថកិច្ចនិងកងសន្តិសុខ។
មនុស្សប្រមាណ៥០នាក់ដែលសុទ្ធសឹងជាអតីតអ្នកភូមិបឹងកក់ដែលត្រូវបានបណ្តេញចេញដោយមានសំណងតិចតួច បានប្រមូលផ្តុំគ្នានៅពីមុខសាលារាជធានីភ្នំពេញដើម្បីទាមទារសំណងបន្ថែមចំនួន២ម៉ឺនដុល្លារអាមេរិកបន្ថែមទៀតក្រោយពីពួកគេទទួលសំណងរួចម្តងហើយចំនួន៨.៥០០ដុល្លារក្នុងមួយគ្រួសារកាលពីបីឆ្នាំមុន។
ក្រុមជនរងគ្រោះទាំងនេះគ្រោងនឹងបោះជំរំតវ៉ារយៈពេលបីថ្ងៃជាប់គ្នា ប៉ុន្តែក្រុមកងកម្លាំងមានសមត្ថកិច្ចនិងកងសន្តិសុខដែលយាមកាមនៅទីនោះ បានរឹបអូសសម្ភារៈរបស់ពួកគេដូចជាបដា ចាន ឆ្នាំង តង់ និងកន្ទេល ជាដើម ខណៈដែលបាតុករទាំងនោះព្យាយាមរៀបចំកន្លែងស្នាក់នៅ នៅចំហៀងជាប់របងសាលារាជធានីភ្នំពេញផ្នែកខាងត្បូង។
អ្នកស្រី សយ កុឡាប អាយុ៥៨ឆ្នាំ ជាអតីតអ្នកភូមិបឹងកក់ម្នាក់ និងបច្ចុប្បន្នរស់នៅភូមិត្រពាំងក្រសាំង ក្នុងខណ្ឌសែនសុខ ជាយក្រុងភ្នំពេញ។
អ្នកស្រីថ្លែងថាពួកអ្នកស្រីមកតវ៉ាដើម្បីទាមទារសំណងបន្ថែមនេះដោយសារសំណងកាលពីពេលមុនស្ថិតក្រោមការគាបសង្កត់។
«គេចាប់យកមានបដា មានតង់ កន្ទេល ចានឆ្នាំង ចាប់យកទៅអស់ហើយ។ ប្រុងថាមកដេកនៅទីហ្នឹង។ ពេលអ៊ុំជួបគេ អ៊ុំនឹងសួរថាចាប់របស់អ៊ុំយកធ្វើអ្វី? នេះជាសម្ភារៈរបស់អ្នកក្រទេ គាត់សុទ្ធតែជាអ្នកមានតើគាត់ចាប់យកទៅធ្វើអ្វី?»
អ្នកស្រី សយ កូឡាប អះអាងថាប្រាក់ដែលក្រុមហ៊ុនបង្ខំឱ្យពួកអ្នកស្រីទទួលយកមានចំនួនតិចតូចមិនគ្រប់សម្រាប់សង់លំនៅដ្ឋានថ្មីនោះឡើយ ហើយអ្នកភូមិភាគច្រើនត្រូវបង្ខំចិត្តខ្ចីប្រាក់បន្ថែមពីធនាគារ។ អ្នកស្រី កូឡាបបានបាត់បង់មុខរបរ ហើយចៅរបស់គាត់ពីរនាក់បានបង្ខំចិត្តបោះបង់ការសិក្សាដោយសារសាលារៀនមានចម្ងាយឆ្ងាយពីផ្ទះ។
កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលបានជួលតំបន់បឹងកក់ទាំងមូលទៅឱ្យក្រុមហ៊ុនសូកាគូអ៊ីនរបស់ឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជារយៈពេល៩៩ឆ្នាំក្នុងតម្លៃ៧៩លានដុល្លារ។ ក្នុងចំណោមពលរដ្ឋជាង៤.០០០គ្រួសារមានប្រមាណ៣.០០០គ្រួសារត្រូវបង្ខំឱ្យចាកចេញជាមួយសំណងទឹកប្រាក់ប្រមាណ៨.៥០០ដុល្លារក្នុងមួយគ្រួសារ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានការពារចំណាត់ការរបស់កងកម្លាំងមានសមត្ថកិច្ចថាដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
«ជាការធម្មតា យើងរៀបចំសណ្តាប់ធ្នាប់។ មិនអាចឱ្យអ្នកណាម្នាក់មកធ្វើអ្វីខុសច្បាប់ ដូចជាដាំបាយដាំទឹកនៅលើផ្លូវសាធារណៈអញ្ចឹងយ៉ាងម៉េចកើត។ ដូច្នេះយើងមិនអនុញ្ញាតឱ្យគាត់ធ្វើអញ្ចឹងទេ»។
លោក ឡុង ឌីម៉ង់ អត្ថាធិប្បាយបន្ថែមថាការផ្តល់សំណងបន្ថែមដល់បាតុករជាអតីតអ្នកភូមិបឹងកក់ទាំងនោះគឺហួសពីសមត្ថភាពរបស់ខ្លួន។
លោក ណៃ វង់ដា អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៅសមាគមអាដហុកថ្លែងថាសំណងដែលក្រុមហ៊ុនផ្តល់ឱ្យប្រជាពលរដ្ឋទាំងនោះនាពេលកន្លងមកមានចំនួនតិចតួចនិងមានចរិតចាប់បង្ខំ ដូច្នេះការទាមទារសំណងបន្ថែមជាការសមហេតុសមផល។
«សំណងកន្លងមកគឺមិនបានសមស្រប ហើយផ្ទះដែលពួកគាត់ទទួលបានគឺធ្លុះធ្លាយដំបូល។ ហើយគាត់គ្មានប្រាក់ដើម្បីជួសជុលដោយសារគាត់បាត់មុខរបរអាជីព ហើយការរស់នៅរបស់គាត់ឆ្ងាយចម្ងាយ២០គីឡូម៉ែត្រពីភ្នំពេញ ដូច្នេះគាត់មានការខ្វះខាតជីវភាព។ ដូច្នេះប្រាក់ដែលគាត់ទាមទារនេះប្រហែលជាអាចជួយគាត់ជួសជុលផ្ទះ និងសងបំណុលគេ»។
លោក ណៃ វង់ដា បន្ថែមថាខាងភាគីសាលាក្រុងមិនមានលទ្ធភាពផ្តល់សំណងបន្ថែមនេះបានទេ ប៉ុន្តែខ្លួនអាចដើរតួជាអ្នកសម្របសម្រួលរវាងពលរដ្ឋរងគ្រោះនិងភាគីក្រុមហ៊ុនដើម្បីជជែកគ្នាអំពីបញ្ហាសំណងបន្ថែមនេះបាន៕