លោក រចឹម ទន់ សក្សីសក្ដានុពលមួយរូបបានបញ្ជាក់បន្ថែមនៅថ្ងៃអង្គារនេះថា លោក គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេសនៅក្នុងរាជរដ្ឋាភិបាលបច្ចុប្បន្នគឺជាកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទាំងពីររូបក៏មានតួនាទីជាឧបនាយករដ្ឋមន្ដ្រីផងដែរ។
លោករចឹម ទន់ បញ្ជាក់យ៉ាងដូច្នេះដោយឆ្លើយទៅនឹងសំណួររបស់សហមេធាវីអន្តរជាតិរបស់ នួន ជា គឺលោក អ៊ែនឌ្រូ អ៊ានូហ្ស៊ី (Andrew Iannuzzi) ក្នុងសវនាការដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម។
«សំណួរ៖ តើលោកគាត ឈន់ មានតំណែងជាអ្វីកាលនោះ? ចម្លើយៈ កាលនោះគាត់ទទួលសរសេរសុន្ទរកថា។ គាត់ទទួលមួយផ្នែកដែរ។ ពេលមានប្រតិភូអញ្ជើញមក គាត់មានភារកិច្ចក្នុងការចូលចរចានិងកំណត់ហេតុគឺនៅលើគាត់។ ដូចជាពាក់ព័ន្ធប្រតិភូមកពីប្រទេសចិន ពាក់ព័ន្ធនឹងស្ថានទូត អគ្គរដ្ឋទូតនៅកម្ពុជានេះគាត់បញ្ចេញមុខ»។
លោករចឹម ទន់ គឺជាអតីតអ្នកនាំសាររបស់ប៉ុល ពតនិងអៀង សារី ហើយក្រោយមកបានក្លាយជាប្រធានមន្ទីរប ១ ដែលគ្រប់គ្រងរដ្ឋបាលនិងពិធីការ។ លោករចឹម ទន់ បញ្ជាក់បន្ថែមថា សុន្ទរកថាដែលលោកគាត ឈន់ តែងនោះមានជាអាទិ៍សម្រាប់មេដឹកនាំខ្មែរក្រហមថ្លែងនៅក្នុងសន្និបាតអង្គការសហប្រជាជាតិនិងក្នុងកិច្ចប្រជុំនៃបណ្តាប្រទេសមិនចូលបក្សសម្ពន្ធ័ជាដើម។
«គាត់ជាកម្មាភិបាលជាន់ខ្ពស់មួយរូបដែរនៅក្នុងក្រសួងនោះពិសេសគឺខាងកិច្ចការនយោបាយខាងក្រៅគាត់មានពិសោធន៍ច្រើន»។
កាលពីថ្ងៃចន្ទសក្សីដដែលបានឲ្យដឹងថា លោក ហោ ណាំហុង គឺជាអតីតអ្នកដឹកនាំម្នាក់នៅក្នុងគុកបឹងត្របែក។ ដោយឡែកលោករចឹម ទន់ បានអះអាងឡើងវិញនៅថ្ងៃនេះ។
«សំណួរ៖ តើនេះជាចម្លើយត្រឹមត្រូវដែរឬទេដែលថា លោក ហោ ណាំហុង បានចំណាយពេលធ្វើការនៅបឹងត្របែកយូរ។ ចម្លើយ៖ បាទ ពិតជាអញ្ចឹងហើយព្រោះគាត់នៅនឹងបឹងត្របែកនោះយូរ។ សំណួរៈ តើគាត់ជាប្រធានឬអនុប្រធាននៅបឹងត្របែកនោះ? ចម្លើយ៖ កាលពីទទួលគាត់កាលនោះក្នុងនាមគាត់គ្រប់គ្រងបឹងត្របែកនោះដែរ»។
ទោះជាយ៉ាងណាលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានច្រានចោលជាច្រើនលើកច្រើនសារពីការជាប់ពាក់ព័ន្ធរបស់លោកជាមួយនឹងការគ្រប់គ្រងមន្ទីរឃុំឃាំងបញ្ញាជននៅបឹងត្របែកនេះ។
កាលពីប៉ុន្មានឆ្នាំមុនមេដឹកនាំគណបក្សជំទាស់លោកសម រង្ស៊ី បានចោទថាមានរដ្ឋមន្ដ្រីនិងជាឧបនាយករដ្ឋមន្ដ្រីក្នុងរដ្ឋាភិបាលបច្ចុប្បន្នក្នុងក្រសួងសេដ្ឋកិច្ចរួមទាំងក្រសួងការបរទេសផងដែរថា ជាអតីតមេដឹកនាំខ្មែរក្រហមនិងជាអតីតប្រធានគុកបឹងត្របែក។ ការចោទនេះបានធ្វើឲ្យលោក ហោ ណាំហុង ប្តឹងប្រឆាំងលោកសម រង្ស៊ី។
បឹងត្របែកគឺជាជំរុំកែប្រែឬជំរុំសម្រាប់អប់រំក្នុងសម័យខ្មែរក្រហម។ ជំរុំនេះត្រូវប្រើសម្រាប់ឃុំឃាំងនិស្សិតនិងរាជការខ្មែរមកពីក្រៅប្រទេសជាច្រើនរយនាក់។ អ្នកជាប់ឃុំឃាំងនៅទីនេះមួយចំនួនត្រូវគេដឹងថា ត្រូវសម្លាប់ចោលដោយពួកខ្មែរក្រហម។
អតីតសហចៅក្រមស៊ើបអង្កេតលោក ម៉ាកសែល ឡឺម៉ុង បានកោះហៅលោកហោ ណាំហុងនិងមន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចំនួនប្រាំនាក់ផ្សេងទៀតក្នុងនោះមានលោកឧបនាយករដ្ឋមន្រ្តីគាត ឈន់ ផងដែរដើម្បីឲ្យមន្ដ្រីទាំងនោះចូលផ្តល់សក្ខីកម្មដល់សាលាក្ដីខ្មែរក្រហមក៏ប៉ុន្តែមន្ដ្រីទាំងនោះមិនបានឆ្លើយតបនោះទេ។
សហមេធាវីបានសួរដេញដោលពីមូលហេតុដែលរដ្ឋមន្ដ្រីទាំងពីររូបមិនព្រមបង្ហាញខ្លួនផ្តល់សក្ខីកម្មតាមការអញ្ជើញរបស់សហចៅក្រមស៊ើបអង្កេតទៅលើសក្សី។ ប៉ុន្តែលោក និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង ចាត់ទុកថា សំណួរនេះមិនមែនជាសំណួរស្វែងរកការពិតសម្រាប់ការកាត់ក្តីក្នុងពេលនេះទេ។
«សក្សីមិនបាច់ឆ្លើយតបទេ មិនមែនជាភារកិច្ចរបស់សក្សីក្នុងការឆ្លើយនឹងសំណួរនេះទេ។វាអត់នាំទៅរកការពិតនៃរឿងក្តី»។
ជំនួយការសហព្រះរាជអជ្ញា មេធាវីនាំមុខតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីនិងលោកចៅក្រមនិល ណុន បានជំទាស់មិនឲ្យសហមេធាវីបរទេសរបស់នួន ជា សួរដេញដោលបន្ថែមជាច្រើនលើសក្សីដោយសំអាងថា សំណួរទាំងនោះដែលដេញដោលតែលើមន្ដ្រីរដ្ឋាភិបាលទាំងពីររូបនោះមិនសមស្របសម្រាប់សវនាការនៅពេលនេះ៕